Report Corruption by phone 092/069/060 57 87 87 Report Online
Category

រឿងពិត

ខ្ញុំលែងទទួលយកប្រាក់សំណូកទៀតហើយ

“កាលពីមុន ពេលដែលពួកគេឱ្យលុយខ្ញុំ ៥,០០០រៀល ខ្ញុំទទួលយកវា ប៉ុន្តែឥឡូវនេះខ្ញុំមិនធ្វើដូចនេះទៀតទេ”។ នេះជាពាក្យសំដីពិតដែលលោកស្រី សុខ ចន្ធី បាននិយាយទាក់ទងនឹងលុយក្រៅផ្លូវការ ដែលពីមុនគេផ្តល់ជាសគុណជូនគាត់ជាធម្មតាក្នុងការចេញសំបុត្រកំណើត។ ក្នុងឆ្នាំ ២០១៤ លោកស្រី សុខ ចន្ធី មេឃុំរងទីមួយប្រចាំឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពតត្រូវបានគេចាត់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយដែលបានរៀបចំឡើងដោយ CWDCC និងផ្តល់មូលនិធិដោយអង្គការតម្លាភាពកម្ពុជា។ គាត់បាននិយាយរៀបរាប់ពីវគ្គបណ្ដុះបណ្ដាលផ្តោតលើតម្លាភាព...
Read More

អង្គការតម្លាភាពកម្ពុជា បានលើកទឹកចិត្តខ្ញំុអោយលើកទឹកចិត្តអ្នកដទៃ

ភា ឌីស្កូ គឺជានិស្សិតឆ្នាំទីបួន ដែលមានអាយុ ២០ ឆ្នាំនៅក្នុងសកលវិទ្យាល័យបាត់ដំបង ។ ឌីស្កូ បានចូលរួមក្នុងព្រឹត្តិការណ៍របស់អង្គការតម្លាភាពកម្ពុជាជាលើកដំបូងដើម្បីអបអរទិវាប្រឆាំងអំពើពុករលួយជាតិនិងអន្ដរជាតិនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ ។ សម្រាប់រូបគាត់ផ្ទាល់ ចំនុចដែលមានឥទ្ធិពលមួយក្នុងចំនោមចំនុចដែលគាត់ទទួលបានពីការចូលរួមក្នុងកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា គឺរូបគាត់បានផ្លាស់ប្តូរគំនិត និងមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអភិវឌ្ឍប្រទេស ដែលជាលទ្ធផលបានជំរុញអោយគាត់ទៅចូលរួមសកម្មភាព និងកម្មវិធីនានារបស់អង្គការតម្លាភាពកម្ពុជា ដើម្បីលើកកម្ពស់សុចរិតភាព អភិបាលកិច្ចល្អ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។...
Read More

មេឃុំរងដែលក្រោកឈរឡើងប្រឆាំងនឹងអំពើពុករលួយ

លោក ឃួន អាត បានធ្វើការជាមន្រ្តីអាជ្ញាធរមូលដ្ឋានអស់រយៈពេល ១៥ ឆ្នាំមកហើយ ចាប់តាំងពីមុខតំណែងជាជំនួយការមេឃុំរហូតក្លាយជាមេឃុំរងទី១។ ជាអ្នកតំណាងឱ្យសង្កាត់កំពង់បាយ នៅក្នុងក្រុងកំពត ខេត្តកំពត លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ស្ដីពី “អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ” ដែលបានរៀបចំឡើងនៅដើមឆ្នាំ ២០១៥ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្ដីនៅកម្ពុជា ចូលរួមសហការជាមួយអង្គការតម្លាភាពកម្ពុជា។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកបានសង្កេតឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងខ្លួនគាត់...
Read More

កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI)

ក្លាយជាយុវជនឆ្នើមម្នាក់នៅក្នុងការបោះជំរុំយុវជន សម្រាប់ការបោះឆ្នោតប្រកបដោយតម្លាភាព នៅក្នុងប្រទេសកម្ពុជា! កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI) នឹងត្រូវធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ។ អង្គការតម្លាភាពកម្ពុជានឹងជ្រើសរើសអ្នកដឹកនាំវ័យក្មេងចំនួន ៥០ រូប ដែលមកពី YLP1,...
Read More