សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ២០២១នាថ្ងៃនេះ។ ឆ្នាំនេះកម្ពុជាទទួលបានពិន្ទុ ២៣ ដែលកើនឡើងចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន(២១) ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងសកលលោក។ ខណៈដែលពិន្ទុឆ្នាំនេះអាចត្រូវបានមើលឃើញថា ជាសញ្ញាណវិជ្ជមាន ប៉ុន្តែពិន្ទុនេះនៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំនេះ កម្ពុជាទទួលបានពិន្ទុ... Read More