មេឃុំរងដែលក្រោកឈរឡើងប្រឆាំងនឹងអំពើពុករលួយ
លោក ឃួន អាត បានធ្វើការជាមន្រ្តីអាជ្ញាធរមូលដ្ឋានអស់រយៈពេល ១៥ ឆ្នាំមកហើយ ចាប់តាំងពីមុខតំណែងជាជំនួយការមេឃុំរហូតក្លាយជាមេឃុំរងទី១។ ជាអ្នកតំណាងឱ្យសង្កាត់កំពង់បាយ នៅក្នុងក្រុងកំពត ខេត្តកំពត លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ស្ដីពី “អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ” ដែលបានរៀបចំឡើងនៅដើមឆ្នាំ ២០១៥ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្ដីនៅកម្ពុជា ចូលរួមសហការជាមួយអង្គការតម្លាភាពកម្ពុជា។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកបានសង្កេតឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងខ្លួនគាត់... Read More