ឯកសារទើបបញ្ចូលថ្មី
សិទ្ធិមនុស្ស សិទ្ធិយើង
ឆ្នាំបោះពុម្ភផ្សាយ៖ / ប្រភពៈ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកូនសៀវភៅនេះ ពន្យល់ជាពាក្យពេចន៍អធិប្បាយជាមួយរូបភាពថា ហេតុអ្វីបានជាសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសជាសកលមានសារៈសំខាន់ដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈកូនសៀវភៅនេះ យើងសូមបង្ហាញពីអត្ថន័យសិទ្ធិមនុស្សនៅក្នុងការអនុវត្តជាក់ស្តែង ដល់ប្រជាជនកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
ឆ្នាំបោះពុម្ភផ្សាយ៖ / ប្រភពៈ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨។ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាស សេចក្តីប្រកាសជាសកលនេះថាជា “បទដ្ឋានរួមនៃសមិទ្ធផលសម្រាប់ប្រជាជន និងប្រជាជាតិទាំងអស់។
ទាញយកៈ អង់គ្លេស | ខ្មែរការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូរបាយការណ៍នេះ ត្រូវបានផ្អែកលើការវិភាគទិន្នន័យអំពីករណីរំលោភសេពសន្ថវៈជាច្រើន ដែលត្រូវបានប្រមូលដោយអង្គការលី កាដូ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ។ របាយការណ៍នេះ បង្ហាញអំពីកំហុសឆ្គងធ្ងន់ធ្ងរ និងជាប្រព័ន្ធជាច្រើននៅក្នុងការកាត់ទោសលើករណីរំលោភសេពសន្ថវៈ ដែលបណ្តាលឲ្យការផ្តន្ទាទោសលើករណីទាំងនេះនៅមានចំនួនទាបគួរឲ្យព្រួយបារម្ភ ។
ទាញយកៈ អង់គ្លេស | ខ្មែរកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្រ្គោះបន្ទាន់
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ លេខាធិការដ្ឋានអាស៊ានគោលដៅនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់ជូននូវយន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចការកាត់បន្ថយជាសំខាន់នៃការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់ភាគីរងគ្រោះដោយមហន្តរាយ និងដើម្បីឆ្លើយតបរួមគ្នាចំពោះគ្រោះអាសន្នតាមរយៈកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមសហប្រតិបត្តិការជាមួយថ្នាក់តំបន់ និងអន្តរជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែរសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥៖ មានន័យដូចម្តេចសម្រាប់សេដ្ឋកិច្ចកម្ពុជា និងពាណិជ្ជកម្ម?
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាសសរស្តម្ភមួយនៅក្នុងចំណោមសសរទាំងបីនៃសមាហរណកម្មអាស៊ាន។ (AEC) មានគោលដៅធ្វើឱ្យអាស៊ានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ ដើម្បីជម្រុញតំបន់នេះឱ្យមានលក្ខណៈប្រកួតប្រជែង សន្ទុះខ្លាំង និងធ្វើសមាហរណកម្មចូលគ្នា កាន់តែខ្លាំងឡើងនៅចុងឆ្នាំ ២០១៥។
ទាញយកៈ អង់គ្លេស | ខ្មែរ




