គោលការណ៍ណែនាំស្តីពីការរាយការណ៍ ដែលគោរពតាមសមភាពយេនឌ័រ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២១  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលការណ៍ណែនាំស្តីពីការរាយការណ៍ ដែលគោរពតាមសមភាពយេនឌ័រ

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍សង្ខេបស្ដីពី ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២០  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

គោលបំណងនៃការសិក្សានេះ គឺដើម្បី៖

(១) ចងក្រងជាឯកសារនូវការវិវឌ្ឍនានាថ្មីៗទាក់ទងនឹងតួនាទីដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា

(២) កំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្រ្តី ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង

(៣) លើកឡើងនូវអនុសាសន៍ជាក់លាក់សម្រាប់រដ្ឋាភិបាល អង្គការ/បណ្ដាញសង្គមស៊ីវិល និងស្ថាប័នអប់រំ ដើម្បីអាចលើកកម្ពស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការបាត់បង់បឹងទំពុន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០២០  / ប្រភពៈ អង្គការ សហប្រជាជាតិតិិ ទទួួលបន្ទុុកសិិទ្ធិិមនុស្ស

នៅឆ្នាំំ២០០៤ គម្រោង អាយ អិន ជី ស៊ីធី (ING City) បាន និង​ កំពុង បំំផ្លាញបឹងទំពុន ឬជើងឯកក្នុងរាជធានីភ្នំពេញ ហើយ បន្តគំរាមកំហែងដល់់ ជីវភាពរស់នៅ និងលំនៅឋានរបស់ប្រជាពលរដ្ឋជាងមួយពាន់់ គ្រួសារ ប្រព័័ន្ធអេកូឡូស៊ីក្នុងបឹង និងជីវចម្រុះកំពុងបន្តបាត់បង់់។ ប្រជាពលរដ្ឋជាង មួយលាននាក់កំ់ពុងប្រឈមនឹងគ្រោះទឹកជំនន់ ធ្ងន់់ធ្ងរ អសន្តិសុខស្បៀងការបំពុលទឹកក្នុងទន្លេមេគង្គ ទន្លេបាសាក់ដោយទឹកស្អុយ ដែលមិនបានចម្រោះ ត្រឹមត្រូវ និងជាការបំពុល ដែលអាចបង្កគ្រោះថ្នាក់​ ដល់់ប្រជាពលរដ្ឋ។ តំបន់បឹងទំពុន ឬជើងឯក គឺជា តំបន់ការពារទឹកជំនន់ដ៏សំខាន់ សម្រាបរាជធានី ភ្នំពេញ ក៏ដូចជាប្រព័័ន្ធប្រព្រឹត្តកម្មទឹកស្អាតតែមួយគត់របស់ទីក្រុង។ បច្ចុប្បន្ន គម្រោង អាយ អិន ជី ស៊ីធី និងក្រុមដទៃទៀត កំពុងតែ ចាក់ដី និងខ្សាច់បំពេញបឹង និងបង្កើតជាតំបន់ អចលនទ្រព្យ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការអភិវឌ្ឍ លើទាសភាព “ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

កិច្ចសម្ភាស និងការពិភាក្សាក្រុមបានលើកឡើងពីប្រធានបទជាច្រើនដូចជា៖ ព័ត៌មានលំអិតអំពីជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់កម្មករ ស្ថានភាពហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលពួកគាត់ ឬគ្រួសាររបស់ពួកគាត់ជំពាក់ម្ចាស់សិប្បកម្ម ព័ត៌មានទាក់ទឹងនឹងដើមហេតុដែលនាំឱ្យពួកគាត់មកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ការអនុវត្តកិច្ចសន្យាការងារ ការប្រើប្រាស់ពលកម្មកុមារ ការទទួលបានការសិក្សាអប់រំ និងគ្រោះថ្នាក់បង្កឡើងដោយគ្រឿងម៉ាស៊ីនជាដើម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ អង្គការតម្លាភាពកម្ពុជា

កូនសៀវភៅដែលលោកអ្នកកំពុងកាន់ក្នុងដៃនេះ គឺជាសេចក្ដីសង្ខេបនៃរបាយការណ៍វាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​។ ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា​ គឺជាកាារសិក្សាពីលក្ខណៈនៃប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសមួយ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសជាង១០០រួមទាំងកម្ពុជាផងដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវដែលបង្កើតឡើងនៅឯលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការរើសអើងលើអ្នកប្ដូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ កញ្ញា ២០១៦  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍ស្រាវជ្រាវនេះចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្ដូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្ដល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្ដីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលនយោបាយសង្ខេបរបស់អង្គការពលកម្មអន្តរជាតិ ស្ដីពី ការងាររបស់យុវជននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ អង្គការពលកម្មអន្តរជាតិ

ប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍លទ្ធផលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

របាយការណ៍នេះសង្ខេបពីបទបង្ហាញ ការពិភាក្សារបស់វាគ្មិន និងការពិភាក្សាក្រុមតូចផ្សេងៗដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ ម.ស.ម.ក និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ស្បែកដាច់ជាប់ខ្សែភ្លើង៖ ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស

“ស្បែកដាច់ជាប់ខ្សែភ្លើង”
ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គ្រឿងញៀនបដិសេដទស្សនៈដែលថា ការញៀនគ្រឿងញៀនគឺជាស្ថានភាពបង្កការឈឺចាប់ដោយខ្លួនឯងដែលបណ្ដាលមកពីភាពឥតសណ្ដាប់ធ្នាប់នៃចរិត ឬកំហុសឆ្គងផ្លូវចិត្ត។ នៅពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពួកគេបាននិយាយចេញមកដោយបើកចំហ ប្រើប្រាស់ពាក្យសំដីស្រទន់ និងសុភាពរាបសារដូចៗគ្នា។ ពួកគេបាននិយាយដោយស្មោះត្រង់នូវទុក្ខលំបាកនៃកុមារភាពរបស់ពួកគេអំពីជីវិតនៅតាមវិថីនានា ឬអំពីការធំដឹងក្ដីរបស់ពួកគេនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការវិភាគផ្លូវច្បាប់ជុំវិញការចោទប្រកាន់ទៅលើសកម្មជនអង្គការមាតាធម្មជាតិបួនរូប

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

អត្ថបទវិភាគផ្លូវច្បាប់នេះមានគោលបំណងពិនិត្យមើលថាតើការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់នោះ ព្រមទាំងរយៈពេលយូរនៃការឃុំខ្លួនបណ្ដោះអាសន្នទៅលើអ្នកដែលជាប់ឃុំទាំងបីនាក់នោះមានហេតុផលសមរម្យ និងមានភស្ដុតាងគាំទ្រគ្រប់គ្រាន់ដែរឬយ៉ាងណា។ ការវិភាគផ្លូវច្បាប់នេះមានគោលបំណង៖
១. លើកឡើងពីបរិបទ និងសាវតារជាក់ស្ដែងនៅក្នុងករណីនេះ
២. បង្ហាញពីសាវតារនៃអង្គហេតុ និងការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបួននាក់ ការឃុំខ្លួនទៅលើជនត្រូវចោទទាំងបីនាក់ និងការនីរទេសខ្លួនរបស់លោក អាឡិច ដោយបង្ខំពីប្រទេសកម្ពុជា
៣. លើកឡើងពីទិដ្ឋភាពទូទៅជុំវិញការអនុវត្តច្បាប់ជាតិ និងកាតព្វកិច្ចចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ
៤. វិភាគទៅលើការចោទប្រកាន់ និងការលើកយកច្បាប់មកអនុវត្តចំពោះអង្គហេតុដែលកើតឡើង
៥. ពិនិត្យមើលទៅលើបញ្ហាផ្លូវច្បាប់ដែលពាក់ព័ន្ធក្នុងនោះរួមទាំងសិទ្ធិមានវត្តមានក្នុងពេលជំនុំជម្រះរបស់លោក អាឡិច និងនិត្យានុកូលភាពនៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើអ្នកជាប់ឃុំបីនាក់នោះ
៦. ធ្វើសេចក្ដីសន្និដ្ឋានជុំវិញការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរទៅលើសកម្មជនទាំងបីនាក់គឺធ្វើឡើងតាមតែអំពើចិត្ត ព្រោះថាការសមគំនិតក្នុងបទល្មើសនោះមិនសមនឹងទាក់ទងជាមួយនឹងលោក អាឡិច ឡើយហើយការចោទប្រកាន់ទៅលើជនត្រូវចោទទាំងបីនាក់នោះគ្មានមូលដ្ឋានច្បាស់លាស់ដោយសារកង្វះភស្ដុតាងដាក់បន្ទុកទៅលើអ្នកទាំងនោះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter