សូមស្វាគមន៍មកកាន់បណ្ណាល័យអេឡិចត្រូនិក ឬឌីជីថលរបស់អង្គការតម្លាភាពកម្ពុជា។ លោកអ្នកអាចចូលទាញយក សៀវភៅ អត្ថបទ របាយការណ៍ និង ឯកសារអេឡិចត្រូនិកផ្សេងៗទៀត ដែលទាក់ទងនឹងអំពើពុករលួយ និងអភិបាលកិច្ចក្នុងប្រទេសកម្ពុជាដោយសេរី។ ឯកសារទាំងអស់នេះត្រូវបានប្រមូលពីប្រភពដែលអាចទុកចិត្តបានផ្សេងៗ ដូចជា រដ្ឋាភិបាល ស្ថាប័នអប់រំស្រាវជ្រាវ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិជាច្រើនផ្សេងទៀត។
លោកអ្នកអាចស្វែងរកឯកសារនៅលើបណ្ណាល័យឌីជីថលតាមរយៈ មុខងារស្វែងរក។
លោកអ្នកក៏អាចស្វែងរក និងទាញយកឯកសារនៅក្នុងបណ្ណាល័យនេះបាន តាមរយៈការជ្រើសរើសនូវប្រធានបទណាមួយនៅខាងស្តាំដៃនៃទំព័រនេះ។ ប្រធានបទទាំងនេះមានចាប់ពីការទទួលបាននូវព័ត៌មាន ទៅដល់សុខភាព និងការសិក្សាអប់រំជាដើម។