Financial Investigative Journalism Training
អង្គការតម្លាភាពកម្ពុជា និងខេមបូចា នឹងសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ព័ត៌មានបែបស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ” ដែលនឹងធ្វើតាមរយៈអនឡាញ រួមទាំងមានការអនុវត្តផ្ទាល់មួយចំនួនជាមួយគ្រូបង្គោលតាមរយៈវិធីសាស្ត្របង្វឹកជាក់ស្ដែង ដើម្បីបង្កើនសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាក្នុងការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងចំណេះដឹងពីការស្វែងរកព័ត៌មានផ្នែកហិរញ្ញាវត្ថុ ដែលផ្អែកលើភស្តុតាង និងប្រភពដែលជាក់លាក់។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាង ខេមបូចា និងអង្គការតម្លាភាពកម្ពុជា ក្រោមគម្រោងហរិញ្ញវត្ថុយុត្តិធម៌កម្ពុជា សហការឧបត្ថម្ភដោយអង្គការអុកស្វាម និងអង្គការ-ជំនួយរបស់វិហារដាណឺម៉ាក (DCA)។
អំពីគ្រូបណ្តុះបណ្តាល៖ គ្រូបង្គោលនៃវគ្គនេះ គឺមកពីមជ្ឈមណ្ឌលសារព័ត៌មានបែបស៊ើបអង្កេត ដែលហៅកាត់ថា CIJ (Center for Investigative Journalism) ដែលជាស្ថាប័នអន្តរជាតិមួយ មានស្នាក់ការនៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស។ ស្ថាប័ននេះបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវនៃអង្គការសង្គមស៊ីវិល និងក្រុមអ្នកតស៊ូមតិ តាំងពីឆ្នាំ២០០៣ មកម្ល៉េះ។ វគ្គបណ្តុះបណ្តាលនឹងដឹកនាំដោយអ្នកសារព័ត៌មានអាជីព និងជាអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនផ្អែកលើករណីសិក្សាជាក់ស្តែងដែលអាចជួយឱ្យសិក្ខាកាមយកទៅអនុវត្តក្នុងការងារវិជ្ជាជីវៈប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែមសូមចុះតំណភ្ជាប់នេះ https://forms.office.com/r/qeJAD6kVWk ឬស្កេន QR Code ខាងក្រោមនេះ។
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១
បញ្ជាក់៖ ស្ត្រី និងអ្នកសារព័ត៌មានតាមខេត្តត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ វគ្គនេះនឹងមានអ្នកបកប្រែជាភាសាខ្មែរ។
—————————————————————
Financial Investigation training aims to strengthen the capacity of journalists in Cambodia on investigative techniques, financial investigations and data-driven journalism. The course will be conducted mostly virtually and will include some sessions of physical exercises.
This is a joint training between Transparency International Cambodia and CamboJA under the project of Fair Finance Cambodia which is co-supported by with Oxfam and DanChurchAid (DCA).
About trainers: The trainers are from Center for Investigative Journalism (CIJ), a London-based international organisation that has been providing specialised trainings on investigative skills to journalists, NGO researchers and advocates since 2003. The training is led by experienced journalists and experts and will be based on real case studies to ensure the participants are equipped with new practical skills that can be applied more effectively in their daily work.
For detail information, please click this link to read and register https://forms.office.com/r/qeJAD6kVWk or scan QR Code below.
Application Deadline: July 4, 2021.
Note: Women and provincial journalists are strongly encouraged to apply. Simultaneous interpretation will be provided during the training.