សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល... Read More
សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន... Read More
សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧
សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន... Read More
របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦
ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌... Read More
ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ បានធ្វើការសិក្សាស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលនេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ ។... Read More
អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី
សេចក្ដីថ្លែងការណ៍ព័ត៌មាន អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទីក្រុងប៊ែរឡាំង – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អង្គការតម្លាភាពអន្ដរជាតិ សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃអាទិត្យ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់... Read More
លទ្ធផលនៃមជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផែ្នកច្បាប់
សេចកី្តប្រកាសពត៌មាន អំពើពុករលួយក្នុងស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និង ស្ថាប័នសាធារណៈ គឺជាការព្រួយបារម្ភណ៍ដ៏ចម្បងរបស់ជនរងគ្រោះនិងសាក្សីនៃអំពើពុករលួយ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ – នៅថ្ងៃនេះមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ នៃអង្គការ តម្លាភាពកម្ពុជា (TI Cambodia) បានចុះផ្សាយទិន្នន័យចុងក្រោយរបស់ខ្លួនអំពីចំនួនករណីដែលមជ្ឈមណ្ឌល បានផ្ដល់ការប្រឹក្សាយោបល់ជូនជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់... Read More
កម្មវិធីជិះកង់ដើម្បីសុចរិតភាព
អង្គការតម្លាភាព សូមស្វាគមន៍! អង្គការតម្លាភាពកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសាធារណៈជនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍សង្គមរបស់យើងខ្ញំុ ដែលមានឈ្មោះថា “ជិះកង់ដើម្បីសុចរិតភាព” នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយកចិត្តទុកដាក់របស់សាធារណៈជន ទៅលើសុចរិតភាព និងតម្លាភាព ព្រមទាំងលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យស្រឡាញ់សុខភាព និងបរិស្ថានផងដែរ ។... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មានស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០១៦
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ – លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានបង្ហាញឲ្យឃើញថា ការយល់ឃើញពីអំពើពុករលួយក្នុងស្ថាប័នសាធារណៈនៅកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០(ស្អាតស្អំខ្លាំង) និងទទួលបានចំណាត់ថ្នាក់លេខ១៥៦ក្នុងចំណោមប្រទេសចំនួន១៧៦ ។យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦នេះ គឺដោយសារសន្ទស្សន៍ឆ្នាំនេះបានរាប់បញ្ចូលប្រទេសចំនួន៨ថែមទៀត។ ហេតុដូចនេះយើងមិនអាចបកស្រាយថា ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ អន់ជាងឆ្នាំ២០១៥ឡើយ ។ លទ្ធផលឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងវិស័យមួយចំនួនក្តី... Read More