Report Corruption by phone 092/069/060 57 87 87 Report Online

លទ្ធផលនៃមជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផែ្នកច្បាប់

សេចកី្តប្រកាសពត៌មាន

អំពើពុករលួយក្នុងស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និង ស្ថាប័នសាធារណៈ

គឺជាការព្រួយបារម្ភណ៍ដ៏ចម្បងរបស់ជនរងគ្រោះនិងសាក្សីនៃអំពើពុករលួយ

15123206_1198647816892101_5274558783985472625_o

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅថ្ងៃនេះមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ នៃអង្គការ     តម្លាភាពកម្ពុជា (TI Cambodia) បានចុះផ្សាយទិន្នន័យចុងក្រោយរបស់ខ្លួនអំពីចំនួនករណីដែលមជ្ឈមណ្ឌល បានផ្ដល់ការប្រឹក្សាយោបល់ជូនជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ បានទទួលករណីសរុប ចំនួន ១៩១ ទាក់ទងនឹងអំពើពុករលួយ ។ ករណីជាច្រើនដែលត្រូវបានរាយការណ៍ មានទម្រង់ជាអំពើពុករលួយខុសៗគ្នា ដែលកើតឡើងក្នុងវិស័យធំៗចំនួន ៥ គឺ៖

  • វិស័យសាធារណៈ
  • តម្លៃសេវាសាធារណៈ
  • តុលាការ
  • ប៉ូលិស
  • វិស័យអប់រំ។

ទិន្នន័យ បានបង្ហាញអោយដឹងថា ទម្រង់នៃអំពើពុករលួយដែលបានកើតឡើងជារឿយៗ រួមមាន ការជំរិតទារប្រាក់ (៤១%) ការសូកប៉ាន់ (៣៨%) និងការកេងប្រវ័ញ្ចថវិកាឬការបោកប្រាក់ (១៦%) ។ ស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និងស្ថាប័នសាធារណៈ នៅតែជាស្ថាប័នដែលមានកំរិតអំពើពុករលួយខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីការចាប់ដំណើរការនៅចុងឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ បានផ្តល់ការប្រឹក្សាផែ្នកច្បាប់ ជូនទៅប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ចំនួន ៥៤៧នាក់ ទោះបីជាប្រទេសកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ក៏ដោយ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ជារឿយៗក៏ផ្តល់ពត៌មានទូទៅទាក់ទងនឹងតម្លៃសេវាសាធារណៈផងដែរ។

លោក ព្រាប កុល នាយកប្រតិបតិ្តអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា៖ «ទិន្នន័យរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់នេះ ឆ្លុះបញ្ចាំងពីសម្លេង និងការព្រួយបារម្មណ៍ពិតប្រាកដ របស់ជនរងគ្រោះនៃអំពើពុករលួយ។ របកគំហើញនេះ បានគូសបញ្ជាក់សារជាថី្មថាអំពើពុករលួយក្នុង ប្រព័ន្ធយុត្តិធម៍ ស្ថាប័នប៉ូលិស និងវិស័យសាធារណៈនៅតែបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋទូទៅ និងនៅតែជាឧបសគ្គដ៏ធំបំផុតដល់ការអភិវឌ្ឍតាមបែបលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។ យើងខ្ញុំ សូមជម្រុញអោយរដ្ឋាភិបាល និងសា្ថប័នដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងអស់ ធ្វើកំណែទម្រង់ពិតប្រាកដនៅក្នុងវិស័យទាំងនេះ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឲ្យកាន់តែមានប្រសិទ្ធិភាព»។

ដើម្បីបង្កើតបរិយាកាសអំណោយផលទៅនឹងការរាយការណ៍ ដែលមានលក្ខណៈទូលំទូលាយជាងនេះ អង្គការតម្លាភាពកម្ពុជា សូមជំរុញអោយមានការអនុម័តច្បាប់សី្តពីការការពារបុគ្គលរាយការណ៍ ដែលអនុលោមតាមស្តង់ដាអន្តរជាតិ។ 

អំពីមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់នៃអង្គការតម្លាភាពកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ គឺជាផែ្នកមួយនៃគម្រោងជាសកលរបស់អង្គការតម្លាភាពអន្តរជាតិ ដែលមានវត្តមាននៅតាមសាខានៅជាង១០០ប្រទេសទូទាំងសកលលោក។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ផ្តល់យោបល់ផែ្នកច្បាប់ជាសម្ងាត់ និងមិនគិតថ្លៃជូនសាក្សី និងជនរងគ្រោះនៃអំពើពុករលួយ ដោយផ្តល់ជូនយន្តការគួរឲ្យទុកចិត្ត និងអាចសំរេចបាន សំរាប់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើពុករលួយ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ផ្តល់សិទ្ធិអំណាចទៅប្រជាពលរដ្ឋដើម្បីចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ក៏ដើរតួយ៉ាងសំខាន់ក្នុងការកំណត់កន្លែងដែលមានអំពើពុករលួយ ដែលទាមទារឲ្យមានកំណែទម្រង់ ឬវិធានការផ្លូវការ។ ដោយផ្អែកលើទិន្នន័យពិតប្រាកដ និងមានឥទ្ធិពលទទួលបានដោយមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ អំពីលទ្ធផល និងយន្តការនៃការប្រព្រឹត្តអំពើពុករលួយ អង្គការតម្លាភាពកម្ពុជា ចងក្រងគ្រប់របាយការណ៍ទាំងអស់ដើម្បីចូលរួមក្នុងការតស៊ូមតិជាយុទ្ធសាស្ត្រដែលនាំមកនូវការផ្លាស់ប្ដូរវិជ្ជមាន។

អង្គការតម្លាភាពកម្ពុជា ប្តេជាចូលរួមជាមួយរដ្ឋាភិបាល និងគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ដើម្បីធើ្វការឆ្ពោះទៅក្នុងកំណែទំរង់ជាបន្ត និងដើម្បីគំាទ្រអោយមានតម្លាភាព សុច្ចរិតភាព គណនេយ្យភាព និងការអភិវឌ្ឍន៍លទិ្ធប្រជាធិបតេយ្យដោយនិរន្តរភាពប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា។

អង្គការតម្លាភាពអន្តរជាតិគឺជាអង្គការសង្គមស៊ីវិលឈានមុខក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ពត៌មានទំនាក់ទំនងសំរាប់ស្លាប័នផ្សព្វផ្សាយ

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (+855) 12 877 833) kolpreap@ticambodia.org

 

This post is also available in: អង់​គ្លេស