អត្ថប្រយោជន៍នៃសមាជិកភាព
អត្ថប្រយោជន៍នៃសមាជិកភាពជាស្ថាប័នឬក្រុមហ៊ុន
· ការទទួលស្គាល់នៃភាពជាអ្នកដឹកនាំក្នុងការលើកកំពស់គោលការណ៍ស្នូលរបស់អង្គការតម្លាភាពកម្ពុជា
· ក្លាយជាអ្នកតស៊ូមតិដែលត្រូវបានគេទទួលស្គាល់ថាបានជុំរុញអោយមានបរិយាកាសអាជីវកម្មស្អាតស្អំ
· ទទួលបានការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជាឬដៃគូ
· ទទួលបានព្រឹត្តិប័ត្រពត៍មានថ្មីនានារបស់អង្គការតម្លាភាពកម្ពុជា
· ទទួលបានការបណ្តុះបណ្តាលមួយដោយឥតគិតថ្លៃស្តីពីច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា
· ទទួលបានការវាយតម្លៃមួយដោយមិនគិតថ្លៃស្តីពីហានិភ័យអំពើពុករលួយ
អត្ថប្រយោជន៍នៃសមាជិកភាពជាបុគ្គល
· ការទទួលស្គាល់ពីភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់គោលការណ៍ស្នូលរបស់អង្គការតម្លាភាពកម្ពុជា
· ក្លាយជាអ្នកតស៊ូមតិដែលត្រូវបានគេទទួលស្គាល់ថាបានជុំរុញអោយមានបរិយាកាសអាជីវកម្មស្អាតស្អំ
· ទទួលបានការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជាឬដៃគូ
· ទទួលបានព្រឹត្តិប័ត្រដែលមានបច្ចុប្បន្នភាពរបស់អង្គការតម្លាភាពកម្ពុជា
· មានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា
សិទ្ធិ និងអំណាច
សមាជិកភាពទាំងពីរប្រភេទ មានសិទ្ធិបោះឆ្នោតនៅមហាសន្និបាតរួមនិងសន្និបាតវិសាមញ្ញរបស់សមាជិក ព្រមទាំងមានសិទ្ធិចូលរួមនិងបម្រើជាសមាជិកនៃគណៈកម្មាធិការនានារបស់អង្គការតម្លាភាពកម្ពុជា ប្រសិនបើត្រូវបានអញ្ជើញនិងតែងតាំងដោយក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា។
This post is also available in: អង់គ្លេស