ឯកសារទើបបញ្ចូលថ្មី
អ្នកឃ្លាំមើល
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ ខុមហ្វ្រែលព្រឹត្តប័ត្រនេះ ប្រមូលផ្តុំព័ត៌មាននានាដែលទាក់ទងនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា រួមមានបទដ្ឋានសកលសម្រាប់ការសម្រេចសេចក្តីពាក្យបណ្តឹង និងវិវាទនៃការបោះឆ្នោត អនុសាសន៍សម្រាប់សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត -ល- ។
ទាញយកៈ អង់គ្លេស | ខ្មែរសៀវភៅណែនាំសម្រាប់ភ្នាក់ងារអនុវត្តនៅមូលដ្ឋាន អនុវត្តការវាយតម្លៃការកាត់បន្ថយភាពងាយរងគ្រោះ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ យូអិនឌីភីសៀវភៅណែនាំនេះមានតួនាទីជាការណែនាំដល់ភ្នាក់ងារអនុវត្តការងារបន្សាំុនឹងការប្រែប្រួលអាកាសធាតុ ស្ថាប័នផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍មូលដ្ឋាន ស្ថាប័នរដ្ឋាភិបាលនិងអ្នកផ្តល់សេវាកម្មផ្នែកអភិវឌ្ឍន៍ ដើម្បីគាំទ្រភ្នាក់ងារ និងស្ថាប័នទាំងនោះ នៅក្នុងការអនុវត្តវិធីសាស្រ្តវាយតម្លៃការកាត់បន្ថយភាពរងគ្រោះ និងការរៀបចំគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍។
ទាញយកៈ អង់គ្លេស | ខ្មែរការវិភាគលើសេចក្តីព្រាងច្បាប់សហជីព
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញការវិភាគមជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញនេះ គឺផ្តោតសំខាន់លើសេរីភាពសមាគម សេរីភាពក្នុងការជួបប្រជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។ ការវិភាគជាបឋមនេះបានសន្និដ្ឋានថា មានបញ្ហាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរគោលនយោបាយជាតិស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាប្រឈមមួយដ៏ធំ នៅក្នុងព្រះរាជាាចក្រកម្ពុជា។ គោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺជាមធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើជាត្រីវិស័យសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅលើដងផ្លូវថ្នល់នៃព្រះរាជាណចក្រកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរការឆ្វៀលសហគមន៍ក្រីក្រចេញពីការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងរាជធានីភ្នំពេញ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពូជាការធានាបាននូវសិទ្ធិកាន់កាប់ដីធ្លី នៅតែជាក្តីបារម្ភដ៏ធំធេងសម្រាប់ប្រជាជនខ្មែរភាគច្រើនដែលពុំមានប័ណ្ណកម្មសិទ្ធិជាផ្លវការលើអចលនទ្រព្យដែលពួកគាត់បានស្នាក់នៅជាច្រើនឆ្នាំមកហើយនោះ។ នៅក្នុងឆ្នាំ ២០០១ ច្បាប់ភូមិបាលថ្មីត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំឡើងវិញនូវគម្រោងកម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដីធ្លីផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ




