សេចក្តីថ្លែងការរួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីព ដែលត្រូវបានចាប់ខ្លួន
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ការចោទប្រកាន់ទាំងអស់ និងដោះលែងលោកពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបាននគរបានចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្តល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្តីថ្លែងការណ៍ជាសាធារណៈមួយកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្តោយព្រំដែន។
លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី ៉បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៉តាមបញ្ញតិ្តមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការ នៅមណ្ឌលអប់រំកែប្រែទី១ ដែលមានសភាពចង្អៀតណែនខ្លាំង។ អ្នកគាំទ្ររាប់សិននាក់បានជួបជុំគ្នានៅមុខតុលាការនៅថ្ងៃចុងសប្តាហ៍នេះ ដើម្បីស្នើសុំឱ្យមានការដោះលែងប្រធានសហជីពរូបនេះវិញ ទោះបីជាកងកម្លាំងសន្តិសុខជាច្រើននាក់ បញ្ជាឱ្យពួកគាត់បំបែកការជួបជុំគ្នានេះវិញក៏ដោយ។
ការចោទប្រកាន់ ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ គឺជាការរំលោភសិទ្ធិ និងសេរីភាពរបស់លោកក្នុងការសម្តែងមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក រ៉ុង ឈុន គឺជាអ្នកតស៊ូមតិដ៏ក្លាហានមួយរូប ក្នុងការការពារសិទ្ធិកម្មករនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ កាលពីមុខ លោកក៏ធ្លាប់ធ្វើជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ មុនពេលលោកក្លាយជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
កាលពីថ្ងៃពុធ លោក រ៉ុង ឈុន ក៏បានចូលរួមជាមួយកម្មករ កម្មការិនី កាត់ដេរជាង ២០០នាក់ ដែលបានជួបជុំគ្នាដាក់ញត្តិនៅខាងក្រៅគេហដ្ឋាន សម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរាគមន៍ជុំវិញការបិទរោងចក្រ ដែលបានបង្កឡើងដោយបញ្ហារីករាលដាលនៃវីរុសកូវិដ១៩។
នេះមិនមែនជាលើកទីមួយទេ ដែលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ដោយសារភាពសកម្មរបស់លោក។ កាលពីខែតុលា ឆ្នាំ២០០៥ លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររយៈពេល៣ខែពាក់ព័ន្ធនឹងការចោទប្រកាន់ពី ៉បទបរិហារកេរ្តិ៍ ៉និង ៉បទញុះញង់ ៉ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា វៀតណា។
កាលពីខែមករា ឆ្នាំ២០១៤ លោកត្រូវបានឃាត់ខ្លួនម្តងទៀតជាមួយអ្នកការពារសិទ្ធិមនុស្ស១០នាក់ផ្សេងទៀត ខណៈដែលអ្នកទាំងនោះកំពុងអំពាវនាវការតវ៉ាជាច្រើន បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តឆ្នាំ២០១៣។
បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាងមួយទសវត្សរ៍ ការចាប់ខ្លួនចុងក្រោយនៃប្រធានសហជីព ដែលគួរឱ្យកោតសរសើររូបនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគ្រាន់តែប្រើប្រាស់សិទ្ធិធានាដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការសម្តែងមតិ។ សិទ្ធិនេះមិនជាប់ពន្ធនាគារជាច្រើនឆ្នាំនោះទេ។ យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល នឹងអាចគោរពកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាសិទ្ធិក្នុងការបញ្ចេញមតិ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើងខ្ញុំក៏សង្ឃឹមថាសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញឱ្យបានឆាប់បំផុតផងដែរ។
សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍ដីធ្លី ២៩៧ (កោះកុង)
៤. សហគមន៍ដីធ្លី ៧៦៦ (កោះកុង)
៥. សហគមន៍ដីធ្លី ៨៤៣ (កោះកុង)
៦. សហគមន៍ ១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៨. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៩. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
១០. សហគមន៍អមលាំង (កំពង់ស្ពឺ)
១១. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១២. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
១៣. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៤. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៥. សហគមន៍ដីធ្លីបឹងកក់ (កំពង់ឆ្នាំង)
១៦. សហគមន៍បឹងឈូក (ភ្នំពេញ)
១៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
១៨. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៩. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
២០. សម្ព័ន្ធសហជីពកម្ពុជា (CATU)
២១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៣. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
២៤. សហព័ន្ធាហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២៦. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
២៧. សមាគមមន្រ្តីរាជការឯករាជ្យ (CICA)
២៨. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៣០. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
៣១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣២. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
៣៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៣៤. សហភាពការងារកម្ពុជា (CLC)
៣៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ (LICADHO)
៣៦. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៣៧. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
៣៨. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៣៩. បណ្តាញយុវជនកម្ពុជា (CYN)
៤០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤១. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៤២. សហគមន៍ចំបក់ត្រាង (កំពង់ស្ពឺ)
៤៣. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៤៤. សហគមន៍ជើងព្រៃ (កំពង់ចាម)
៤៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៤៦. សហគមន៍ជាំក្រវៀង (ត្បូងឃ្មុំ)
៤៧. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
៤៨. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៤៩. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៥០. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥១. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៥២. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
៥៣. សហគមន៍ដល់ពរ (កំពង់ស្ពឺ)
៥៤. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៥៥. អង្គការសមធម៌ (EC)
៥៦. សហព័ន្ធសហជីពសេរីឯករាជ្យ
៥៧. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៥៨. អង្គការយេនឌ័រ និងអភិវឌ្ឃន័ដើម្បីកម្ពុជា (GADC)
៥៩. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៦០. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
៦១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦២. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៦៣. សមាគមឥន្រ្ទទេវី (IDA)
៦៤. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៦៥. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
៦៦. សមាគមមូលនិធិ កែម ឡី (KLFA)
៦៧. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៦៨. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
៦៩. ខ្មែរថាវរៈ
៧០. សហគមន៍ឃុំសេដា (ត្បូងឃ្មុំ)
៧១. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៧២. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៧៣. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៧៤. សហគមន៍ដីធ្លី (ប៉ៃលិន)
៧៥. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៧៦. សហគមន៍មានជ័យ (ស្វាយរៀង)
៧៧. មាតាធម្មជាតិកម្ពុជា (MNC)
៧៨. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៧៩. Not ១ More (N១M)
៨០. សហគមន៍អូឈើទាល (ព្រះសីហនុ)
៨១. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
៨២. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៨៣. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៨៤. អង្គការស្ពានសន្តិភាព (PBO)
៨៥. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៨៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព (PDP)
៨៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៨៨. សហគមន៍ភ្នំទទឹង (កំពត)
៨៩. សហគមន៍ភ្នំត្នោត (កំពត)
៩០. សហគមន៍ភូមិ២២ (ភ្នំពេញ)
៩១. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៩២. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៩៣. សហគមន៍ភូមិខ្វា (ភ្នំពេញ)
៩៤. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩៥. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៩៦. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
៩៧. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៩៨. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៩៩. អង្គការពន្លកខ្មែរ (PKH)
១០០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១០១. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
១០២. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
១០៣. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ឆ្នាំង)
១០៤. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
១០៥ សហគមន៍ដីធ្លីព្រៃពាយ (កំពត)
១០៦ សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១០៧ សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី (ខេត្តកណ្តាល)
១០៨ សហគមន៍ទន្លូង (ត្បូងឃ្មុំ)
១០៩ សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១១០ សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១១១ សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១១២ អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១១៣ សមាគមធាងត្នោត (STT)
១១៤ សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១១៥ សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១១៦ សហគមន៍សំបុកចាប (ភ្នំពេញ)
១១៧ សហគមន៍ស្ត្រីឃ្លាំងសាំង (ភ្នំពេញ)
១១៨ សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១១៩ សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១២០ សីលការ
១២១ សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១២២ សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិ (ភ្នំពេញ)
១២៣ សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១២៤ សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១២៥ សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១២៦ សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១២៧ សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
១២៨ សហគមន៍ដីធ្លីតានី (សៀមរាប)
១២៩ សហគមន៍ដីធ្លីតានូន (កោះកុង)
១៣០ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១៣១ សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៣២ សហគមន៍ថ្មដា (ពោធិ៍សាត់)
១៣៣ សហគមន៍ថ្មធំ (ព្រះសីហនុ)
១៣៤ សហគមន៍ទូលរ៉ាដា (ភ្នំពេញ)
១៣៥ សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
១៣៦ សហគមន៍ត្រពាំងរពៅ (កំពត)
១៣៧ អង្គការតម្លាភាពកម្ពុជា (TI Cambodia)
១៣៨ សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៣៩ សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីតសៀមរាម (USWCSR)
១៤០ សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
១៤១ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាអង់គ្លេស
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាខ្មែរ
©KT/Chor Sokunthea