លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។... Read More
អនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣
អង្គការតម្លាភាពកម្ពុជា ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០ ដល់ ១៩:០០ យប់ កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ (AMM) លើកទីពីរ របស់អង្គការតម្លាភាពកម្ពុជា (TI Cambodia) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានចំប៉ី ហ្គាឌិន។... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការសិល្បៈខ្មែរអមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន... Read More
កម្មវិធីបង្ហាញលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅប្រទេសកម្ពុជា”
សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម” រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធីផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម”។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំ ហើយកំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេ ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់ប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។... Read More
ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន
សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម... Read More
ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។ ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ ក្នុងបណ្តាសារពត៍មាននានា
សន្និសិទសារពត៍មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះផ្សាយដោយសារពត៍មានទាំងក្នុងស្រុកនិងអន្តរជាតិ ។ អាស័យដ្ឋានខាងក្រោម គឺជា អត្ថបទពត៍មាន បទសម្ភាសតាមវិទ្ យុនិងរបាយការណ៍ជាវីដេអូ ។ Phnom Penh Post: Kingdom slips in TI’s graft index The Cambodia Daily: Cambodia... Read More