របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦
ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌... Read More
ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ បានធ្វើការសិក្សាស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលនេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ ។... Read More
ក្រុមការងារហ្វឹកហាត់យុវជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
ក្រុមការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃអង្គការតម្លាភាពអន្តរជាតិ (TI) កំពុងចាប់ផ្ដើមគម្រោងដើម្បីលើកទឹកចិត្តយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍ព័ត៌មានស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០១៦
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ – លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានបង្ហាញឲ្យឃើញថា ការយល់ឃើញពីអំពើពុករលួយក្នុងស្ថាប័នសាធារណៈនៅកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០(ស្អាតស្អំខ្លាំង) និងទទួលបានចំណាត់ថ្នាក់លេខ១៥៦ក្នុងចំណោមប្រទេសចំនួន១៧៦ ។យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦នេះ គឺដោយសារសន្ទស្សន៍ឆ្នាំនេះបានរាប់បញ្ចូលប្រទេសចំនួន៨ថែមទៀត។ ហេតុដូចនេះយើងមិនអាចបកស្រាយថា ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ អន់ជាងឆ្នាំ២០១៥ឡើយ ។ លទ្ធផលឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងវិស័យមួយចំនួនក្តី... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ ក្នុងបណ្តាសារពត៍មាននានា
សន្និសិទសារពត៍មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះផ្សាយដោយសារពត៍មានទាំងក្នុងស្រុកនិងអន្តរជាតិ ។ អាស័យដ្ឋានខាងក្រោម គឺជា អត្ថបទពត៍មាន បទសម្ភាសតាមវិទ្ យុនិងរបាយការណ៍ជាវីដេអូ ។ Phnom Penh Post: Kingdom slips in TI’s graft index The Cambodia Daily: Cambodia... Read More