Report Corruption by phone 092/069/060 57 87 87 Report Online

មូលនិធិខ្នាតតូច

ពលរដ្ឋ/បណ្តាញក្រុមយុវជន/អង្គការនៅមូលដ្ឋាន/អ្នកសារព័ត៌មាន ​ ជាពិសេស​យុវជនជាស្ត្រី យុវជននៅតាមជនបទ យុវជនជនជាតិដើមភាគតិច យុវជនមានពិការភាព និងយុវជនអ្នកស្រឡាញ់ភេទដូចគ្នាមានឱកាសទទួលបាននូវតម្រូវការរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ខ្លួនដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងសេវាសហគមន៍ ដោះស្រាយបញ្ហាប្រឈម លើកកម្ពស់ការយល់ដឹង ពង្រឹងចំណេះដឹង និងជំនាញ ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។

មូលនិធិខ្នាតតូចមានចំនួនចន្លោះចាប់ពី ៥០០ ដុល្លារ ដល់ ៩០០ ដុល្លារ សម្រាប់ពលរដ្ឋ/បណ្តាញក្រុមយុវជន/អង្គការនៅមូលដ្ឋាន/អ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្តកម្មវិធីក្នុងរយៈពេលបី (៣) ខែ។

This post is also available in: អង់​គ្លេស

តួនាទី និងសិទ្ធិរបស់យុជនក្នុងការចូលរួមអភិវឌ្ឍសង្គម ដោយក្រុម ចង់ដឹង

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមយុវជនយុវនុវត្តន៍ បានដឹកនាំគម្រោង ចង់ដឹង​ លើកទី៤ ទៅកាន់ខេត្តមណ្ឌលគិរី ក្នុងគម្រោងនេះក្រុមយុវជនយុវនុវត្តន៍បានរៀបចំនូវវគ្គបណ្តុះបណ្តាលចំនួន​ ២ នៅទីតាំងផ្សេងគ្នាក្រោមមូលបទ «តួនាទី និងសិទ្ធិរបស់យុជនក្នុងការចូលរួមអភិវឌ្ឍសង្គម» នៅក្នុងអនុវិទ្យាល័យអូប្លាយ ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនិងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះសិស្សានុសិស្សចូលរួមទាំង២វគ្គនេះមានចំនួន៤០នាក់ ស្រី២៤នាក់ ក្រោមការគាំទ្រជ្រោមជ្រែងរបស់លោកមេភូមិ និងលោកនាយកអនុវិទ្យាល័យផ្ទាល់ផងដែរ។ គោលបំណងនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ...
Read More