ឯកសារទើបបញ្ចូលថ្មី
សេចក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាច្បាប់នេះមានគោលបំណងការពារសុខភាពសាធារណៈបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។ ច្បាប់នេះមានវិសាលភាពត្រួតពិនិត្យការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលផលិតនៅក្នុងស្រុក ឬនាំចូលពីបរទេស ហើយចែកចាយលក់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ Jesuit Refugee Serviceប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការកំណត់ទៅលើលក្ខណៈជនភៀសខ្លួនសម្រាប់អ្នកដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា។ ដំណើរការកំណត់ទៅលើឋានៈជនភៀសខ្លួនរបស់ប្រទេសកម្ពុជា គឺមានចែងនៅក្នុងច្បាប់កម្ពុជា និងឆ្លុះបញ្ចាំងពីខ្លឹមសារជាច្រើនរបស់អនុសញ្ញាជនភៀសខ្លួន។
ទាញយកៈ អង់គ្លេស | ខ្មែរតើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព“តើអ្វីទៅជាចំណូលបានពីធនធានរ៉ែ?” គឺជាចំណងជើងរបស់សៀវភៅរូបភាពដែលបង្ហាញអំពីចំណូល ដែលបានមកពីវិស័យឧស្សាហកម្មនិស្សារណកម្ម។ សៀវភៅនេះបានចងក្រងឡើងសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដែលផ្តោតសំខាន់ទៅលើសិទ្ធិក្នុងការចូលរួម និងក្នុងទទួលបានព័ត៌មាន ការយល់ដឹងពីការគ្រប់គ្រង និងការប្រើប្រាស់កម្រៃដែលបានមកពីការទាញយកផលរ៉ែធម្មជាតិ ដោយតម្លាភាព។
ទាញយកៈ អង់គ្លេស | ខ្មែរអ្វីទៅជាការជីកយករ់ែ?
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ)នេះជាសៀវភៅរូបភាពដែលបង្ហាញពីការរុករក និងផលប៉ះពាល់ពីប្រតិបត្តិការរ់ែ។ សៀវភៅនេះបានចងក្រងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។ សៀវភៅនេះបង្ហាញពីការយល់ដឹងជាមូលដ្ឋានពីការជីកយករ់ែ អ្នកដែលជីកយករ៉ែ ទីកន្លែងជីកយករ៉ែ និងផលប៉ះពាល់នៃការជីកយករ៉ែ។
ទាញយកៈ អង់គ្លេស | ខ្មែរប្រព័ន្ធសុចរិតភាពសាជីវកម្ម
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ តម្លាភាពកម្ពុជាប្រព័ន្ធសុចរិតភាពសាជីវកម្ម (CIS) ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យមានសុចរិតភាពនៅក្នុងការប្រកបអាជីវកម្ម។ ការអនុវត្តប្រព័ន្ធនេះបានបង្ហាញនូវការជួយសន្សំសំចៃ និងកាត់បន្ថយនូវសាច់ញាតិ និងបក្សពួកនិយម ទំនាស់ផលប្រយោជន៍ និងអំពើពុករលួយ។ បច្ចុប្បន្ន អង្គការតម្លាភាពកម្ពុជាបាន និងកំពុងផ្តល់ជាជំនួយបចេ្ចកទេសដោយមិនគិតថ្លៃដល់ក្រុមហ៊ុនទាំងឡាយ ដើម្បីអនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្មនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ