ឯកសារទើបបញ្ចូលថ្មី
ទស្សនទានស្តីអំពីទិសដៅយុទ្ធសាស្រ្តនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ២០១៣-២០២០
ឆ្នាំបោះពុម្ភផ្សាយ៖ / ប្រភពៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកសារនេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាប្រចាំឆ្នាំ និងជាមូលដ្ឋានសម្រាប់ការតាមដានវាយតម្លៃលទ្ធផល និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន។ ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននីមួយៗនឹងត្រូវរៀបចំដោយផ្អែកលើ និងវិភាជទៅតាមរចនាសម្ព័ន្ធគោលនយោបាយរបស់ខ្លួន។
ទាញយកៈ អង់គ្លេស | ខ្មែរគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ឧស្សាហកម្មនឹងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យកសិកម្ម ដែលធ្វើឲ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។
ទាញយកៈ អង់គ្លេស | ខ្មែរប្រទេសកម្ពុជា និងអង្គការពាណិជ្ជកម្មពិភពលោក៖ សៀវភៅមគ្គទេសក៍សម្រាប់អាជីវកម្ម
ឆ្នាំបោះពុម្ភផ្សាយ៖ -- / ប្រភពៈ ក្រសួងពាណិជ្ជកម្ម និងកម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF)ព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ កម្ពុជាបានចរចារអំពីល័ក្ខខ័ណ្ឌនៃការចូល WTO ជាមួយសមាជិកដទៃទៀតអស់រយៈពេលជិត ៩ឆ្នាំ។ គេបានទទួលស្គាល់សមាជិកភាពកម្ពុជាជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០០៣ នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី WTO នៅទីក្រុងកានគុន ប្រទេសម៉ិកសិុក។
ទាញយកៈ អង់គ្លេស | ខ្មែរការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្មនៅប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ ក្រសូងពាណិជ្ជកម្មឯកសារនេះបានរួមបញ្ចូលនូវមេរៀនជាច្រើនដែលបានមកពីករណីសិក្សាអំពីជំនួយសម្រាប់ពាណិជ្ជកម្មទាំង ៥ ដែលត្រូវបានរៀបចំឡើងដោយប្រទេសកម្ពុជាសម្រាប់ការត្រួតពិនិត្យឡើងវិញជាសកល លើកទី ៣ នៅខែកក្កដា ឆ្នាំ២០១១ នូវជំនួយសម្រាប់ពាណិជ្ជកម្មដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។
ទាញយកៈ អង់គ្លេស | ខ្មែរឯកសារយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨ មានគោលបំណងធានានូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ សំដៅបន្តរក្សាចីរភាពបំណុលរយៈពេលវែង និងកម្រិតហានិភ័យបំណុលឱ្យនៅទាប ដោយធានាបាននូវសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយឯកសារយុទ្ធសាស្រ្ត និងគោលនយោបាយពាក់ព័ន្ធនានា។
ទាញយកៈ អង់គ្លេស | ខ្មែរ




