សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលត្រូវបានវាយតម្លៃ ដោយថយចុះពីចំណាត់ថ្នាក់ទី ១៥០ កាលពីឆ្នាំមុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ... Read More
លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ – សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃនេះ ដែលប្រទេសកម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការដាយកូនៀរ និងអង្គការអាក់សិនអេតកម្ពុជា បានចូលរួមជាមួយពិភពលោកក្នុងការរៀបចំប្រារព្ធទិវាប្រឆាំងអំពើ ពុករលួយអន្តរជាតិ ឆ្នាំ២០២២ ក្រោមពាក្យស្លោក ពិភពលោករួមគ្នាប្រឆាំងនឹងអំពើពុករលួយ។ ព្រឹត្តិការណ៍មួយថ្ងៃនេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព... Read More
សេចក្តីថ្លែងការណ៍ព័ត៌មាន “ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ”
“ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយបង្ហាញថាចំណេះដឹង និងការចូលរួមរបស់យុវជនកម្ពុជានៅមានកម្រិត នៅក្នុងគោលនយោបាយសាធារណៈសំខាន់ៗ” រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ – ការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលមានកម្រិតទាប ហើយពួកគេមានទស្សនៈផ្សេងគ្នាចំពោះប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់យុវជន។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះ។ ការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់មុខជាមួយយុវជនកម្ពុជា អាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ចំនួន១,៦០០នាក់... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការសិល្បៈខ្មែរអមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ២០២១នាថ្ងៃនេះ។ ឆ្នាំនេះកម្ពុជាទទួលបានពិន្ទុ ២៣ ដែលកើនឡើងចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន(២១) ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងសកលលោក។ ខណៈដែលពិន្ទុឆ្នាំនេះអាចត្រូវបានមើលឃើញថា ជាសញ្ញាណវិជ្ជមាន ប៉ុន្តែពិន្ទុនេះនៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំនេះ កម្ពុជាទទួលបានពិន្ទុ... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាពកម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនាជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”។ ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ... Read More