ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។
អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ បានធ្វើការសិក្សាស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលនេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ ។
កម្មវិធី៖ ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦”
ពេលវេលា៖ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង ៩:៣០ព្រឹក ដល់ម៉ោង ១១ព្រឹក
ទីកន្លែង៖ សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ (Raffles Hotel Le Royal)
អគារលេខ៩២ រុក្ខវិថីដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។
សម្រាប់សាធារណៈជនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមទំព័រនេះ។
This post is also available in: អង់គ្លេស