សេចក្តីថ្លែងការណ៍រួម
ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្រ្តីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមានសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។ យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាបាលកម្ពុជាមានវិធានការដូចខាងក្រោម៖ ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារ និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិក កម្មករវិនិយោជិកជាម្តាយ ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្រ្តីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់ អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកតាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ)... Read More