ក្រុមជនជាតិដើមភាគតិច ដី និងអត្តសញ្ញាណរបស់ពួកគេ
សូមទស្សនាវីដេអូដែលផលិតដោយក្រុមរបស់កញ្ញា ចេង ម៉ីនាន ដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះទីពីរនៃការប្រកួតវីដេអូឆ្នាំ ២០២៤ ក្រោមប្រធានបទ «សិទ្ធិមនុស្សនៅកម្ពុជា»។
វីដេអូពិភាក្សាអំពីការលំបាកដែលជនជាតិដើមភាគតិចជួបប្រទះ ដែលបាត់បង់អត្តសញ្ញាណដោយសារការបាត់បង់ដីធ្លី។ លើសពីនេះ វីដេអូនេះក៏បង្ហាញពីសារៈសំខាន់នៃទឹកដីក្នុងការរក្សាទំនៀមទម្លាប់ វប្បធម៌ និងជំនឿជនជាតិដើមភាគតិចផងដែរ។
ការប្រកួតប្រជែងវីដេអូឆ្នាំ ២០២៤ គឺជាផ្នែកមួយនៃ «ការផ្តល់អំណាច ការចូលរួម និងការពារអ្នកការពារសិទ្ធិមនុស្ស (2EP-HRD)» ហើយត្រូវបានរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) សហភាព (សហភាពអឺរ៉ុបនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត។
This post is also available in: អង់គ្លេស