យើងធានាឱ្យបាននូវស្តង់ដារខ្ពស់បំផុតនៃសមត្ថភាពស្ថាប័នរបស់អង្គការតម្លាភាពកម្ពុជា ហើយជឿជាក់ថាយើងមាន សមត្ថភាពទទួលបាន លទ្ធ ផលការងារ និងនៅតែមានសារៈសំខាន់ផងដែរ។ ដើម្បីប្រាកដចំពោះស្តង់ដារខ្ពស់បំផុតនៃ ប្រព័ន្ធអភិបាលកិច្ចក្នុងស្ថាប័នដែលធានា នូវការ ត្រួត ពិនិត្យ និងមានតុល្យភាពត្រឹមត្រូវ មានតម្លាភាព សុចរិតភាព និងគណនេយ្យភាពតាមរយៈការអនុវត្តយន្តការសុចរិតភាពក្នុងស្ថាប័ន។ អង្គការ តម្លាភាពកម្ពុជានឹងកសាងក៏ដូចជាពង្រឹងសមត្ថភាពបុគ្គលិក និងក្រុមការងាររបស់ខ្លួនតាមរយៈវគ្គបណ្ដុះបណ្ដាល និងកម្មវិធីកសាងសមត្ថភាព។ រចនាសម្ព័ន្ធអភិបាលកិច្ចរបស់អង្គការតម្លាភាពកម្ពុជានឹងត្រូវពង្រឹងដើម្បីធានានូវការឆ្លើយតបច្បាស់លាស់ចំពោះការផ្លាស់ប្ដូរផែនការយុទ្ធសាស្ត្រថ្មីពីឆ្នាំ២០១៦-២០២០។
This post is also available in: អង់គ្លេស