ឯកសារទើបបញ្ចូលថ្មី
សៀវភៅណែនាំស្តីអំពី ច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជាសំរាប់វិស័យកាត់ដេរ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ ការិយាល័យពលកម្មអន្តរជាតិរោងចក្រកាន់តែប្រសើរនៅកម្ពុជាសៀវភៅណែនាំនេះបាននាំយកនូវប្រភពព័ត៌មានទាំងអស់នៃច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជា មកដាក់រួមបញ្ចូលគ្នាតែមួយជាការណែនាំដ៏ទូលំទូលាយមួយសំរាប់ផ្នែកវាយនភ័ណ្ឌ។ សៀវភៅណែនាំនេះកត់ត្រាទុកគ្រប់ផ្នែកសំខាន់ៗទាំងអស់នៃច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជាដែលមាននៅក្នុងច្បាប់ស្តីពីការងារ បទបញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាល បទដ្ឋានពលកម្មអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរស្ថានភាពមិនទៀងទាត់នៃពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសថៃ៖ ការឆ្លុុះបញ្ចាំងពីលំហូរចេញនៃពលករទេសន្តរប្រវេសន៍កម្ពុជា និងមេរៀនបទពិសោធន៍
ឆ្នាំបោះពុម្ភផ្សាយ៖ -- / ប្រភពៈ បណ្តាញទេសន្តរប្រវេសន៍ទន្លេមេគង្គនៅក្នុងខែ មិថុនា ឆ្នាំ ២០១៤ ក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍អំពីការឃាត់ខ្លួន និងការបញ្ជូនត្រឡប់ពលករទេសន្តរប្រវេសន៍នោះ ចំនួនពលករទេសន្តរប្រវេសន៍កម្ពុជាមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងសភាពនៃបាតុភូតដែលមិនធ្លាប់មានពីមុនមកនេះ ទាំងរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល បានប្រឹងប្រែងឆ្លើយតបទៅតាមតម្រូវការរបស់ពលករ ដែលត្រឡប់មកកម្ពុជាវិញនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរចំណាកស្រុកដើម្បីការងាររបស់ប្រទេសកម្ពុជា៖ ការវិភាគអំពីក្របខណ្ឌគតិយុត្ត
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ អង្គការ មូលនិធិអាស៊ីរាជរដ្ឋាភិបាលកម្ពុជា បន្តរៀបចំគោលនយោបាយស្តីពីការធ្វើចំណាកស្រុកនៃកម្លាំងពលកម្មកម្ពុជាទៅក្រៅប្រទេស ជាមធ្យោបាយមួយដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក និងប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ។ ខណៈដែលចំណាកស្រុកប្រក្រតីដើម្បីការងារកើនឡើង ចំណាកស្រុកមិនប្រក្រតី និងខុសច្បាប់ក៏កើនឡើងដែរ។ របាយការណ៍នេះ ធ្វើការវិភាគលើវិធានទាំងឡាយដែលគ្រប់គ្រងការធ្វើចំណាកស្រុកប្រក្រតី និងកំណត់អំពីច្បាប់ដែលអាចប្រើប្រាស់ការពារជនរងគ្រោះនៃការធ្វើចំណាកស្រុកមិនប្រក្រតី។
ទាញយកៈ អង់គ្លេស | ខ្មែរការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបើតាមនិយមន័យ សមាជិកសង្គមដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានការធានាសិទ្ធិដូចគ្នាទៅនឹងមនុស្សគ្រប់គ្នាផ្សេងទៀតផងដែរ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលពុំមានប្រពៃណីសាសនារើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងពេលជាមួយគ្នា ក៏ពុំមានច្បាប់ ឬបទដ្ឋានជាក់លាក់ណាមួយក្នុងការការពារអ្នកស្រឡាញ់ភេទដូចគ្នានោះដែរ ហើយឥរិយាបថសង្គមនៅតែមានលក្ខណៈអវិជ្ជមានចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ គុណតម្លៃ ឬសម្ពាធគ្រួសារនៅតែមានកម្រិតខ្លាំងក្នុងសង្គមកម្ពុជា ហើយមនុស្សវ័យក្មេងទទួលរងសម្ពាធខ្លាំង ឱ្យរៀបការតាមបែបប្រពៃណី និងមានកូន។
ទាញយកៈ អង់គ្លេស | ខ្មែរការវាយប្រហារ និងការគម្រាមកំហែង៖ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា ២០១៣-២០១៤
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូដោយសារតែអ្នកការពារសិទ្ធិមនុស្ស នៅតែបន្តដើរតួនាទីសំខាន់នៅក្នុងការទបស្កាត់ការរំលោភបំពានរបស់អាជ្ញាធររដ្ឋ អាជ្ញាធរកម្ពុជាបានបន្តប្រើអំពើហិង្សា ការបំភិតបំភ័យ និងប្រព័ន្ធតុលាការព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលតែងតែទទួលសំណូក ដើម្បីបញ្ឈប់សកម្មភាព និងបំបិទសំឡេងរបស់អ្នកទាំងនោះ ។
ទាញយកៈ អង់គ្លេស | ខ្មែរ




