ឯកសារទើបបញ្ចូលថ្មី

ការវិភាគផ្នែកសិទ្ធិមនុស្សនៃសេចក្តីព្រាងច្បាប់ស្តីពីសហជីព

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ការវិភាគនេះ គឺជាការរួមចំណែកមូយលើការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព​ ដោយផ្តល់នូវការវិភាគលើទិដ្ឋភាពសំខាន់ៗមួយចំនួននៃការផ្តួចផ្តើមនេះ ក្នុងគោលបំណងផ្តល់នូវការវិភាគប្រកបដោយស្ថាបនា ចំពោះដំណើរការនៃការធ្វើសេចក្តីព្រាងច្បាប់នេះ ដែលបានរួមបញ្ចូលនូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានាដែលពាក់ព័ន្ធ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

បទវិភាគផ្នែកច្បាប់៖ ច្បាប់ស្តីពីទូរគមនាគមន៍កម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ

ច្បាប់ថ្មីមួយស្តីពីប្រព័ន្ធទូរគមនាគមន៍ បង្កើតឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ដោយច្បាប់នេះមិនត្រឹមតែផ្តោតសំខាន់ទៅលើការបញ្ចេញមតិជាសាធារណៈលើប្រព័ន្ធអីុនធើណេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើទំនាក់ទំនងជាឯកជនតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ពង្រឹងសមត្ថភាពបន្សាំុនឹងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងដំណោះស្រាយល្អៗ៖ សម្រាប់ប្រជាជនមូលដ្ឋាន និងស្ថាប័នថ្នាក់ក្រោមជាតិ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ/CDRI)

ឯកសារនេះគឺជាការសិក្សាអំពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្សដែលជះឥទ្ធិពលដល់ធនធានទឹក ភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចធនធានទឹក ព្រមទាំងលើកឡើងពីវិធីសាស្រ្តក្នុងការពង្រឹងអភិបាលកិច្ច និងវិធីសាស្រ្តបន្សាំុសម្រាប់ធនធានទឹក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការកំណត់ទីតាំងមណ្ឌលថែទាំជំនួស

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

របាយការណ៍នេះផ្តោតលើមណ្ឌលថែទាំជំនួសចំពោះកុមារទាំង ២៦៧ ដែលមានលក្ខខណ្ឌស្របតាមនិយមន័យនៃបទដ្ឋានមណ្ឌលថែទាំជំនួសចំពោះកុមារ ដែលជាកន្លែងរស់នៅជាក្រុមសម្រាប់កុមារដែលត្រូវបានបោះបង់ ឬមិនអាចរស់នៅជាមួយគ្រួសារបង្កើត និងសាច់ញាតិរបស់ពួកគេនៅក្នុងសហគមន៍ និងត្រូវទទួលបានការថែទាំ និងផ្តល់សេវាពីមនុស្សចាស់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការឃ្លាំមើលយេនឌ័រផ្នែកនយោបាយ៖ សភា និងតំណាងរាស្រ្តស្រ្តី និងការផ្តល់អំណាចឱ្យស្រ្តីក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការបំពេញកិច្ចការនៅថ្នាក់មូលដ្ឋាន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា

យោងតាមលទ្ធផលនៃការអនុវត្តន៍ការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្អែកតាមការសិក្សាស្រាវជ្រាវក្នុងពិភពលោក ភស្តុតាងមួយចំនួនបង្ហាញយ៉ាងច្បាស់ថា ការចូលរួមស្របច្បាប់ និងពេញលេញរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច អាចធ្វើឱ្យគោលនយោបាយ ច្បាប់ និងកម្មវិធីនានាកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងអស់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter