Report Corruption by phone 092/069/060 57 87 87 Report Online

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ហៅកាត់ថា “អេឡាក់” ត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយដំណើរការជាអ្នកផ្តល់ការប្រឹក្សាផ្នែកច្បាប់ដោយសម្ងាត់ និងឥតគិតថ្លៃទៅដល់សាក្សី និងជនរងគ្រោះនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយន្តការសាមញ្ញដែលមានទំនុកចិត្ត ហើយអាចធ្វើបានសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើពុករលួយ។

“អេឡាក់” នឹង៖

  • ផ្តល់ជូនការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ
  • រក្សាការសម្ងាត់នៃរឿងកី្ត និងពាក្យបណឹ្តង
  •  បញ្ជូនរឿងកី្តពាក់ព័ន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ និងដៃគូសហការផេ្សងទៀត
  • តាមដានពាក្យបណ្តឹងរបស់អតិថិជនក្នុងដំណាក់កាលនីតិវិធី។

“អេឡាក់” នឹងមិន៖

  • ធើ្វការស៊ើបអង្កេតករណីអំពើពុករលួយដោយសារសាក្សីទូរស័ព្ទមក ស្វែងរកភស្តុតាង និងលួចស្តាប់សំលេងតាមទូរស័ព្ទ។ល។
  • ធើ្វការងារជំនួសសមត្ថកិច្ចដែលមានស្រាប់
  • ផ្តល់អ្នកតំណាងផ្លូវច្បាប់ជូនអតិធិជនរបស់ខ្លួន
  • ចូលរួមធ្វើនយោបាយ ឬបម្រើនិន្នាការនយោបាយ
  • ធានាចំពោះសេចកី្តរំពឹងទុករបស់អតិថិជននៅក្នុងរឿងកី្តនោះទេ។

វីដេអូ៖ ដល់ពេលដែលយើងត្រូវនិយាយប្រឆាំងនឹងអំពើពុករលួយ!!

យន្តការរាយការណ៍អំពើពុករលួយទាំង៤ប្រភេទផ្តល់ជូនដោយអង្គការតម្លាភាពកម្ពុជា

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៃអង្គការតម្លាភាពកកម្ពុជាដែលត្រូវបានបើកដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៣ មក ផ្តល់ជូននូវការប្រឹក្សាយោបល់ និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយដោយឥតគិតថ្លៃ ព្រមទាំងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់ៗជាច្រើន ដើម្បីកំចាត់អំពើពុករលួយនោះគឺ ត្រូវរាយការណ៍ពីអំពើពុករលួយ ។ លុះត្រាតែមានជំនួយពីពលរដ្ឋទាំងអស់ ទើបយើងអាចជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាបាន ។ អង្គការតម្លាភាពកម្ពុជា ចង់ផ្ដល់អំណាចដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្ដល់ជាភាពងាយស្រួលក្នុងការរាយការណ៍អំពើពុករលួយ ។

ការរាយការណ៍អំពើពុករលួយគឺជាការទប់ស្កាត់អំពើពុករលួយ !

 ១. ខ្សែទូរស័ព្ទ

                មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានដាក់ដំណើរការនូវទូរស័ព្ទ ០៩២/០៦៩/០៦០ ៥៧​ ៨៧ ៨៧ សម្រាប់សាធារណជនធ្វើការហៅទូរស័ព្ទមកកាន់យើងខ្ញុំដើម្បីធ្វើការរាយការណ៍អំពីអំពើពុករលួយ និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ។ ខ្សែទូរស័ព្ទទាំងពីរនេះដំណើរការរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១២:០០ ព្រឹក និងចាប់ពីម៉ោង ១:៣០នាទី រហូតដល់ម៉ោង ៥:០០ ល្ងាច។ នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ប្រព័ន្ធទូរស័ព្ទរបស់យើងនឹងត្រូវប្តូរទៅជាប្រព័ន្ធថតសម្លេងវិញ ដែលលោកអ្នកអាចនៅតែធ្វើការហៅចូល និងផ្ញើសារជាសម្លេង ។ ក្រុមការងាររបស់មជ្ឈមណ្ឌលនឹងហៅទូរស័ព្ទទៅកាន់លោកអ្នកវិញនៅក្នុងម៉ោងធ្វើការ ។ ការសន្ទនាតាមទូរស័ព្ទត្រូវបានរក្សាជាការសម្ងាត់បំផុត ។

២. ទម្រង់រាយការណ៍អំពើពុករលួយតាមប្រព័ន្ធអ៊ីនធឺណិត

ឥឡូវនេះ សាធារណជនអាចរាយការណ៍អំពើពុករលួយតាមរយៈប្រព័ន្ធអ៊ីនធឺណិតមកកាន់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់។ តំណភ្ជាប់ទៅកាន់ទម្រង់រាយការណ៍នេះគឺមាននៅលើគេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើការរាយការណ៍អំពើពុករលួយតាម  រយៈគេហទំព័រ។  ដើម្បីចូលទៅកាន់ទម្រង់រាយការណ៍៖ http://www.ticambodia.org/onlinereport  ។ ករណី ឬព័ត៌មានដែលបានរាយការណ៍មកកាន់យើងខ្ញុំត្រូវបានរក្សាជាការសម្ងាត់បំផុត ។

៣. សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់

ប្រជាពលរដ្ឋគ្រប់រូបអាចរាយការណ៍អំពើពុករលួយតាមរយៈការផ្ញើសារអេឡិចត្រូនិចភ្ជាប់ជាមួយឯកសារមកកាន់សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈ alac@ticambodia.org  ។ សារអេឡិចត្រូនិចនេះត្រូវបានបង្កើតឡើងដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រកបដោយការការពារសុវត្ថិភាពខ្ពស់។ រាល់ការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈសារអេឡិចត្រូនិចត្រួវបានរក្សាជាការសម្ងាត់បំផុត ។

៤. ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយផ្ទាល់

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួនជុំវិញរាជធានី ត្រូវបានលើកទឹកចិត្តជាខ្លាំងឲ្យមកកាន់ការិយាល័យអង្គការតម្លាភាពកម្ពុជាដើម្បីជួបជាមួយមេធាវីរបស់មជ្ឈមណ្ឌល និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ការពិគ្រោះយោបល់ត្រូវបានរក្សាជាការសម្ងាត់បំផុត ។

អសយដ្ឋានអង្គការតម្លាភាពកម្ពុជា ៖ ផ្ទះលេខ ១៣ ផ្លូវលេខ ៥៥៤ សង្កាត់បឹងកក់១ ខណ្ខទួលគោក, ១២១៥១, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ទូរស័ព្ទៈ (+៨៥៥) ២៣ ៨៨៣​ ៦៨១ / (+៨៥៥) ២៣ ៨៨៣​ ៦៨២

 សូមទាក់ទងមកមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់

សារអេឡិចត្រូនិច៖  alac@ticambodia.org
ទូរស័ព្ទមកកាន់លេខហតឡាញ៖ ០៩២/០៦៩/០៦០ ៥៧​ ៨៧ ៨៧

ពាក្យបណ្តឹងក៏អាចធ្វើបានតាមរយៈការបំពេញទម្រង់អេឡិចត្រូនិចនៅផ្នែកខាងក្រោមនៃទំព័រនេះផងដែរ។


រាយការណ៍អំពើពុករលួយតាមរយះ : http://www.ticambodia.org/onlinereport

This post is also available in: អង់​គ្លេស