This post is also available in: អង់គ្លេស
មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ហៅកាត់ថា “អេឡាក់” ត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយដំណើរការជាអ្នកផ្តល់ការប្រឹក្សាផ្នែកច្បាប់ដោយសម្ងាត់ និងឥតគិតថ្លៃទៅដល់សាក្សី និងជនរងគ្រោះនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយន្តការសាមញ្ញដែលមានទំនុកចិត្ត ហើយអាចធ្វើបានសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើពុករលួយ។
“អេឡាក់” នឹង៖
យន្តការរាយការណ៍អំពើពុករលួយទាំង៤ប្រភេទផ្តល់ជូនដោយអង្គការតម្លាភាពកម្ពុជា
មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៃអង្គការតម្លាភាពកកម្ពុជាដែលត្រូវបានបើកដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៣ មក ផ្តល់ជូននូវការប្រឹក្សាយោបល់ និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយដោយឥតគិតថ្លៃ ព្រមទាំងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់ៗជាច្រើន ដើម្បីកំចាត់អំពើពុករលួយនោះគឺ ត្រូវរាយការណ៍ពីអំពើពុករលួយ ។ លុះត្រាតែមានជំនួយពីពលរដ្ឋទាំងអស់ ទើបយើងអាចជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាបាន ។ អង្គការតម្លាភាពកម្ពុជា ចង់ផ្ដល់អំណាចដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្ដល់ជាភាពងាយស្រួលក្នុងការរាយការណ៍អំពើពុករលួយ ។
ការរាយការណ៍អំពើពុករលួយគឺជាការទប់ស្កាត់អំពើពុករលួយ !
១. ខ្សែទូរស័ព្ទ
មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានដាក់ដំណើរការនូវទូរស័ព្ទ ០៩២/០៦៩/០៦០ ៥៧ ៨៧ ៨៧ សម្រាប់សាធារណជនធ្វើការហៅទូរស័ព្ទមកកាន់យើងខ្ញុំដើម្បីធ្វើការរាយការណ៍អំពីអំពើពុករលួយ និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ។ ខ្សែទូរស័ព្ទទាំងពីរនេះដំណើរការរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១២:០០ ព្រឹក និងចាប់ពីម៉ោង ១:៣០នាទី រហូតដល់ម៉ោង ៥:០០ ល្ងាច។ នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ប្រព័ន្ធទូរស័ព្ទរបស់យើងនឹងត្រូវប្តូរទៅជាប្រព័ន្ធថតសម្លេងវិញ ដែលលោកអ្នកអាចនៅតែធ្វើការហៅចូល និងផ្ញើសារជាសម្លេង ។ ក្រុមការងាររបស់មជ្ឈមណ្ឌលនឹងហៅទូរស័ព្ទទៅកាន់លោកអ្នកវិញនៅក្នុងម៉ោងធ្វើការ ។ ការសន្ទនាតាមទូរស័ព្ទត្រូវបានរក្សាជាការសម្ងាត់បំផុត ។
២. ទម្រង់រាយការណ៍អំពើពុករលួយតាមប្រព័ន្ធអ៊ីនធឺណិត
ឥឡូវនេះ សាធារណជនអាចរាយការណ៍អំពើពុករលួយតាមរយៈប្រព័ន្ធអ៊ីនធឺណិតមកកាន់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់។ តំណភ្ជាប់ទៅកាន់ទម្រង់រាយការណ៍នេះគឺមាននៅលើគេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើការរាយការណ៍អំពើពុករលួយតាម រយៈគេហទំព័រ។ ដើម្បីចូលទៅកាន់ទម្រង់រាយការណ៍៖ http://www.ticambodia.org/onlinereport ។ ករណី ឬព័ត៌មានដែលបានរាយការណ៍មកកាន់យើងខ្ញុំត្រូវបានរក្សាជាការសម្ងាត់បំផុត ។
៣. សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់
ប្រជាពលរដ្ឋគ្រប់រូបអាចរាយការណ៍អំពើពុករលួយតាមរយៈការផ្ញើសារអេឡិចត្រូនិចភ្ជាប់ជាមួយឯកសារមកកាន់សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈ alac@ticambodia.org ។ សារអេឡិចត្រូនិចនេះត្រូវបានបង្កើតឡើងដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រកបដោយការការពារសុវត្ថិភាពខ្ពស់។ រាល់ការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈសារអេឡិចត្រូនិចត្រួវបានរក្សាជាការសម្ងាត់បំផុត ។
៤. ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយផ្ទាល់
ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួនជុំវិញរាជធានី ត្រូវបានលើកទឹកចិត្តជាខ្លាំងឲ្យមកកាន់ការិយាល័យអង្គការតម្លាភាពកម្ពុជាដើម្បីជួបជាមួយមេធាវីរបស់មជ្ឈមណ្ឌល និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ការពិគ្រោះយោបល់ត្រូវបានរក្សាជាការសម្ងាត់បំផុត ។
អសយដ្ឋានអង្គការតម្លាភាពកម្ពុជា ៖ ផ្ទះលេខ ១៣ ផ្លូវលេខ ៥៥៤ សង្កាត់បឹងកក់១ ខណ្ខទួលគោក, ១២១៥១, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ទូរស័ព្ទៈ (+៨៥៥) ២៣ ៨៨៣ ៦៨១ / (+៨៥៥) ២៣ ៨៨៣ ៦៨២
សូមទាក់ទងមកមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់
សារអេឡិចត្រូនិច៖ alac@ticambodia.org
ទូរស័ព្ទមកកាន់លេខហតឡាញ៖ ០៩២/០៦៩/០៦០ ៥៧ ៨៧ ៨៧
ពាក្យបណ្តឹងក៏អាចធ្វើបានតាមរយៈការបំពេញទម្រង់អេឡិចត្រូនិចនៅផ្នែកខាងក្រោមនៃទំព័រនេះផងដែរ។
រាយការណ៍អំពើពុករលួយតាមរយះ : http://www.ticambodia.org/onlinereport
This post is also available in: អង់គ្លេស