Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្តីថ្លែងការណ៍រួម

         ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្រ្តីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមានសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។

            យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាបាលកម្ពុជាមានវិធានការដូចខាងក្រោម៖

  • ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារ និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិក កម្មករវិនិយោជិកជាម្តាយ
  • ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្រ្តីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់
  • អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកតាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ក្នុងឆ្នាំ២០១៩ ក្នុងនោះមានដូចជាបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើនលើស្រ្តីភេទជាដើម
  • អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព ដែលអនុលោមតាមបញ្ញត្តិក្នុងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិលេខ ១៨៣ និង
  • បញ្ឈប់ការរឹតត្បិតលើសេរីក្នុងការបញ្ចេញមតិ៕

—-ចប់—-

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

  1. សកម្មភាពដើម្បីអភិវឌ្ឍន៍
  2. អង្គការអាក់សិនអេតកម្ពុជា
  3. វិទ្យាស្ថានតស៊ូមតិ និង គោលនរយោបាយ
  4. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
  5. សមាគមអ្នកបម្រើការងារតាមផ្ទះ
  6. សមាគមគាំពារស្ត្រីងាយរងគ្រោះ
  7. សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា
  8. សហភាពការងារកម្ពុជា
  9. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
  10. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា
  11. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
  12. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
  13. អង្គការជនពិការកម្ពុជា
  14. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍
  15. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា
  16. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ
  17. អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ
  18. បណ្តាញយុវជនកម្ពុជា
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
  20. សហគមន៍ ជីខក្រោមក្រុម១៧៥គ្រួសារ
  21. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
  22. មជ្ឈមណ្ឌលអប់ច្បាប់សម្រាប់សហគមន៍
  23. ជំនួយរបស់វិហារដាណឺម៉ាក
  24. អង្គការសមធម៌កម្ពុជា
  25. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
  26. បណ្តាញយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា
  27. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
  28. អង្គការក្លាហាន
  29. ជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី
  30. អង្គការម្លប់បៃតង
  31. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ
  32. សមាគមថែទាំសុខភាពគ្រួសារកម្ពុជា
  33. អង្គការសមាគមធាងធ្នោត
  34. អង្គការសីលការ
  35. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី
  36. អង្គការសម្ព័នដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
  37. អង្គការតម្លាភាពកម្ពុជា
  38. អង្គការនារីដើម្បីសន្តិភាព
  39. អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន

ទាញយកសេចក្តីថ្លែងការណ៍រួម