Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។ សូមអានបន្ថែម   https://www.ticambodia.org/kh/%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%90%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e1%9e%87%e1%9e%b6%e1%9e%94%e1%9e%8b%e1%9e%98/ សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដំណើរការបោះឆ្នោតឃុំ សង្កាត់បានប្រព្រឹត្តទៅយ៉ាងរលូន...
Read More

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។ ចាប់តាំងពីឆ្នាំ២០០២ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាទៀងទាត់បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនេះអាចធានាបានថាពលរដ្ឋអាចអនុវត្ត សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួន។ សុចរិតភាពនៃជម្រើសរបស់ប្រជាពលរដ្ឋ អាស្រ័យទៅលើសុចរិតភាពនៃដំណើរការបោះឆ្នោត និងបរិបទនយោបាយរបស់ប្រទេស។ ដោយផ្អែកលើការរកឃើញពីការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់...
Read More

តើអ្វីទៅជា ការសង្កេតការណ៍ ដោយផ្អែកលើសំណាកតាមវិទ្យាសាស្ត្រស្ថិតិ?

តើអ្វីទៅជា ការសង្កេតការណ៍ ដោយផ្អែកលើសំណាកតាមវិទ្យាសាស្ត្រស្ថិតិ ឬហៅជាភាសាអង់គ្លេសថា “Sample Based Observation (SBO)”? នៅថ្ងៃបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនា ខាងមុខ អង្គការតម្លាភាពកម្ពុជាក៏នឹងយកឱកាសនេះដើម្បីបង្ហាញពីវិធីសាស្ត្រក្នុងការដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន ១,១០០នាក់ ទូទាំងប្រទេសដើម្បីកត់សម្គាល់ភាពមិនប្រក្រតីដែលអាចកើតមានជាយថាហេតុនៅអំឡុងថ្ងៃបោះឆ្នោត។ លោកអ្នកនឹងអាចយល់ច្បាស់ពីវិធីសាស្រ្តសង្កេតការតាមបែបវិទ្យាសាស្រ្តមួយនេះតាមរយៈវីដេអូខាងក្រោម។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌ និងដើម្បីលើកកម្ពស់សិទ្ធិមនុស្សបែរទៅជាត្រូវបានប្រជាពលរដ្ឋបន្តមើលឃើញថាជាស្ថាប័នដែលបានរំលោភអំណាច និងមុខងារទៅវិញ។ ពាក់ព័ន្ធនឹងការចូលរួមរបស់សាធារណ:ជន របាយការណ៍នេះបានរកឃើញថា៧៣ភាគរយនៃអ្នកផ្តល់បទសំភាសន៍ជឿជាក់ថាប្រជាពលរដ្ឋទូទៅអាចចូលរួមបង្កើនប្រសិទ្ធិភាពក្នុងការប្រឆាំងអំពើពុករលួយហើយ ៦៣ភាគរយឆ្លើយថាពួកគេមានឆន្ទៈក្នុងការរាយការណ៍ពីអំពើពុករលួយ។ ម្យ៉ាងទៀត ៦៦ភាគរយនៃអ្នកផ្តល់ចម្លើយ យល់ស្របថាការរាយការណ៍អំពើពុករលួយគឺជាទង្វើដ៏ត្រឹមត្រូវ។ ប៉ុន្តែជាក់ស្តែងមានតែ៥ភាគរយនៃអ្នកផ្តល់ចម្លើយដែលធ្លាប់បានប្រព្រឹត្តអំពើសូកប៉ាន់ បានរាយការណ៍អំពើពុករលួយនេះក្នុងពេលកន្លងមក។ អ្នកផ្តល់ចម្លើយចំនួន៤៥ភាគរយបានឆ្លើយថាមូលហេតុដែលប្រជាពលរដ្ឋមិនរាយការណ៍ពីអំពីពុករលួយដោយសារតែខ្លាចប្រឈមនឹងលទ្ធផលមិនល្អក្រោយរាយការណ៍រួច ហើយ១៧ភាគរយឆ្លើយថាទោះជារាយការណ៍ក៏គ្មានវិធានការណ៍អី្វដែរ។ ជាការដែលគួរឱ្យកត់សម្គាល់ មានតែ៣៥ភាគរយនៃអ្នកផ្តល់ចម្លើយសរុបប៉ុណ្ណោះ ដែលជឿជាក់ថាវិធានការណ៍ និងគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធិភាព។ អង្គការតម្លាភាពកម្ពុជាបានបន្តទទូចម្តងហើយម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធ និងជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗដោយផ្តោតលើកំណែទម្រង់ប្រព័ន្ធតុលាការ និងភ្នាក់ងារអនុវត្តច្បាប់ និងការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដាអន្តរជាតិ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា “នៅពេលដែលសាធារណៈជនទូទៅបញ្ជាក់ថាអំពើពុករលួយបានរីករាលដាលពេញក្នុងសង្គមទៅហើយនោះ ថ្នាក់ដឹកនាំក្នុងសង្គមនោះគួរតែយកចិត្តទុកដាក់ទៅលើបញ្ហាពុករលួយនេះឱ្យកាន់តែខ្លាំង និងធ្វើការឆ្លើយតបឱ្យទាន់ពេលវេលាដោយអនុលោមតាមកំណែទម្រង់ជាគន្លឹះដែលអ្នកជំនាញបានស្នើឡើង។” លោកបានបន្តថា “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលបង្ហាញពីទស្សនៈ  និងបទពិសោធន៍របស់ម្ចាស់សន្លឹកឆ្នោតហើយគួបផ្សំជាមួយរបាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវទស្សនទាន ក៏ដូចជាចក្ខុវិស័យដល់ រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណបក្សនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្ត និងវិធានការណ៍ដែលមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។” សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖ លោក...
Read More

ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។ កម្មវិធី៖ ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” ពេលវេលា៖ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោ​ង ៩:៣០ព្រឹក ដល់ម៉ោង ១១ព្រឹក ទីកន្លែង៖ សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ (Raffles Hotel Le Royal) អគារលេខ៩២ រុក្ខវិថីដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ សម្រាប់សាធារណៈជនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមទំព័រនេះ។

អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី

សេចក្ដីថ្លែងការណ៍ព័ត៌មាន អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទីក្រុងប៊ែរឡាំង – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អង្គការតម្លាភាពអន្ដរជាតិ សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃអាទិត្យ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ នៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ យើងទាមទាឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ តម្លាភាព និង ហ្មត់ចត់លើឃាតកម្មដ៏យង់ឃ្នងមួយនេះ។ អង្គការតម្លាភាពអន្តរជាតិ បានសម្ដែងក្ដីព្រួយបារម្ភពីកំនើននៃការរឹតបន្ដឹងចំពោះអង្គការសង្គមស៊ីវិល និងការយាយីចំពោះសកម្មជនសិទ្ធិមនុស្ស និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ មួយឆ្នាំកន្លងទៅ អង្គការតម្លាភាពអន្តរជាតិបានព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពី ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំពោះលទ្ធភាពរបស់ប្រទេសមួយនេះក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបង្កឧបសគ្គដល់ការប្រើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល។ ដប់សប្ដាហ៍កន្លងទៅនេះ អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់ការយាយីដល់មន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។ ក្នុងមាត្រាទី ១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នកាលពីឆ្នាំ ២០០៧ ដែលតម្រូវឲ្យរដ្ឋាភិបាលមានយន្តការត្រឹមត្រូវដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ ក្រុមទាំងនេះរួមមាន សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើកិច្ចការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាថ្មីម្ដងទៀត អង្គការតម្លាភាពអន្តរជាតិអំពាវនាវដល់អាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ធ្វើការស៊ើបអង្កេតដោយឯករាជ្យទាក់ទងនឹងករណីឃាតកម្ម លោកបណ្ឌិត...
Read More

ខ្ញុំលែងទទួលយកប្រាក់សំណូកទៀតហើយ

“កាលពីមុន ពេលដែលពួកគេឱ្យលុយខ្ញុំ ៥,០០០រៀល ខ្ញុំទទួលយកវា ប៉ុន្តែឥឡូវនេះខ្ញុំមិនធ្វើដូចនេះទៀតទេ”។ នេះជាពាក្យសំដីពិតដែលលោកស្រី សុខ ចន្ធី បាននិយាយទាក់ទងនឹងលុយក្រៅផ្លូវការ ដែលពីមុនគេផ្តល់ជាសគុណជូនគាត់ជាធម្មតាក្នុងការចេញសំបុត្រកំណើត។ ក្នុងឆ្នាំ ២០១៤ លោកស្រី សុខ ចន្ធី មេឃុំរងទីមួយប្រចាំឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពតត្រូវបានគេចាត់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយដែលបានរៀបចំឡើងដោយ CWDCC និងផ្តល់មូលនិធិដោយអង្គការតម្លាភាពកម្ពុជា។ គាត់បាននិយាយរៀបរាប់ពីវគ្គបណ្ដុះបណ្ដាលផ្តោតលើតម្លាភាព និងអភិបាលកិច្ចល្អដែលពាក់ព័ន្ធនឹងតួនាទី និងការងារប្រចាំថ្ងៃរបស់គាត់។ បន្ទាប់ពីបានចូលរួមវគ្គនេះហើយ គាត់ និងក្រុមការងារ ព្រមទាំងប្រជាជននៅក្នុងឃុំបានផ្លាស់ប្តូរទស្សនៈរបស់ពួកគាត់ចំពោះអំពើពុករលួយយ៉ាងគួរឱ្យកត់សម្គាល់។ គាត់បាននិយាយថា គាត់បានដឹង និងឈប់ប្រព្រឹត្តអំពើពុករលួយ ហើយគាត់បានយល់ច្បាស់ពីអភិបាលកិច្ចល្អផងដែរ។ គាត់បានបន្ថែមថា ឥឡូវនេះគាត់បានរកឃើញថាវាមានភាពងាយស្រូលក្នុងការពន្យល់ពាក្យអភិបាលកិច្ចល្អ និងអំពើពុករលួយទៅកាន់អ្នកភូមិ ដែលពីមុនមកគាត់មិនហ៊ាននិយាយបកស្រាយដោយសារតែគាត់មិនយល់ច្បាស់អំពីន័យទាំងនោះ។ ជាមួយនឹងស្ថានភាពរស់នៅក្រីក្រ លោកស្រី ចន្ធី តែងតែទទួលយកលុយ ២,០០០រៀល ឬច្រើនជាងនេះពីមនុស្សដែលបានមកធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ឬឯកសារផ្សេងទៀត។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គាត់ឈប់យកលុយដូចនោះទៀតហើយ។ ជាឧទាហរណ៍មួយ ស្ត្រីម្នាក់ដែលទើបតែនឹងងើបឡើងវិញពីភាពសម្រាលកូន ហើយប្ដីរបស់នាងបានទៅធ្វើការនៅប្រទេសថៃ បានមកធ្វើសំបុត្រកំណើតសម្រាប់កូនដែលទើបនឹងកើតរបស់នាងនៅសាលាឃុំ។ ដោយមានការអាណិតអាសូរចំពោះនាង លោកស្រីចន្ធី បានរៀបចំសំបុត្រកំណើត និងបានយកវាទៅដល់ផ្ទះរបស់ស្ត្រីនោះ។...
Read More

អង្គការតម្លាភាពកម្ពុជា បានលើកទឹកចិត្តខ្ញំុអោយលើកទឹកចិត្តអ្នកដទៃ

ភា ឌីស្កូ គឺជានិស្សិតឆ្នាំទីបួន ដែលមានអាយុ ២០ ឆ្នាំនៅក្នុងសកលវិទ្យាល័យបាត់ដំបង ។ ឌីស្កូ បានចូលរួមក្នុងព្រឹត្តិការណ៍របស់អង្គការតម្លាភាពកម្ពុជាជាលើកដំបូងដើម្បីអបអរទិវាប្រឆាំងអំពើពុករលួយជាតិនិងអន្ដរជាតិនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ ។ សម្រាប់រូបគាត់ផ្ទាល់ ចំនុចដែលមានឥទ្ធិពលមួយក្នុងចំនោមចំនុចដែលគាត់ទទួលបានពីការចូលរួមក្នុងកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា គឺរូបគាត់បានផ្លាស់ប្តូរគំនិត និងមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអភិវឌ្ឍប្រទេស ដែលជាលទ្ធផលបានជំរុញអោយគាត់ទៅចូលរួមសកម្មភាព និងកម្មវិធីនានារបស់អង្គការតម្លាភាពកម្ពុជា ដើម្បីលើកកម្ពស់សុចរិតភាព អភិបាលកិច្ចល្អ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ តាមរយៈកម្មវិធីរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ឌីស្កូបានរៀនសូត្រច្រើនពីការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ គាត់បានពន្យល់ថា «ដំបូងខ្ញុំបានរៀនពីតើអ្វីទៅជាអំពើពុករលួយ ។ ខ្ញុំបានរៀនអំពីប្រភេទផ្សេងៗគ្នានៃអំពើពុករលួយ និងទម្រង់របស់វា ។ ខ្ញុំក៏បានរៀនអំពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយផងដែរ» ។ ចំណេះដឹងដែលទទួលបាន បានផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់ឌីស្កូចំពោះអំពើពុករលួយ ។ គាត់បាននិយាយថា «ការផ្លាស់ប្តូរសំខាន់បំផុតនោះ គឺថាខ្ញុំហ៊ានបញ្ចេញទស្សនៈរបស់ខ្ញុំ និងចូលរួមធ្វើសកម្មភាពដើម្បីលើកកម្ពស់សុចរិត និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា» ។ ហេតុផល ឌីស្កូបានផ្តួចផ្តើម និងអនុវត្តគម្រោង និងសកម្មភាពជាច្រើនដែលរូបគាត់បានគិតថានឹងអាចជួយលើកកម្ពស់សុចរិតភាពនៅក្នុងសង្គម ។ គម្រោងដំបូងបំផុតដែលរូបគាត់ និងមិត្តភក្តិរបស់គាត់បានរៀបចំ និងបានអនុវត្តដោយជោគជ័យ គឺជាគម្រោងមួយដែលមានគោលដៅពង្រឹងអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយនៅក្នុង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង...
Read More

ក្រុមការងារហ្វឹកហាត់យុវជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃអង្គការតម្លាភាពអន្តរជាតិ (TI) កំពុងចាប់ផ្ដើមគម្រោងដើម្បីលើកទឹកចិត្តយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

មេឃុំរងដែលក្រោកឈរឡើងប្រឆាំងនឹងអំពើពុករលួយ

លោក ឃួន អាត បានធ្វើការជាមន្រ្តីអាជ្ញាធរមូលដ្ឋានអស់រយៈពេល ១៥ ឆ្នាំមកហើយ ចាប់តាំងពីមុខតំណែងជាជំនួយការមេឃុំរហូតក្លាយជាមេឃុំរងទី១។ ជាអ្នកតំណាងឱ្យសង្កាត់កំពង់បាយ នៅក្នុងក្រុងកំពត ខេត្តកំពត លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ស្ដីពី “អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ” ដែលបានរៀបចំឡើងនៅដើមឆ្នាំ ២០១៥ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្ដីនៅកម្ពុជា ចូលរួមសហការជាមួយអង្គការតម្លាភាពកម្ពុជា។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកបានសង្កេតឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងខ្លួនគាត់ និងអ្នកដទៃដែលនៅជុំវិញខ្លួនគាត់។ ដូចដែលគាត់បាននិយាយ “អភិបាលកិច្ចល្អ ការប្រឆាំងអំពើពុករលួយ និងតម្លាភាពគឺជាអ្វីដែលអាជ្ញាធរត្រូវធ្វើការពីលើ។ ពួកវាជាចំណុចរសើបសម្រាប់រដ្ឋាភិបាល ហើយពួកយើងត្រូវបានបញ្ជាឱ្យធ្វើការទៅលើពួកវាសព្វថ្ងៃនេះ។” ក្រៅពីបំពេញកាតព្វកិច្ចរបស់គាត់នៅក្នុងការប្រឆាំងអំពើពុករលួយ លោក ឃួន អាត ក៏បានទទួលស្គាល់ផងដែរថា នៅក្នុងពេលកន្លងមក ទាំងប្រជាជន និងមន្រ្តីឃុំមិនបានយល់ច្បាស់ពីច្បាប់ប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។ ជាលទ្ធផល ប្រជាជនតែងតែបង់ប្រាក់សម្រាប់សម្រួលសេវាសាធារណៈ ហើយមន្រ្តីក៏ទទួលយកប្រាក់ទាំងនោះ។ ក៏ប៉ុន្ដែ បន្ទាប់ពីលោកបានចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកមិនត្រឹមតែបង្កើនចំណេះដឹងរបស់គាត់ទាក់ទងនឹងអំពើពុករលួយ និងអភិបាលកិច្ចល្អទេ លោកថែមទាំងបានកែប្រែរបៀបដែលលោកអនុវត្តការងារនៅក្នុងស្ថាប័នរបស់លោក។ សំខាន់ជាងនេះទៅទៀត លោកបានចែករំលែកព័ត៌មានយ៉ាងទូលំទូលាយជាមួយប្រជាជនក្នុងតំបន់ និងបានជូនដំណឹងពួកគេអំពីការប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោក ឃួន អាត បានចែកចាយផ្ទាំងរូបភាពចំនួន...
Read More