ឯកសារទើបបញ្ចូលថ្មី
កម្ពុជា៖ ដីមានជម្លោះ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបាយការណ៍នេះបង្ហាញពីទិដ្ឋភាពទូទៅនៃជម្លោះដីធ្លីដែលបានប៉ះពាល់ប្រទេសកម្ពុជា ដោយចាប់ផ្តើមពិនិត្យពីឬសគល់នៃបញ្ហា ទម្រង់នៃបញ្ហា និងផលប៉ះពាល់នៃបញ្ហាជម្លោះនេះ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១០ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាគោលបំណងនៃកម្មវិធីព្រៃឈើជាតិ គឺដើម្បីបង្កើតឱ្យមានក្របខណ្ឌសង្គម និងគោលនយោបាយសមស្របដ៏ស៊ីជម្រៅមួយសម្រាប់ការគ្រប់គ្រងព្រៃឈើគ្រប់ប្រភេទប្រកបដោយនិរន្តភាព។ ឯកសារនេះ បានកំណត់យ៉ាងពិស្តារអំពីការងារសំខាន់ៗក្នុងវិស័យព្រៃឈើដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៩ ដោយមានចែងលម្អិតអំពីផែនការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារទាំងអស់ក្នុងវិស័យព្រៃឈើ។
ទាញយកៈ អង់គ្លេស | ខ្មែរសារៈសំខាន់នៃការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៨ / ប្រភពៈ អង្គការមហាតំបន់មេគង្គ និង អង្គការសមាគមអភិរក្សសត្វព្រៃទម្រង់អត្ថបទនេះអធិប្បាយអំពីសារៈសំខាន់ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីដែលចែកចេញជាពីរផ្នែកសំខាន់ៗគឺ ផ្នែកទីមួយអធិប្បាយអំពីតំបន់អភិរក្សសំខាន់ៗនៅលើពិភពលោក និងលក្ខណៈពិសេសនានារបស់វា និងផ្នែកទីពីរនឹងគូសបញ្ជាក់អំពីខេត្តមណ្ឌលគិរីដែលមានសារៈសំខាន់ និងសក្តានុពលភាពសម្រាប់ការអភិរក្សជីវៈចម្រុះ និងអធិប្បាយអំពីតំបន់ការពារសំខាន់ៗ។
ទាញយកៈ អង់គ្លេស | ខ្មែរការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៦ / ប្រភពៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង & អង្គការជីវិតថ្មី-កម្ពុជាសម្តៅដល់ការចុះបញ្ជីដីធ្លីមួយប្រភេទដែលខុសពីការចុះបញ្ជីដីតាមលក្ខណៈជាប្រព័ន្ធ ពោលគឺអ្នកកាន់កាប់ដី ឬភោគីជាអ្នកស្នើសុំចុះបញ្ជីដី ដោយប្រើពាក្យស្នើសុំដែលមានគម្រូស្រាប់ ហើយដាក់ពាក្យស្នើសុំនោះទៅកាន់ការិយាល័យរដ្ឋបាលសុរិយោដី (ភូមិបាល)ស្រុក ដោយឆ្លងយោបល់ពីលោកមេភូមិ-មេឃុំ ។
ទាញយកៈ អង់គ្លេស | ខ្មែរសិទ្ធិមនុស្សត្រូវគេរំលោភ៖ ការបណ្តេញចេញដោយបង្ខំនៅព្រះរាជាណាចក្រកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៨ / ប្រភពៈ អង្គការលើកលែងទោសអន្តរជាតិរបាយការណ៍នេះនឹងបង្ហាញពីភាពផ្ទុយគ្នាពីកាតព្វកិច្ចដែលប្រទេសកម្ពុជាត្រូវអនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ តើហេតុដូចម្តេចដែលប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្មានឱកាសក្នុងការចូលរួម និងពិគ្រោះយោបល់មុនពេលបណ្តេញពួកគាត់ចេញ។
ទាញយកៈ អង់គ្លេស | ខ្មែរ




