ឯកសារទើបបញ្ចូលថ្មី

កម្ពុជា៖ រសជាតិល្វីងនៃស្ករអំពៅ ការចាកចេញដោយបង្ខំចិត្ត និងការដកហូតសិទ្ធិកាន់កាប់ដីធ្លីក្នុងខេត្តឧត្តរមានជ័យ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ អង្គការអុកហ្វាម (Oxfam) & អង្គការ​សកម្មភាព​ជំនួយ​នៅ​កម្ពុជា (ActionAid Cambodia)

ដីធ្លីនៅតែបន្តជាបញ្ហាវិវាទដ៏ធំនៅប្រទេសកម្ពុជា ហើយសម្បទានដីសដ្ឋកិច្ច (ELCs) គឺជាមេខ្លោងធំជាងគ ដែលជមុ្រញឱ្យមានការទន្ទ្រានយកដីធ្លី នៅក្នុងកំឡុងពេលពីរទស្សវត្សចុងក្រោយនេះ។ ការសិក្សានេះ ផ្ដោតជាពិសេសទៅលើសម្បទានដីសេដ្ឋកិច្ច សម្រាប់ចំការអំពៅនៅក្នុងខេត្តឧត្តរមានជ័យ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តើច្បាប់របស់យើងលើកកម្ពស់សមភាពយេនឌ័រដែរឬទេ?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ UN Women

សៀវភៅណែនាំនេះត្រូវបានរៀបចំឡើងដើម្បីណែនាំអ្នកអនុវត្តន៍វិជ្ជាជីវៈនៅក្នុងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ ទីភ្នាក់ងារអភិវឌ្ឍន៍ និងក្រុមស្រ្តីឱ្យធ្វើការវាយតម្លៃអនុលោមភាពនៃច្បាប់ជាតិរបស់ខ្លួន​ ទៅនឹង CEDAW ព្រមទាំងផ្តល់អនុសាសន៍សមស្របសម្រាប់សង្គតភាពរបស់ខ្លួន តាមរយៈការពិនិត្យមើលឡើងវិញផ្នែកច្បាប់ផ្អែកលើ CEDAW។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការធ្វើឱ្យមានការផ្លាស់ប្តូរមួយ៖ ការប៉ាន់ប្រមាណលើអន្តរាគមន៍របស់អ្នកស្ម័គ្រចិត្តលើអំពើហិង្សាយេនឌ័រនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការដៃគូដើម្បីការទប់ស្កាត់ & កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ

ការសិក្សានេះមានគោលបំណង វិភាគអន្តរាគមន៍ដែលការងារស្ម័គ្រចិត្តបានដើរតួនាទី ឬកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប និងការទប់ស្កាត់ចំពោះហិង្សាយេនឌ័រនៅកម្ពុជា។ ការសិក្សានេះ មានបំណងពង្រឹង និងផ្តល់ព័ត៌មានសម្រាប់អន្តរាគមន៍ដោយអ្នកស្ម័គ្រចិត្តនាពេលអនាគត ដើម្បីឆ្លើយតប និងការទប់ស្កាត់អំពើហិង្សាយេនឌ័រ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្ត្រី និងបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ក្នុងវិស័យអប់រំ និងការងារ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ ក្រសួងកិច្ចការនារី & ក្រសួងអប់រំ យុវជន និង កីឡា

ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីវិសាលភាពទស្សនវិស័យយេនឌ័រនៃវិស័យ ICT ដោយផ្តោតសំខាន់លើវិស័យអប់រំ និងការងារ ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងាររបស់ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ឥន្ទធនូខ្មែរ៖ ប្រែការរើសអើងទៅជាមោទនភាព

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះ នឹងផ្តល់នូវទស្សនវិស័យដែលថាបណ្តាអ្នកស្រឡាញ់ភេទដូចគ្នាគួរត្រូវបានការពារដោយច្បាប់ ត្រូវបានគោរព និងទទួលស្គាល់ជាសកល។ របាយការណ៍នេះផ្តោតលើយន្តការជាក់លាក់ដែលសម្លឹងមើសទិដ្ឋភាពផ្សេងៗនៃបណ្តាអ្នកស្រឡាញ់ភេទដូចគ្នា ហើយថែមទាំងដាក់ចេញនូវអនុសាសន៍វិជ្ជមាន រួមបញ្ចូលទាំងបរិបទច្បាប់ និងមិនមែនច្បាប់ ដែលសម្តៅគាំទ្រ និងជម្រុញឲ្យទស្សនវិស័យនោះបានជោគជ័យ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter