Report Corruption by phone 092/069/060 57 87 87 Report Online

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​ត្រូវបាន​វាយ​តម្លៃ ដោយថយចុះ​ពី​ចំណាត់​ថ្នាក់​ទី ១៥០ កាល​ពី​ឆ្នាំ​មុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុ CPI របស់កម្ពុជា បន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាពិន្ទុដែលទាប បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី។ CPI ចាត់ថ្នាក់ប្រទេសនិងដែនដីចំនួន ១៨០ តាមកម្រិតនៃការយល់ឃើញអំពីអំពើពុករលួយ នៅក្នុងវិស័យ សាធារណៈ ដោយប្រើប្រាស់មាត្រដ្ឋានពីពិន្ទុ ០ (ពុករលួយខ្លាំង) ដល់ ពិន្ទុ ១០០ (ស្អាតស្អំខ្លាំង)។ ពិន្ទុ CPI របស់ កម្ពុជាឆ្នាំ ២០២៣ នៅតែទាបជាងមធ្យមភាគពិន្ទុក្នុងតំបន់ និងសកលលោក។ នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ជិត​បាត​តារាង ដោយនៅពីលើ​តែប្រទេស​មីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលទទួលបានពិន្ទុ...
Read More

លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទិវាប្រយុទ្ធប្រឆាំងអំពីពុករលួយឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ការដឹកនាំមានសុចរិតភាព នាំមកនូវយុត្តិធម៌ និងវិបុលភាព» ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ អញ្ជើញមកពីអង្គការសង្គមស៊ីវិល សហជីព សហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នរាជរដ្ឋាភិបាល។មូលបទនៃ​ទិវា​ប្រយុទ្ធប្រឆាំង​​អំពើពុករលួយ​​ឆ្នាំនេះ ផ្តោតលើ​ទំនាក់ទំនងយ៉ាងសំខាន់​រវាង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍។ មូលបទនេះសរបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអំពើពុករលួយមកលើការអភិវឌ្ឍន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទៀតទេ សម្រាប់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់។ យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីលើកកម្ពស់សុចរិតភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដោយមានការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ​​​​​រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការអប់រំ វិធានការទប់ស្កាត់ និងការអនុវត្តក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ ហើយក្នុងគោលបំណងគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការជាបន្ទាន់ដើម្បីផលប្រយោជន៍ជាតិ ដូចដែលបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសារលិខិតអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ ដូច្នេះកិច្ចពិភាក្សាលើប្រធានបទមួយចំនួនត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្នុងគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់ខ្លួន។...
Read More

អនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣

អង្គការតម្លាភាពកម្ពុជា ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០ ដល់ ១៩:០០ យប់ កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ (AMM) លើកទីពីរ របស់អង្គការតម្លាភាពកម្ពុជា (TI Cambodia) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានចំប៉ី ហ្គាឌិន។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកទាំងអស់របស់អង្គការ ហើយមានគោលដៅត្រួតពិនិត្យឡើងវិញលើសកម្មភាព និងយុទ្ធសាស្រ្តរបស់អង្គការនៅក្នុងឆ្នាំកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈមដែលស្ថាប័នបានជួបប្រទះ និងរៀបចំសកម្មភាព និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំបន្ទាប់ៗទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប៉ុក បុប្ផា ម៉ារីណា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា។ ក្នុងគោលដៅបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អនៅកម្ពុជា អង្គប្រជុំក៏បានមូលមតិគ្នាដាក់ចេញនូវអនុសាសន៍ប្រាំបីចំណុច ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា៖ ១.   បង្កើនតម្លាភាពនៅក្នុងលទ្ធកម្មរបស់រដ្ឋាភិបាល៖ ធានាថា សេចក្តីសម្រេចលើលទ្ធកម្ម និងព័ត៌មាននៅលើគ្រប់ដំណាក់កាលនៃដំណើរការលទ្ធកម្ម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងទម្រង់ដែលមិនស្មុគ្រស្មាញ រួមទាំងតាមរយៈវែបផតថលផងដែរ។ ពង្រឹងការត្រួតពិនិត្យរបស់រដ្ឋ និង ការពិនិត្យតាមដានជាសាធារណៈលើសេវាកម្ម ឬ ផលិតផលដែលផ្តល់ដោយអ្នកទទួល​កិច្ចសន្យា។ ២.   ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការសម្អាតប្រាក់៖ បន្តពង្រឹងឯករាជ្យភាពនៃប្រតិបត្តិការ...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ – សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃនេះ ដែលប្រទេសកម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុអតិបរិមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥៧។ ជារួម ពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពី២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២។ ទោះបីជាការកើនឡើងពិន្ទុនេះអាចត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថាមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។ លទ្ធផលសន្ទស្សន៍CPIឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេទី២ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបជាងគេទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺនៅលើតែប្រទេសមីយ៉ាន់ម៉ា(ចំណាត់ថ្នាក់ទី១៥៧) និងកូរ៉េខាងជើង(ចំណាត់ថ្នាក់ទី១៧១)ប៉ុណ្ណោះ។ លទ្ធផលពិន្ទុរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺមានភាពចម្រុះ ដោយពិន្ទុរបស់ប្រទេសមួយចំនួនមានការធ្លាក់ចុះ។ ប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះពិន្ទុខ្លាំងជាងគេ ពោលគឺថយចុះ...
Read More