Report Corruption by phone 092/069/060 57 87 87 Report Online

កម្មវិធីប្រកួតជជែកដេញដោល (Youth Debate Competition)

ប្រធានបទការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព 

ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ឱកាសដល់ការពិភាក្សារបស់យុវជន ទៅលើការផ្ដល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន 

លក្ខខណ្ឌក្នុងការចូលរួម: 

  • ត្រូវបង្កើតក្រុមដែលមានសមាជិក៤នាក់ (សមាជិកបម្រុង១នាក់) (នារីត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម) 
  • ត្រូវមានបេក្ខភាពជានារីយ៉ាងហោច៥០%ក្នុងក្រុមនីមួយៗ 
  • ត្រូវតែជាសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងរាជាធានីភ្នំពេញ  
  • បេក្ខជនដែលបង្កើតក្រុមរួច សូមចូលទៅទាញយកទម្រង់ពាក្យស្នើសុំតាមតំណភ្ជាប់ រូចបំពេញ ហើយផ្ញើមកកាន់សារអេឡិចត្រូនិក chendaso@ticambodia.org  
  • បេក្ខជនត្រូវមានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងវគ្គតម្រង់ទិស និងប្រកួតគ្រប់ជុំដូចបានបញ្ជាក់ និងយល់ព្រមនៅក្នុងទម្រង់ពាក្យស្នើសុំ 

ចំណាំ: 

  • ការប្រកួតជជែកដេញដោលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ 
  • និស្សិតសិក្សាជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ សង្គមកិច្ច វិទ្យាសាស្រ្តនយោបាយ នយោបាយសាធារណៈ និងច្បាប់ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម (និស្សិតសិក្សាជំនាញផ្សេងៗក៏ត្រូវបានលើកទឹកចិត្ត)  
  • និស្សិតនៅតាមបណ្ដាខេត្តក៏អាចចូលរួមបាន ក៏ប៉ុន្តែត្រូវទទួលរ៉ាប់រងលើការចំណាយ និងការធ្វើដំណើរដោយខ្លួនឯង 

អត្ថប្រយោជន៍: 

  • ទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធការផ្ដល់សេវាសាធារណៈ និងថវិកានៅថ្នាក់មូលដ្ឋាន 
  • ពង្រឹង និងអភិវឌ្ឍន៍ជំនាញផ្នែកនិយាយជាសាធារណៈ និងជំនាញជជែកដេញដោល 
  • ទទួលបានលិខិតបញ្ជាក់ការចូលរួម ពានរង្វាន់កិត្តិយស មេដាយ និងអត្ថប្រយោជន៍ផ្សេងៗទៀត 
  • ទទួលបានឳកាសហ្វឹកហាត់ការងារជាមួយអង្គការតម្លាភាព (សម្រាប់ក្រុមម្ចាស់ជ័យលាភីលេខ១)  
  • ទទួលបានឳកាសចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនដល់យុវជននៅតាមបណ្ដាខេត្តផ្សេងទៀត 

ទឹកប្រាក់រង្វាន់: 

  • ក្រុមជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ ៩០០$  
  • ក្រុមជ័យលាភីលេខ ២ នឹងទទួលបានទឹកប្រាក់ ៧០០$  
  • ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានទឹកប្រាក់ ៥០០​$ 
  • ក្រុមជ័យលាភីលេខ ៤ នឹងទទួលបានទឹកប្រាក់ ០០$ 

 

ឈប់ទទួលពាក្យនៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖ 

សារអេឡិចត្រូនិក: chendaso@ticambodia.org 

ទូរស័ព្ទ០១០/០១២ ៩៩៨ ៩៤៤ 

ពេលវេលា: 

  • បើកទទួលពាក្យ១៥ កញ្ញា ២០២០ 
  • បិទទទួលពាក្យ០៤ តុលា ២០២០ 
  • វគ្គតម្រង់ទិស០៧ តុលា ២០២០ 
  • វគ្គសម្រាំង១០ ១១ តុលា ២០២០ 
  • វគ្គជម្រុះ១៨ តុលា ២០២០ 
  • វគ្គ៨ក្រុមចុងក្រោយ២៥ តុលា ២០២០ 
  • វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ: ០៨ វិច្ឆិកា ២០២០ 
  • វគ្គផ្ដាច់ព្រ័ត្រ២២ វិច្ឆិកា ២០២០ 

***ចុចខាងក្រោមនេះសម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាទាញយកពាក្យស្នើសុំចូលរួមប្រកួតទាំងភាសាខ្មែរ ឬ ភាសាអង់គ្លេស

  1. ព័ត៌មានបន្ថែម (Information)
  2. ទម្រង់ពាក្យស្នើសុំជាភាសាខ្មែរ (Application Form in Khmer)
  3. ទម្រង់ពាក្យស្នើសុំជាភាសាអង់គ្លេស (Application Form in English)