ឯកសារទើបបញ្ចូលថ្មី
ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៖ ការពុះពារគ្រប់ឧបសគ្គដើម្បីបង្កើតឲ្យមានតុល្យភាពនៅប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ មូលនិធិសកលសម្រាប់ធនធានធម្មជាតិ (WWF)មហាតំបន់ទន្លេមេគង្គគឺជាទីកន្លែងរតនៈសម្បត្តិជីវសាស្រ្តដែលសម្បូរណ៍ទៅដោយទីជម្រកដែលមិនទាន់រងនូវការបំផ្លិចបំផ្លាញ និងមានតម្លៃបំផុតនៅលើភពផែនដីយើងនេះ។ ទោះជាយ៉ាងណា តំបន់នេះកំពុងប្រឈមទៅនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ គម្រោងទំនប់វារីអគ្គិសនីខ្នាតធំ ការអភិវឌ្ឍន៍ដែលកំពុងតែរាលដាលគ្រប់ទីកន្លែង ការប្រែប្រួលលអាកាសធាតុ ការជួញដូរសត្វព្រៃខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើកំពុងបង្កការគម្រាមកំហែងដល់ជីវចម្រុះនៅក្នុងតំបន់នេះ និង លទ្ធភាពទ្រទ្រង់របស់តំបន់នេះដល់ការរស់នៅរបស់ប្រជាជនចំនួន ៣០០ លាននាក់ដែលកំពុងពឹងអាស្រ័យលើធនធានធម្មជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែរខ្លឹមសារសង្ខេបស្តីពីពាណិជ្ជកម្មតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ព្រះរាជាណាចក្រកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ United Nations Economic and Social Comission for Asia and the Pacific (ESCAP)ការនាំចេញទំនិញកម្ពុជាបានកើនឡើងយ៉ាងខ្លាំងជាមួយកំណើន ១៨.៧%។ លើសពីនេះ នៅឆ្នាំ ២០១៣ សេវាកម្មបម្រើឱ្យការនាំចេញបានកើនឡើង ១០%។ នេះចាត់ទុកជាកំណើនខ្ពស់មួយគួរឱ្យកត់សម្គាល់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើផ្នែកនាំចេញទំនិញមាន ២.១% និងសេវាកម្មមាន ៤.៩%។
ទាញយកៈ អង់គ្លេស | ខ្មែរបន្ទុកសេដ្ឋកិច្ចចំពោះផលវិបាកផ្នែកសុខភាពនៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា & អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាអំពើហិង្សាលើកុមារកើតមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមាននៅគ្រប់បែបផែននៃវប្បធម៌ វណ្ណៈ កម្រិតអប់រំ ប្រាក់ចំណូល និងប្រភពដើមនៃជាតិពន្ធុ។ ប្រទេសកម្ពុជា ក៏ពុំមែនជាករណីដែលត្រូវលើកលែងនោះទេ។ ការសិក្សានេះប៉ាន់ប្រមាណទៅលើបន្ទុកផ្នែកសុខភាព និងសេដ្ឋកិច្ច នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើគម្លាតដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងភស្តុតាង ទិន្នន័យមូលដ្ឋានបច្ចុប្បន្នដែលមានស្រាប់។
ទាញយកៈ អង់គ្លេស | ខ្មែរចាំសន្យា?
ឆ្នាំបោះពុម្ភផ្សាយ៖ -- / ប្រភពៈ Equal Accsessនេះជាសៀវភៅរូបភាពអំពីរឿងរ៉ាវរបស់អ្នកភូមិ ដែលរង់ចាំតំណាងរាស្រ្ត (ដែលសន្យាថានឹងជីកប្រឡាយឱ្យក្រោយជាប់ឆ្នោត)។ ដីកាន់តែបែកក្រហែង សន្ទូងក៏ចាប់ផ្តើមងាប់ ការសន្យាក៏មិនឃើញឆ្លើយតប…តើអ្នកភូមិទាំងអស់ត្រូវរង់ចាំទៀត ឬយ៉ាងណា?
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ច្បាប់នេះ ត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ




