សេចក្តីថ្លែងការណ៍រួម
ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្រ្តីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមានសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។
យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាបាលកម្ពុជាមានវិធានការដូចខាងក្រោម៖
- ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារ និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិក កម្មករវិនិយោជិកជាម្តាយ
- ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្រ្តីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់
- អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកតាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ក្នុងឆ្នាំ២០១៩ ក្នុងនោះមានដូចជាបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើនលើស្រ្តីភេទជាដើម
- អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព ដែលអនុលោមតាមបញ្ញត្តិក្នុងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិលេខ ១៨៣ និង
- បញ្ឈប់ការរឹតត្បិតលើសេរីក្នុងការបញ្ចេញមតិ៕
—-ចប់—-
សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖
- សកម្មភាពដើម្បីអភិវឌ្ឍន៍
- អង្គការអាក់សិនអេតកម្ពុជា
- វិទ្យាស្ថានតស៊ូមតិ និង គោលនរយោបាយ
- អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
- សមាគមអ្នកបម្រើការងារតាមផ្ទះ
- សមាគមគាំពារស្ត្រីងាយរងគ្រោះ
- សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា
- សហភាពការងារកម្ពុជា
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
- អង្គការជនពិការកម្ពុជា
- អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា
- អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ
- អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ
- បណ្តាញយុវជនកម្ពុជា
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
- សហគមន៍ ជីខក្រោមក្រុម១៧៥គ្រួសារ
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
- មជ្ឈមណ្ឌលអប់ច្បាប់សម្រាប់សហគមន៍
- ជំនួយរបស់វិហារដាណឺម៉ាក
- អង្គការសមធម៌កម្ពុជា
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
- បណ្តាញយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា
- សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- អង្គការក្លាហាន
- ជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី
- អង្គការម្លប់បៃតង
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ
- សមាគមថែទាំសុខភាពគ្រួសារកម្ពុជា
- អង្គការសមាគមធាងធ្នោត
- អង្គការសីលការ
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី
- អង្គការសម្ព័នដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
- អង្គការតម្លាភាពកម្ពុជា
- អង្គការនារីដើម្បីសន្តិភាព
- អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន