ឯកសារទើបបញ្ចូលថ្មី

ការស្វែងយល់ចំពោះអត្ថន័យដែលមើលមិនឃើ​ញៈ នយោបាយ ប្រាក់កាស និងការភ័យខ្លាច គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពត៌មានកម្ពុជា ដោយរបៀបណា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៨  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ​ (LICADHO)

សហព័ន្ធសារពត៌មានអន្តរជាតិៈ “សារពត៌មាន ពុំអាចមានសេរីភាពទេ ប្រសិនបើអ្នកសារពត៌មានស្ថិតក្នុងស្ថានភាពពុករលួយ ក្រីក្រ ឬការភ័យខ្លាច”

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សេរីភាព​ខាង​ពត៌មាន​នៅ​កម្ពុជា​ ៖ សិទ្ធិយល់ដឹង​ ឬ វប្បធម៌​នៃ​ការ​លាក់បាំង​?

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

របាយការណ៍​នេះ​ពិនិត្យ​មើល​លើ​គោលការណ៍​នៃ​សេរីភាព​ខាង​ពត៌មាន​ ស្ថានភាព​សិទ្ធិ​ខាងពត៌មាន​ក្នុង​ច្បាប់​អន្តរជាតិ​ និងផ្នែក​ខ្លះដែល​មាន​ចែង​ពី​សិទ្ធិ​ នៅក្នុង​ច្បាប់​ជាតិ​របស់​កម្ពុជា​។ របាយការណ៍​នេះ​ ក៏​ពិនិត្យ​ទៅលើ​ភាព​ប្រឈម​ ដែល​ប្រជាពលរដ្ឋខ្មែរ​សាមញ្ញ​ពើបប្រទះ​ជាប្រចាំថ្ងៃ​ ក្នុងការទទួល​បានពត៌មាន​ ព្រមទាំង​លើកឡើង​ជាអនុសាសន៍​សម្រាប់​នីតិបញ្ញត្តិ​ រចនាសម្ព័ន្ធ​ និង​ផ្លាស់ប្តូរ​គោលនយោបាយ​ដែលចាំបាច់​ ដើម្បី​ធានាបានថា​សិទ្ធិ​នេះ​ត្រូវ​បានគោរព​ ស្របតាម​និយាម​អន្តរជាតិ​។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ប្រទេសកម្ពុជាៈ សេចក្តីស្នើច្បាប់ស្តីពីសិទ្ធិទទួលពត៌មាន

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ អង្គការមាត្រាទី ១៩

សេចក្តីស្នើច្បាប់ស្តីពីសិទ្ធិទទួលពត៌មាន ជាសញ្ញាណវិជ្ជមានមួយសំដៅឱ្យមានការការពារសិទ្ធិទទួលពត៌មានយ៉ាងមុតមាំនៅក្នុង​ប្រទេស​កម្ពុជា។ ការវិភាគច្បាប់នេះធ្វើឡើងដោយមានការសហការជាមួយអង្គការមាត្រាទី១៩ និង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយនៅកម្ពុជា ដែលបានក្តោបនូវចំណុចសំខាន់ៗ មាននៅក្នុងគំរូច្បាប់ដ៏មានប្រសិទ្ធិភាព ដូចជាៈ ស្ថាប័នត្រួតពិនិត្យឯករាជ្យ និងសាលាក្តីបើកចំហពត៌មាន។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គំនូស​ផែនទី​នៃ​ពត៌មាន​ស្តីពី​ថវិកានៅក្នុងវិស័យអប់រំ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ អង្គការភាពជាដែគូអប់រំនៃអង្គការមិនមែនរដ្ឋាភិបាល

កិច្ចការគូសផែនទី​នៃ​ពត៌មាន​ស្តីពី​ថវិកានៅក្នុងវិស័យអប់រំបានចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០០៩ ដែលការសិក្សានេះបានបង្ហាញយ៉ាងល្អិតល្អន់នូវរាល់ឯកសារ ដែលចេញផ្សាយជាសាធារណៈ ទាក់ទងនឹងការធ្វើផែនការ និងការធ្វើថវិកានៅក្នុងវិស័យអប់រំ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

កម្រងរឿងរ៉ាវរបស់ដើមបណ្តឹងរដ្ឋប្បវេណី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ គណៈកម្មធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា

សៀវភៅនេះ ត្រូវបានចងក្រងឡើងដោយគណៈកម្មធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការចូលរួមថែរក្សានូវរឿងរ៉ាវ ប្រវត្តិសាស្រ្តដែលបានឆ្លងកាត់ដោយជនរងគ្រោះ ដែលជាអ្នកធ្លាប់បានរស់ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ “របប ខ្មែរក្រហម”។ អត្ថបទដែលមាននៅក្នុងសៀវភៅនេះ គឺជាការចងក្រងនូវរឿងរ៉ាវពិតរបស់ជនរងគ្រោះដែលជាបានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ (អ.វ.ត.ក) ហៅកាត់ថា “សាលាក្តីខ្មែរក្រហម”។ ខ្លឹមសាររឿងទាំងអស់នេះ គឺត្រូវបានដកស្រង់ចេញមកពីទម្រង់បែបបទពត៌មានអំពីជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះ និងសក្ខីកម្មរបស់ជនរងគ្រោះនៅចំពោះមុខ អ.វ.ត.ក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter