ឯកសារទើបបញ្ចូលថ្មី
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR)របាយការណ៍ស្តីពី “សិទ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា” ជាលទ្ធផលនៃការអនុវត្តន៍ គម្រោងសង្កេតការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (”ម.ស.ម.ក”)។ គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ប្រមូលទិន្នន័យបានមកពីការសង្កេតការណ៍សវនាការព្រហ្មទណ្ឌចំនួន ២០៤ នៅសាលាឩទ្ធរណ៍ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដើម្បីវាយតម្លៃនៃការប្រកាន់ខ្ជាប់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់សាលាឩទ្ធរណ៍ ដូចដែលបានកំណត់ក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ របាយការណ៍នេះបង្ហាញ និងវិភាគទៅលើទិន្នន័យ ដែលប្រមូលបាននៅក្នុងអំឡុងពេលរបាយការណ៍។
ទាញយកៈ អង់គ្លេស | ខ្មែរការវិភាគលើសេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យតុលាការ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)ការវិភាគផ្លូវច្បាប់នេះ មានបំណងត្រួតពិនិត្យលើកម្រិតអំណាចអង្គនិតិបញ្ញត្តិ និងអង្គនិតិប្រតិបត្តិ នៅក្នុងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ដែលទាក់ទងនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ដែលទាក់ទងនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឩត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
ទាញយកៈ អង់គ្លេស | ខ្មែរកុមារភាព នៅក្នុងពន្ធនាគារ៖ ការចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជាៈ រឿងរ៉ាវរបស់ សុខ គុន
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)នេះជាករណីសិក្សាលើកដំបូង ក្នុងករណីសិក្សាមួយឈុតដែលអង្គការលីកាដូ បានចេញផ្សាយដោយធ្វើការវាយតម្លៃលើផលប៉ះពាល់ទៅលើកុមារ ដែលកំពុងចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជា។ ករណីសិក្សាមួយឈុតនេះ មានគោលដៅផ្តល់ការយល់កាន់តែលម្អិតខ្លាំងអំពីផលវិបាកខាងផ្លូវកាយ និងផ្លូវចិត្តសម្រាប់កុមារដែលបានរស់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់ពួកគេទាំងនោះ។
ទាញយកៈ អង់គ្លេស | ខ្មែរអំពើទារុណកម្ម និងការធ្វើបាបៈ ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)“ពួូកគេវាយខ្លួនខ្ញុំគ្រប់កន្លែង ព្រមទាំងក្បាល មុខ និងទ្រូងខ្ញុំ… ពូកគេប្រើអគ្គិសនីមកឆក់ខ្ញុំ។ ក្បាលខ្ញុំត្រូវបានគេវាយដោយប្រើកណ្តាប់ដៃ និងដំបង… មុខខ្ញុំត្រូវបានជាន់សង្កត់ទៅនឹងដី។ ពួកគេទាត់ខ្ញុំត្រង់ឆ្អឹងជំនីរបស់ខ្ញុំជាមួយនឹងស្បែកជើងប៊ូរបស់ពូកគេ។ ខ្ញុំឈឺខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជិតស្លាប់ទៅហើយ។”
—បុរសម្នាក់ដែលបានរាយការណ៍អំពីការបំពាននៅប៉ុស្តិ៍នគរបាលខេត្ត កាលពីឆ្នាំ២០១៣
ប្រទេសយើង អនាគតយើង
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៦ / ប្រភពៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមសៀវភៅនេះត្រូវបានតាក់តែងឡើងសំរាប់ជាជំនួយដល់មន្រ្តីរាជការ និងពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដើម្បីយល់ដឹងអំពីអ្វីជាអំពើពុករលួយ និងវិធីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើនេះ។
ទាញយកៈ អង់គ្លេស | ខ្មែរ




