ឯកសារទើបបញ្ចូលថ្មី

របាយការណ៍ពិភពលោក ២០១៦៖ ប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស

របាយការណ៍ពិភពលោក ឆ្នាំ ២០១៦ ដែលចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស សង្ខេបនូវរាល់បញ្ហាសិទ្ធិមនុស្សនៅបណ្តាប្រទេស និងតំបន់ ជាង ៩០​ នៅលើពិភពលោក។ ដោយឡែក របាយការណ៍សង្ខេបជាភាសាខ្មែរនេះ គឺឆ្លុះបញ្ចាំងនូវការអនុវត្តការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។​

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ និងត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥​ ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥។ ច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

នៅក្នុងប្រទេសកម្ពុជា ការរំលោភបំពានជាប្រព័ន្ធលើសិទ្ធិដីធ្លី គឺជាការរំលោភបំពានសិទ្ធិមនុស្សដែលមានសភាពរីករាលដាលខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ ជាពិសេស ជនជាតិដើមភាគតិចកំពុងបាត់បង់ដីរបស់ពួកគេក្នុងអត្រាមួយដែលត្រូវប្រកាសអាសន្ន ដោយសារតែការកាប់ឈើក្នុងព្រៃ ការទាញយកធនធាន គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទ្រង់ទ្រាយធំ ដូចជាការសាងសង់ទំនប់ទឹកនិងប្រព័ន្ធបង្ហូរទឹក ព្រមទាំងការផ្តល់សម្បទានដីសម្រាប់ការធ្វើអាជីវកម្មកសិកម្ម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សារៈសំខាន់នៃច្បាប់ការពារសាក្សី និងអ្នករាយការណ៍

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៦  / ប្រភពៈ តម្លាភាពកម្ពុជា

អ្នករាយការណ៍ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដើម្បីលើកទឹកចិត្តពួកគេនៅក្នុងការបញ្ចេញព័ត៌មាន ការការពារផ្លូវច្បាប់គឺពិតជាមានសារៈសំខាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួួយរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន អាចមានផលប៉ះពាល់មិនល្អដល់ការរាយការណ៍  ដោយហេតុថា ការការពារដ៏សមស្របចំពោះអ្នករាយការណ៍ដោយស្មោះត្រង់ មិនត្រូវបានធានា ថែមទាំងមានការគម្រាមកំហែងដាក់ពន្ធនាគារទៀតផង (មាត្រា ៤១)។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គោលការណ៍ និងសេចក្តីណែនាំស្តីពីសុចរិតភាព

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ ធនាគារអភិវឌ្ឍន៍អាសីុ

គោលការណ៍ និងសេចក្តីណែនាំទាំងនេះ មានគោលដៅយកមកប្រើប្រាស់ជាការណែនាំដើម្បីធ្វើការសើុបអង្កេត ​រួមជាមួយនឹងគោលនយោបាយ ច្បាប់ បទបញ្ញត្តិ បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដែលអាចអនុវត្តបាននៅក្នុងអង្គការ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter