ឯកសារទើបបញ្ចូលថ្មី
គួរយល់ដឹងអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ
ឆ្នាំបោះពុម្ភផ្សាយ៖ -- / ប្រភពៈ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយចាប់ពីឆ្នាំ ២០០២ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបោះឆ្នោតឡើងដើម្បីអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបវិមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយជាឱកាសមួយដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលកាន់តែជិតស្និទ្ធិថែមទៀត ក្នុងគោលបំណងលើកស្ទួយអភិបាលកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ទាញយកៈ អង់គ្លេស | ខ្មែរពលរដ្ឋវិជ្ជា៖ សេចក្តីផ្តើមនៃច្បាប់ សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ អង្គការស្ពានទៅកាន់សន្តិភាពកម្ពុជាពលរដ្ឋវិជ្ជាគឺជាការសិក្សាអំពីសិទ្ធិ និងតួនាទីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ដែលពឹងផ្អែកទៅលើការចូលរួមរបស់ពួកគាត់ ដើម្បីឱ្យសង្គមមានដំណើរការ និងការលូតលាស់ល្អ។ ការដែលបានដឹងអំពីពលរដ្ឋវិជ្ជា មានសារៈសំខាន់ ពិសេសនៅក្នុងសង្គមដូចជាប្រទេសកម្ពុជា ដែលកំពុងតែផ្លាស់ប្តូរទៅកាន់សង្គមប្រជាធិបតេយ្យមួយដែលមានការអភិវឌ្ឍន៍យ៉ាងពេញលេញ។
ទាញយកៈ អង់គ្លេស | ខ្មែរតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ
ឆ្នាំបោះពុម្ភផ្សាយ៖ -- / ប្រភពៈ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយសៀវភៅនេះជាការដកស្រង់នូវចំណុចសំខាន់ៗនៃតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជាពិសេស ក្រុមប្រឹក្សាស្រុក ក្នុងការលើកកម្ពស់គណនេយ្យភាព និងការចូលរួមនៅមូលដ្ឋាន ក្នុងគោលបំណងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងធ្វើឱ្យសម្រេចបាននូវគោលដៅ និងគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតាមបែបប្រជាធីបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែរបញ្ចៀសការបណ្តេញចេញដោយបង្ខំ៖ សៀវភៅណែនាំសម្រាប់សហគមន៍អំពីការចរចារ និងការតស៊ូមតិ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការសមធម៍កម្ពុជា និងអង្គការអន្តរជាតិការអភិវឌ្ឍដែលមានការចូលរួមសៀវភៅណែនាំនេះ មានគោលបំណងជួយដល់សហគមន៍ដើម្បីបង្កើតជំនាញចរចារ “យោងលើផលប្រយោជន៍” និងស្វែងយល់ពីរបៀបប្រើប្រាស់លំដាប់នៃយន្តការដើម្បីដោះស្រាយជាមួយនឹងអតុល្យភាពអំណាចរវាងពួកគាត់ និងបុគ្គលដែលកំពុងព្យាយាមយកផ្ទះ ដី និងធនធានរបស់ពួកគាត់។ សៀវភៅនេះអាចមានប្រយោជន៍សម្រាប់សហគមន៍ដែលប្រឈមនឹងការគម្រាមកំហែងបណ្តេញចេញ ដរាបណាភាគីម្ខាងទៀតមានចេតនាចរចារជាមួយ។
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៥ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥។
ទាញយកៈ អង់គ្លេស | ខ្មែរ




