ឯកសារទើបបញ្ចូលថ្មី
ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាច្បាប់នេះ កំណត់ពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងគោលការណ៍ផ្សេងៗទៀត ទាក់ទងនឹងចៅក្រម និងព្រះរាជអាជ្ញា ក្នុងគោលបំណងធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ទាញយកៈ អង់គ្លេស | ខ្មែរច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាច្បាប់នេះមានគោលបំណងធានាឯករាជ្យនៃអំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឲ្យមានកិច្ចដំណើរការល្អរបស់អង្គការតុលាការ និងអង្គការអយ្យការ លើកកម្ពស់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ធានាក្នុងការផ្តល់យុត្តិធម៌លើរឿងក្តីគ្រប់ប្រភេទ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងសុវត្ថិភាពសង្គម។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ២០១៥: សមិទ្ធផល និងបញ្ហាប្រឈម
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៥ / ប្រភពៈ អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិ (យូណេស្កូ)របាយការណ៍នេះ គឺជាឯកសារបោះពុម្ពផ្សាយឯករាជ្យមួយ រៀបចំដោយអង្គការយូណេស្កូ ក្នុងនាមតំណាងឱ្យសហគមន៍អន្ដរជាតិ។ របាយការណ៍នេះ គឺជាលទ្ធផលនៃការសហការគ្នា រវាងសមាជិករបស់ក្រុមរៀបចំរបាយការណ៍ ជាមួយនិងមនុស្សជាច្រើននាក់ផ្សេងទៀត ក៏ដូចជាជាមួយនឹងទីភ្នាក់ងារ ស្ថាប័ន និងរដ្ឋាភិបាលជាច្រើន ។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ២០១៣-៤៖ ការបង្រៀន និងរៀន៖ សម្រេចឱ្យបាននូវគុណភាពសម្រាប់ទាំងអស់គ្នា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ អង្គការ យូណេស្កូរបាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ដែលចេញផ្សាយនេះ គូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុមជួបប្រទះការលំបាកជាងគេ នៅតែបន្តមិនបានទទួលឱកាសអប់រំ នៅក្នុងទស្សវត្សកន្លងទៅនេះ។ ប៉ុន្តែវាមិនទាន់យឺតពេលពេកនោះទេក្នុងការពន្លឿនវឌ្ឍនភាពទាំងនេះ នៅដំណាក់កាលចុងក្រោយនេះ។ ការបង្កើតក្របខណ្ឌអប់រំជាសកលក្រោយឆ្នាំ ២០១៥ ដែលមានភាពរឹងមាំសម្រាប់ការអនុវត្ត គឺជាការងារដ៏សំខាន់មួយ ដើម្បីបំពេញការងារដែលនៅសេសសល់ ហើយក្នុងពេលជាមួយគ្នា អាចដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងថ្មីៗ។
ទាញយកៈ អង់គ្លេស | ខ្មែរការបណ្តេញចេញ និងការតាំងទីលំនៅថ្មី នៅក្នុងប្រទេសកម្ពុជា៖ តម្លៃនៃផលប៉ះពាល់ជាអវិជ្ជមានចំពោះមនុស្ស ឥទ្ធិពល និងដំណោះស្រាយ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានធ្វើការសិក្សានេះឡើង ដើម្បីវាស់ស្ទង់ពីតម្លៃនៃផលប៉ះពាល់លើមនុស្ស និងសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មីនៅកម្ពុជា និងបង្ហាញដំណោះស្រាយមួយចំនួនផ្អែកតាមច្បាប់ក្នុងស្រុក និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សរបស់កម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែរ




