ឯកសារទើបបញ្ចូលថ្មី

សេចក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់នេះមានគោលបំណងការពារសុខភាពសាធារណៈបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។ ច្បាប់នេះមានវិសាលភាពត្រួតពិនិត្យការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលផលិតនៅក្នុងស្រុក ឬនាំចូលពីបរទេស ហើយចែកចាយលក់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ Jesuit Refugee Service

ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការកំណត់ទៅលើលក្ខណៈជនភៀសខ្លួនសម្រាប់អ្នកដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា។ ដំណើរការកំណត់ទៅលើឋានៈជនភៀសខ្លួនរបស់ប្រទេសកម្ពុជា គឺមានចែងនៅក្នុងច្បាប់កម្ពុជា និងឆ្លុះបញ្ចាំងពីខ្លឹមសារជាច្រើនរបស់អនុសញ្ញាជនភៀសខ្លួន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព

“តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?” គឺជាចំណងជើងរបស់សៀវភៅរូបភាពដែលបង្ហាញអំពីចំណូល ដែលបានមកពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ សៀវភៅនេះបានចងក្រងឡើងសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដែលផ្តោតសំខាន់ទៅលើសិទ្ធិក្នុងការចូលរួម និងក្នុងទទួលបានព័ត៌មាន ការយល់ដឹងពីការគ្រប់គ្រង និងការប្រើប្រាស់កម្រៃដែលបានមកពីការទាញយកផលរ៉ែធម្មជាតិ ដោយតម្លាភាព។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

អ្វីទៅជាការជីកយករ់ែ?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ)

នេះជាសៀវភៅរូបភាពដែលបង្ហាញពីការរុករក និងផលប៉ះពាល់ពីប្រតិបត្តិការរ់ែ។ សៀវភៅនេះបានចងក្រងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។ សៀវភៅនេះបង្ហាញពីការយល់ដឹងជាមូលដ្ឋានពីការជីកយករ់ែ អ្នកដែលជីកយករ៉ែ ទីកន្លែងជីកយករ៉ែ និងផលប៉ះពាល់នៃការជីកយករ៉ែ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ប្រព័ន្ធសុចរិតភាពសាជីវកម្ម

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ តម្លាភាពកម្ពុជា

ប្រព័ន្ធសុចរិតភាពសាជីវកម្ម (CIS) ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យមានសុចរិតភាពនៅក្នុងការប្រកបអាជីវកម្ម។ ការអនុវត្តប្រព័ន្ធនេះបានបង្ហាញនូវការជួយសន្សំសំចៃ និងកាត់បន្ថយនូវសាច់ញាតិ និងបក្សពួកនិយម ទំនាស់ផលប្រយោជន៍ និងអំពើពុករលួយ។ បច្ចុប្បន្ន អង្គការតម្លាភាពកម្ពុជាបាន និងកំពុងផ្តល់ជាជំនួយបចេ្ចកទេសដោយមិនគិតថ្លៃដល់ក្រុមហ៊ុនទាំងឡាយ ដើម្បីអនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្មនេះ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ
Page 10 of 45« First...89101112...203040...Last »

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Facebook By Weblizar Powered By Weblizar

Twitter