ឯកសារទើបបញ្ចូលថ្មី

សេវាសាធារណៈថ្នាក់មូលដ្ឋាន : ប្រសិទ្ធភាពសេវា និងកម្រៃក្រៅផ្លូវការ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៦  / ប្រភពៈ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា

របាយការណ៍ស្តីពី ​”សេវាសាធារណៈថ្នាក់មូលដ្ឋាន : ប្រសិទ្ធភាពសេវា និងកម្រៃក្រៅផ្លូវការ” គឺជាជំហានទី២ របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (វ.ស.ក) ក្នុងការសិក្សាអំពីបញ្ហាអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍ដំបូងមួយរបស់ វ.ស.ក ស្តីពី “ការវាយតម្លៃអំពើពុករលួយក្នុងវិស័យឯកជននៅកម្ពុជា” ដែលបានបញ្ចប់ទៅនៅខែកក្កដា ឆ្នាំ២០០៦។ គម្រោងសិក្សាទាំងពីរនេះ គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវ “វិមជ្ឈការ និងអភិបាលកិច្ច” របស់ វ.ស.ក។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

យន្តការដែលមានស្រាប់ដើម្បីឆ្លើយតបនឹងអំពើពុករលួយ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៧  / ប្រភពៈ អង្គការ ផេក​ កម្ពុជា (Pact Cambodia)

អំពើពុករលួយ គឺជាបញ្ហាមួយដ៏ធំសំរាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលទទួលស្គាល់បញ្ហានេះ ហើយបានបញ្ចូលការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាផ្នែកមួយសំខាន់នៃផែនការរបស់ខ្លួនសំរាប់ការរីកចំរើនប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា។ ទាំងសហគមន៍ម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដែលជាចំណុចរូមនៃកិច្ចប្រឹងប្រែងនេះ។ តែទោះជាយ៉ាងណាក្តី  យន្តការមួយចំនួនមានរួចទៅហើយ ដែលយើងអាចយកទៅប្រើបានសម្រាប់ការប្រឆាំងអំពើពុករលួយ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការស្ទង់មតិសាធារណជនខ្មែរ (ថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៩  / ប្រភពៈ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI)

ការសម្ភាសន៍តទល់មុខគ្នាដោយផ្ទាល់ បានធ្វើឡើងពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយមជ្ឈមណ្ឌលសំរាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) ស្ថិតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ សំណាករួមមានមនុស្សសរុប២០០០នាក់ តំណាងឱ្យប្រជាជនកម្ពុជាទាំងអស់​ ដែលសមាមាត្រទៅតាមភេទ និងចំនួនប្រជាជនតាមបណ្តាខេត្តនីមួយៗអាយុ១៨ ឆ្នាំឡើង ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ការស្ទង់មតិសាធារណជនខ្មែរ (ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩)

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១១  / ប្រភពៈ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI)

ការសម្ភាសន៍តទល់មុខគ្នាដោយផ្ទាល់ បានធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩ ដោយមជ្ឈមណ្ឌលសំរាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) ស្ថិតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ សំណាករួមមានមនុស្សសរុប២០០០នាក់ តំណាងឱ្យប្រជាជនកម្ពុជាទាំងអស់​ ដែលសមាមាត្រទៅតាមភេទ និងចំនួនប្រជាជនតាមបណ្តាខេត្តនីមួយៗអាយុ១៨ ឆ្នាំឡើង។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

របាយការណ៍របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានការណ៍សិទ្ធិ​មនុស្ស​នៅកម្ពុជា លោក​ សុរិយា ស៊ូប៊ែឌី

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១២  / ប្រភពៈ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

របាយការណ៍នេះត្រូវបានបញ្ជូនស្របតាមសេចក្តីសម្រេចចិត្តលេខ១៨/៨៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការវាយតម្លៃអំពីផលប៉ះពាល់សិទ្ធិមនុស្សដោយសម្បទានដីសេដ្ឋកិច្ច (ELCs) និងសម្បទានដទៃទៀត និងគម្រោងអភិវឌ្ឍន៍ធំៗនៅកម្ពុជា រួមមានការវិភាគទៅលើសម្បទានទាក់ទងនឹងវិស័យកសិ-ឧស្សាហកម្ម សម្បទានរ៉ែ ប្រេងកាត ឧស្ម័ន​ ព្រៃឈើ សម្បទានសម្រាប់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៏ទ្រង់ទ្រាយធំមួយចំនួន ដូចជាវារីអគ្គិសនីជាដើម។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter