Report Corruption by phone 092/069/060 57 87 87 Report Online

ព្រឹត្តិការណ៍

លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទិវាប្រយុទ្ធប្រឆាំងអំពីពុករលួយឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ការដឹកនាំមានសុចរិតភាព នាំមកនូវយុត្តិធម៌...
Read More

អនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣

អង្គការតម្លាភាពកម្ពុជា ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០ ដល់ ១៩:០០ យប់ កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ (AMM) លើកទីពីរ របស់អង្គការតម្លាភាពកម្ពុជា (TI Cambodia) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានចំប៉ី ហ្គាឌិន។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកទាំងអស់របស់អង្គការ ហើយមានគោលដៅត្រួតពិនិត្យឡើងវិញលើសកម្មភាព និងយុទ្ធសាស្រ្តរបស់អង្គការនៅក្នុងឆ្នាំកន្លងមក...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។ វេទិកានេះ គឺជាផ្នែកមួយនៃការចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាពបន្ថែមទៀត ជាពិសេសសេវាសាធារណៈដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ចាប់តាំងពីខែមករា...
Read More

កម្មវិធីបង្ហាញលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅប្រទេសកម្ពុជា”

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម”   រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធី​ផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាព​បច្ចុប្បន្ន និងបញ្ហាប្រឈម”។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះស្វែងយល់អំពី​ស្ថានភាពបច្ចុប្បន្នរបស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំ ហើយកំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗក្នុង​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេ ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់​ប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។ មានមនុស្សសរុបចំនួន ៥៦៩រូប បានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ...
Read More

ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន

សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប...
Read More

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។ ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងនឹងអភិបាលកិច្ចល្អ គណនេយ្យភាព សុចរិតភាព...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ ក្នុងបណ្តាសារពត៍មាននានា

សន្និសិទសារពត៍មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះផ្សាយដោយសារពត៍មានទាំងក្នុងស្រុកនិងអន្តរជាតិ ។ អាស័យដ្ឋានខាងក្រោម គឺជា អត្ថបទពត៍មាន បទសម្ភាសតាមវិទ្ យុនិងរបាយការណ៍ជាវីដេអូ ។ Phnom Penh Post: Kingdom slips in TI’s graft index The Cambodia Daily: Cambodia Gets Slammed in...
Read More

This post is also available in: អង់​គ្លេស