Report Corruption by phone 092/069/060 57 87 87 Report Online

កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI)

ក្លាយជាយុវជនឆ្នើមម្នាក់នៅក្នុងការបោះជំរុំយុវជន សម្រាប់ការបោះឆ្នោតប្រកបដោយតម្លាភាព នៅក្នុងប្រទេសកម្ពុជា! កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI) នឹងត្រូវធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ។ អង្គការតម្លាភាពកម្ពុជានឹងជ្រើសរើសអ្នកដឹកនាំវ័យក្មេងចំនួន ៥០ រូប ដែលមកពី YLP1, YLP2, YLP3, YETI1, YETI2, YETI3, និង IYC (យុវជនមកពីខេត្តព្រៃវែង ខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង នឹងត្រូវបានផ្ដល់អាទិភាព) ។ ប្រកម្មវិធីបោះជំរំយុវជន នឹងអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការរួមគ្នា ក្នុងការបង្កើតគំនិតផ្ដួចផ្ដើម និងការប្រមូលផ្ដុំគំនិត ទាក់ទងនឹង សុចិរិតភាព និងការបោះឆ្នោត ប្រកបដោយតម្លាភាព។ ថ្ងៃឈប់ទទួលពាក្យ៖ ៨ កញ្ញា ២០១៦! សំណុំបែបបទកម្មវិធីនេះអាចត្រូវបានទាញយកនៅទីនេះ

សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សូមគោរពជូន ឯកឧត្តម បណ្ឌិត ឪម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កម្មវត្ថុ៖ សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍ ថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានដឹកនាំនៅក្នុង ដំណើរការ ធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ បានបង្ហាញជាផ្លូវការនូវ សេចក្តីព្រាងបឋម នៃច្បាប់នេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទីពីរ ។ តាងនាមអោយអង្គការតម្លាភាពកម្ពុជា យើងខ្ញុំសូមសំដែងនូវសេចក្តីសោមនស្ស  ដោយបានឃើញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរ ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយនេះ ។ តាមរយៈការអនុម័តច្បាប់មួយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងបោះមួយជំហានទៀតស្របតាមនិន្នាការអន្តរជាតិ ។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឡើកកម្ពស់ស្តង់ដារអន្តរជាតិ យើងខ្ញុំសូមអនុញ្ញាត  ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ I- វិសាលភាពនៃច្បាប់ វិសាលភាពនៃច្បាប់នេះគួរតែពង្រីកអោយបានទូលំទូលាយ និងជៀសវាងចន្លោះប្រហោង ឲ្យអស់លទ្ធភាព ។ ដោយឡែកសេចក្តីព្រាងបឋមបបច្ចុប្បន្ន (មាត្រាទី ៣ និង មាត្រាទី ៤ ចំណុចទី៩)      បានកំណត់វិសាលភាពដែលមានលក្ខណៈតូចចង្អៀតដោយអនុវត្តតែទៅលើការរាយការណ៍ពីការប្រព្រឹត្តិមិនត្រឹមត្រូវ ដែលអាចជាបទល្មើសពុករលួយ ឬកំហុសខាងវិន័យ...
Read More

លទ្ធផលនៃមជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផែ្នកច្បាប់

សេចកី្តប្រកាសពត៌មាន អំពើពុករលួយក្នុងស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និង ស្ថាប័នសាធារណៈ គឺជាការព្រួយបារម្ភណ៍ដ៏ចម្បងរបស់ជនរងគ្រោះនិងសាក្សីនៃអំពើពុករលួយ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ – នៅថ្ងៃនេះមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ នៃអង្គការ     តម្លាភាពកម្ពុជា (TI Cambodia) បានចុះផ្សាយទិន្នន័យចុងក្រោយរបស់ខ្លួនអំពីចំនួនករណីដែលមជ្ឈមណ្ឌល បានផ្ដល់ការប្រឹក្សាយោបល់ជូនជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ បានទទួលករណីសរុប ចំនួន ១៩១ ទាក់ទងនឹងអំពើពុករលួយ ។ ករណីជាច្រើនដែលត្រូវបានរាយការណ៍ មានទម្រង់ជាអំពើពុករលួយខុសៗគ្នា ដែលកើតឡើងក្នុងវិស័យធំៗចំនួន ៥ គឺ៖ វិស័យសាធារណៈ តម្លៃសេវាសាធារណៈ តុលាការ ប៉ូលិស វិស័យអប់រំ។ ទិន្នន័យ បានបង្ហាញអោយដឹងថា ទម្រង់នៃអំពើពុករលួយដែលបានកើតឡើងជារឿយៗ រួមមាន ការជំរិតទារប្រាក់ (៤១%) ការសូកប៉ាន់ (៣៨%) និងការកេងប្រវ័ញ្ចថវិកាឬការបោកប្រាក់ (១៦%) ។ ស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និងស្ថាប័នសាធារណៈ នៅតែជាស្ថាប័នដែលមានកំរិតអំពើពុករលួយខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការចាប់ដំណើរការនៅចុងឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ...
Read More

កម្មវិធីជិះកង់ដើម្បីសុចរិតភាព

អង្គការតម្លាភាព សូមស្វាគមន៍! អង្គការតម្លាភាពកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសាធារណៈជនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍សង្គមរបស់យើងខ្ញំុ ដែលមានឈ្មោះថា “ជិះកង់ដើម្បីសុចរិតភាព” នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយកចិត្តទុកដាក់របស់សាធារណៈជន ទៅលើសុចរិតភាព និងតម្លាភាព ព្រមទាំងលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យស្រឡាញ់សុខភាព និងបរិស្ថានផងដែរ ។ ទីតាំងចាប់ផ្តើមនៃព្រឹត្តិការណ៍កម្មវិធីជិះកង់ដើម្បីសុចរិតភាពនេះ គឺស្ថិតនៅវត្តសិរីមង្គល គៀនឃ្លាំង (ត្រើយខាងកើតស្ពានជ្រោយចង្វារ) ដល់ទីផ្ដាច់ ព្រ័ត្រដែលស្ថិតនៅសាលាបឋមសិក្សា កោះរកា (ស្ពានព្រែកតាមាក់) ដែលមានចម្ងាយសរុបប្រមាណ ២៥ គីឡូម៉ែត្រ។ ដើម្បីជាការគាំទ្រនៃគំនិតផ្តួចផ្តើមក្នុងការប្រមូលមូលនិធិសាធារណៈ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើនការចូលរួមពីសាធារណៈជនក្នុងការលើកកម្ពស់សុចរិតភាព យើងខ្ញំុស្នើរសំុការចូលរួមចំណែកវិភាគទានក្នុងការចូលរួមព្រឹត្តិការណ៍នេះ ចំនួន ១០ ដុល្លារសម្រាប់សាធារណជន ឬ ចំនួន ៥ ដុល្លារសម្រាប់សិស្សនិស្សិត ។ មូលនិធិទាំងអស់នេះនឹងត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំកម្មវិធីនេះ ហើយចំពោះមូលនិធិដែលនៅសល់ នឹងត្រូវបានបែងចែកសម្រាប់គាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗទៀតនៅក្នុងការលើកកម្ពស់សុចរិតភាពនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ សូមទូរស័ព្ទមកយើងខ្ញំុដើម្បីចុះឈ្មោះ ៖ ០១៥ ៩៤២ ៨៦៤ ឬ ០៦៩ ៩២៣ ៤៤៣ ។

សេចក្ដីថ្លែងការណ៍ព័ត៌មានស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០១៦

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ – លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានបង្ហាញឲ្យឃើញថា ការយល់ឃើញពីអំពើពុករលួយក្នុងស្ថាប័នសាធារណៈនៅកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០(ស្អាតស្អំខ្លាំង) និងទទួលបានចំណាត់ថ្នាក់លេខ១៥៦ក្នុងចំណោមប្រទេសចំនួន១៧៦ ។យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦នេះ គឺដោយសារសន្ទស្សន៍ឆ្នាំនេះបានរាប់បញ្ចូលប្រទេសចំនួន៨ថែមទៀត។ ហេតុដូចនេះយើងមិនអាចបកស្រាយថា ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ អន់ជាងឆ្នាំ២០១៥ឡើយ ។ លទ្ធផលឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងវិស័យមួយចំនួនក្តី ក៏ភាពប្រសើរឡើងដ៏តិចតួចទាំងនោះ មិនទាន់អាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកជំនាញ សហគមន៍ជំនួញ និងសាធារណជននៅឡើយ។ ជាក់ស្តែងអនុសាសន៍ជាមូលដ្ឋានជាច្រើនដែលបានផ្តល់ដោយអ្នកជំនាញការខាងអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយមិនត្រូវបានរាជរដ្ឋាភិបាលយកមកអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាឡើយ។ ជាការពិត សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការតម្លាភាពកម្ពុជាបានអំពាវនាវជាប់ជានិច្ចដល់រាជរដ្ឋាភិបាលឲ្យធ្វើកំណែទម្រង់រចនាសម្ព័ន្ធនិងកំណែទម្រង់ជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗ ដោយផ្តោតលើកំណែទម្រង់វិស័យតុលាការ ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដាអន្តរជាតិ។ លើសពីនេះទៀត អង្គការតម្លាភាពកម្ពុជាក៏បានស្នើឲ្យធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដោយរួមបញ្ចូលទាំង ប្តី ប្រពន្ធ និងសមាជិកក្រុមគ្រួសារផ្ទាល់ផងដែរ។ ម្យ៉ាងទៀត យើងក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃឯករាជ្យភាពពិតប្រាកដរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាការចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហាបក្សពួកនិយម និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ។ ជាអកុសលមកដល់ពេលនេះ លទ្ធផលដែលធ្វើបាន គឺមានកម្រិតតិចតួច ហើយការអនុវត្តនៅមិនទាន់បានពេញលេញនៅឡើយ។ ខណៈដែលពិន្ទុរបស់កម្ពុជាក្នុងឆ្នាំ២០១៦មិនបានប្រែប្រួល ក៏មានការប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានមួយចំនួនដែលក្នុងនោះប្រទេសមីយ៉ាន់ម៉ាបានកើន៦ពិន្ទុ (ពី២២ ទៅ២៨) ប្រទេសឡាវបានកើន៥ពិន្ទុ (ពី២៥ ទៅ៣០) ប្រទេសវៀតណាមបានកើន២ពិន្ទុ (ពី៣១ដល់៣៣)។ ដោយទ្បែក ប្រទេសសិង្ហបុរីបានថយ១ពិន្ទុ (ពី៨៥ ចុះមក៨៤) ប្រទេសម៉ាឡេស៊ីបានថយ១ពិន្ទុ (ពី៥០ ចុះមក៤៩) និងប្រទេសថៃបានថយ៣ពិន្ទុ(ពី៣៨ ចុះមក៣៥)។ លោក ឱក...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ ក្នុងបណ្តាសារពត៍មាននានា

សន្និសិទសារពត៍មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះផ្សាយដោយសារពត៍មានទាំងក្នុងស្រុកនិងអន្តរជាតិ ។ អាស័យដ្ឋានខាងក្រោម គឺជា អត្ថបទពត៍មាន បទសម្ភាសតាមវិទ្ យុនិងរបាយការណ៍ជាវីដេអូ ។ Phnom Penh Post: Kingdom slips in TI’s graft index The Cambodia Daily: Cambodia Gets Slammed in Yearly Corruption Index – Again  The Khmer Times Cambodia still plagued by corruption: TI The SEA GLOBE Cambodia still most corrupt country in Southeast Asia, says Transparency International VOA: អង្គការតម្លាភាព៖...
Read More