ឯកសារទើបបញ្ចូលថ្មី

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ច្បាប់នេះមានគោលដៅកំណត់អង្គការរៀបចំបោះឆ្នោត បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៥  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគោលដៅកំណត់ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីគណបក្សនយោបាយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីគណបក្សនយោបាយ មានគោលដៅកំណត់បែបបទ និងលក្ខខ័ណ្ឌនៃការបង្កើតការចុះបញ្ជី និងការធ្វើសកម្មភាពរបស់គណបក្សនយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជា

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មានគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងក្នុងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។ ច្បាប់នេះ មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអភិវឌ្ឍច្បាប់បង្រ្កាបបទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សិទ្ធិទទួលពត៌មាន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖  / ប្រភពៈ អង្គការ ផេក​ កម្ពុជា (Pact Cambodia)

សិទ្ធិទទួលពត៌មាន ជាសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបាននូវពត៌មាន ពីស្ថាប័នសាធារណៈទាំងឡាយ ហើយសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់។  សិទ្ធិទទួលពត៌មាន ជាឩបករណ៍ដ៏សំខាន់មួយដែលធានាការបើកចំហ និងតម្លាភាព សម្រាប់លើកស្ទួយអភិបាលកិច្ចល្អ និងកាត់បន្ថយអំពើពុករលួយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter