Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញ​ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែប  ប្រជាធិបតេយ្យ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ ​អង្គការដាយកូនៀរ និង​អង្គការអាក់សិនអេតកម្ពុជា បានចូលរួមជាមួយពិភពលោកក្នុងការរៀបចំប្រារព្ធទិវាប្រឆាំងអំពើ                   ពុករលួយអន្តរជាតិ ឆ្នាំ២០២២ ក្រោមពាក្យស្លោក ពិភពលោករួមគ្នាប្រឆាំងនឹងអំពើពុករលួយ។ ព្រឹត្តិការណ៍មួយថ្ងៃនេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព សកម្មជនយុវជន និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីពិភាក្សាអំពីបញ្ហាអំពើពុករលួយសំខាន់ៗនៅកម្ពុជា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយ ហើយនិងជម្រើសគោលនយោបាយ ព្រមទាំងដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ ទិវាប្រឆាំងអំពើពុករលួយក៏បានផ្តល់ឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធដើម្បីឆ្លុះបញ្ចាំងថាតើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយបានសម្រេចជោគជ័យដល់កម្រិតណានៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា ហើយកំណត់រកបញ្ហាប្រឈមសម្រាប់សកម្មជន និងចលនាប្រឆាំងអំពើពុករលួយ រួមទាំងទិសដៅបន្ទាប់។ ដើម្បីសម្រេចគោលបំណងខាងលើ សកម្មភាពមួយចំនួនទាក់ទងនឹងបញ្ហាអំពើពុករលួយ និងការប្រឆាំងអំពើពុករលួយត្រូវបានរៀបចំឡើង។ ទាំងនេះរួមមានកិច្ចពិភាក្សាស្តីពី “ការប្រឆាំងអំពើពុករលួយ៖ ការចូលរួម ការការពារ និងលំហសិទ្ធិសេរីភាព” និងសិក្ខាសាលាក្រោមប្រធានបទដូចជា “អំពើពុករលួយនយោបាយ៖ បរិបាលភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ” “កម្ពុជាក្នុងចំណុចរបត់៖ ការលាងលុយ និងការជួញដូរមនុស្ស” និង “ការលុបបំបាត់ទំនាស់ផលប្រយោជន៍៖ មាគ៌ាឆ្ពោះទៅការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន”។ លើសពីនេះ...
Read More

សេចក្តីថ្លែងការណ៍ព័ត៌មាន​ “ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ”

“ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយបង្ហាញថាចំណេះដឹង និងការចូលរួមរបស់យុវជនកម្ពុជានៅមានកម្រិត នៅក្នុងគោលនយោបាយសាធារណៈសំខាន់ៗ” រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ – ការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលមានកម្រិតទាប ហើយពួកគេមានទស្សនៈផ្សេងគ្នាចំពោះប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់យុវជន។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះ។ ការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់មុខជាមួយយុវជនកម្ពុជា អាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ចំនួន១,៦០០នាក់ និងធានាកម្រិតនៃភាពលម្អៀង ± ពីរភាគរយ។ ការប្រមូលទិន្នន័យបានធ្វើឡើងរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ នៅក្នុង២០០ភូមិ ទូទាំង២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។ ការស្ទង់មតិនេះបានផ្តល់នូវការរកឃើញថ្មីៗអំពីកម្រិតនៃការចាប់អារម្មណ៍ និងចំណេះដឹងរបស់យុវជនទៅលើកិច្ចការរបស់រដ្ឋាភិបាល ជាពិសេសគោលនយោបាយសាធារណៈសំខាន់ៗ ព្រមទាំងតម្រូវការ និងឧបសគ្គរបស់យុវជនទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់ប្រជាពលរដ្ឋ ហើយនិងទស្សនៈរបស់ពួកគេអំពីការឆ្លើយតបរបស់រដ្ឋាភិបាលជុំវិញក្ដីបារម្ភ និងការរំពឹងទុកទាំងនេះ។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា  ការយល់ដឹងរបស់យុវជន  ជាទូទៅអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗរបស់     រដ្ឋាភិបាល និងជាពិសេសអំពីគោលនយោបាយយុវជន មានកម្រិតទាប។ ជាឧទាហរណ៍ ៩០% នៃអ្នកឆ្លើយតបសម្ភាសន៍បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នោះទេ។ ភាគរយស្ទើរតែដូចគ្នា (៨៩%) បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។ វេទិកានេះ គឺជាផ្នែកមួយនៃការចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ដែលជាធាតុផ្សំដ៏សំខាន់នៃសង្គមមួយដែលប្រកបដោយបរិយាបន្ន។    វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពអន្តរជាតិ (TI) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារជំនួយអាមេរិក (USAID)។ វេទិកាយុវជននេះបានប្រមូលផ្តុំក្រុមយុវជន ភ្ញៀវកិត្តិយស វាគ្មិន និងតំណាង ពីរដ្ឋាភិបាល សង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងគោលបំណងបង្ហាញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអភិបាលកិច្ច និងការអភិវឌ្ឍ ក៏ដូចជាដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលនៅប្រទេសកម្ពុជា។                   ថ្លែងនៅក្នុងសន្ទរកថាស្វាគមន៍ លោក ប៉ិច ពិសី...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាពបន្ថែមទៀត ជាពិសេសសេវាសាធារណៈដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ចាប់តាំងពីខែមករា ឆ្នាំ២០២០ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជាបានសហការគ្នាផលិតកម្មវិធីទូរស័ព្ទ «មតិយើង» ដែលមានទាំងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលទៅលើកម្មវិធីទូរស័ព្ទដៃនេះ។ គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់គោលដៅនៃគម្រោង នៃប្រទេសកម្ពុជា​ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង/ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។ «ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅប្រទេសកម្ពុជា។ ដោយសារអត្រាខ្ពស់នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេស ការផលិត និងអនុវត្តកម្មវិធីទូរស័ព្ទដៃនេះគឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ២០២១នាថ្ងៃនេះ។ ឆ្នាំនេះកម្ពុជាទទួលបានពិន្ទុ ២៣ ដែលកើនឡើងចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន(២១) ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងសកលលោក។ ខណៈដែលពិន្ទុឆ្នាំនេះអាចត្រូវបានមើលឃើញថា ជាសញ្ញាណវិជ្ជមាន ប៉ុន្តែពិន្ទុនេះនៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំនេះ កម្ពុជាទទួលបានពិន្ទុ ២៣ លើពិន្ទុអតិបរមា ១០០ គឺឡើងពីពិន្ទុ ២១ ដែលទទួលបានក្នុងឆ្នាំ២០២០​។ ជាមួយនឹងពិន្ទុនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៥៧ ក្នុងចំណោម ១៨០ ប្រទេស និងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការសិក្សា។ នៅកម្រិតតំបន់ ប្រទេសកម្ពុជា​បន្ត​ស្ថិតក្នុង​ចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិច នៅលើតែប្រទេស​អាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែ​ប៉ុណ្ណោះ ហើយ​ក៏ជាប្រទេសមានពិន្ទុ​ទាប​ជាង​គេបំផុត​​ក្នុងតំបន់​អាស៊ានផងដែរ។ លទ្ធផលពិន្ទុCPIរបស់ប្រទេសផ្សេងទៀត​​ក្នុង​តំបន់អាស៊ាន គឺមានភាព​ចម្រុះ។ ប្រទេសសិង្ហបុរីបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំបំផុតទាំង១០លើពិភពលោកដោយរក្សាពិន្ទុដដែល(៨៥) និងជាប់ចំណាត់ថ្នាក់លេខ ៤ ជាមួយប្រទេសស៊ុយអែត និងន័រវែស។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានទទួលបានពិន្ទុទាបជាងឆ្នាំមុន ដូចជា៖ ម៉ាឡេស៊ី (ធ្លាក់ចុះពី ៥១ មក ៤៨)...
Read More

អត្ថបទប៊្លុក៖ ដំណើររបស់ក្រុមជ័យលាភីនៃការប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០

អត្ថបទប៊្លុកនេះមានគោលបំណងបរិយាយសង្ខេបពីដំណើរការ និងបទពិសោធន៍របស់ក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធី ប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន” ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។​​ អត្ថបទនេះចាប់ផ្តើមអំពីការបង្កើតក្រុមរបស់យើង ការពិភាក្សាលើប្រធានបទជជែកដេញដោល ជាមួយនឹងបញ្ហាប្រឈមដែលយើងបានជួបប្រទះផងដែរ។ អត្ថបទនេះនឹងបរិយាយាយ អំពីមេរៀនដែលពួកយើងបានរៀនសូត្រ ក៏ដូចជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ចូលរួមការប្រកួតប្រជែងបែបនេះ។ ក្រុមរបស់ពួកយើងមានសមាជិកចំនួន​ ៤នាក់ រួមមាន សុខ សូនីតា, ងួន គីម, ឆេង ឧស្សាហ៍ និង សុង ដាភា។ ពួកយើង មកពីជំនាញខុសៗគ្នា ២នាក់សិក្សាជំនាញទំនាក់ទំនងអន្តជាតិ និង​ ២នាក់ ទៀតសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ពួកយើងក៏មកពីសាកលវិទ្យាល័យផ្សេងគ្នាផងដែរ ២នាក់មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ម្នាក់មកពីវិទ្យាស្ថានភាសាបរទេស និងម្នាក់ទៀតមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។​ ថ្វីបើជាពួកយើងមកពីសាកលវិទ្យាល័យខុសៗគ្នាមែន ប៉ុន្ដែពួកយើងមានចំណាប់អារម្មណ៍ និង​ចំណង់ចំណូលចិត្តដូចគ្នា ដែលនាំឲ្យពួកយើងបង្កើតក្រុមនេះឡើងសម្រាប់ការប្រកួតប្រជែងនេះ។ នៅក្នុងកម្មវិធីប្រកួតប្រជែងដេញដោលនេះ ពួកយើងទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងសារៈសំខាន់នៃសេវាសាធារណៈ ដែលប្រកបដោយតម្លាភាព និងគណនេយ្យភាព​ ហើយពួកយើងនឹងស្វែងយល់បន្ថែមទៅលើប្រធានបទនេះឱ្យកាន់តែស៊ីជម្រៅជាងនេះទៀត។  បន្ថែមពីនេះ ពួកយើងក៏មានគោលបំណងចង់បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរជាផ្លូវការ ក៏ដូចជាលើកកម្ពស់វប្បធម៌សន្ទនា ដែលអនុញ្ញាតឱ្យយុវជនពិភាក្សាពីបញ្ហាសង្គមជាក់លាក់ដោយគ្មានអំពើហឹង្សា។ សម្រាប់ការប្រកួតប្រជែងនេះតាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ប្រធានបទនៃការជជែកដេញដោលគឺផ្តោតសំខាន់ជុំវិញ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។...
Read More

កម្មវិធីបង្ហាញលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅប្រទេសកម្ពុជា”

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម”   រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធី​ផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាព​បច្ចុប្បន្ន និងបញ្ហាប្រឈម”។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះស្វែងយល់អំពី​ស្ថានភាពបច្ចុប្បន្នរបស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំ ហើយកំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗក្នុង​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេ ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់​ប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។ មានមនុស្សសរុបចំនួន ៥៦៩រូប បានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ទាំងតាមរយៈការពិភាក្សាជាក្រុម និងការសម្ភាសស៊ីជម្រៅ។ ក្នុងនោះរួមមាន មន្ត្រីរដ្ឋាភិបាល(ថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ) អង្គការសង្គមស៊ីវិល គ្រឹះស្ថានឧត្តមសិក្សា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរភេទ បុគ្គលអន្តរភេទ និងអ្នកមិនកំណត់ភេទនិងយេនឌ័រ(LGBTIQ) ក្រុមសិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងយុវជន។ លទ្ធផលសិក្សាស្រាវជ្រាវនេះបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានវឌ្ឍនភាពខ្លះៗរបស់ស្ត្រី និងយុវជនក្នុង​តួនាទីជាអ្នកដឹកនាំក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមក ហើយស្ត្រី និងយុវជនត្រូវបានចាត់ទុក និងជឿថាគឺជាកម្លាំងចលករ​ដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្ដី ពួកគេនៅតែមានតំណាងតិចតួចណាស់នៅក្នុងវិស័យ​សាធារណៈ ជាពិសេសក្នុងតួនាទីដឹកនាំទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ បន្ថែមពីនេះទៀត លទ្ធផលស្រាវជ្រាវចង្អុលបង្ហាញនូវកត្តាមួយចំនួន—វប្បធម៌ សង្គម និងសេដ្ឋកិច្ច—ដែល​បាន​រួមចំណែកក្នុងស្ថានភាពខាងលើនេះ។...
Read More

សេចក្តីថ្លែងការណ៍រួម

         ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្រ្តីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមានសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។             យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាបាលកម្ពុជាមានវិធានការដូចខាងក្រោម៖ ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារ និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិក កម្មករវិនិយោជិកជាម្តាយ ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្រ្តីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់ អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកតាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ក្នុងឆ្នាំ២០១៩ ក្នុងនោះមានដូចជាបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើនលើស្រ្តីភេទជាដើម អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព ដែលអនុលោមតាមបញ្ញត្តិក្នុងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិលេខ ១៨៣ និង បញ្ឈប់ការរឹតត្បិតលើសេរីក្នុងការបញ្ចេញមតិ៕ —-ចប់—- សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖ សកម្មភាពដើម្បីអភិវឌ្ឍន៍ អង្គការអាក់សិនអេតកម្ពុជា វិទ្យាស្ថានតស៊ូមតិ និង គោលនរយោបាយ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ សមាគមអ្នកបម្រើការងារតាមផ្ទះ សមាគមគាំពារស្ត្រីងាយរងគ្រោះ សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការជនពិការកម្ពុជា អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ បណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស...
Read More

ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន

សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០  ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុម​ជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត...
Read More

ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន

សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០  ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុម​ជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត...
Read More