ឯកសារទើបបញ្ចូលថ្មី

ការបន្ស៊ាំកិច្ចគាំពារសង្គមនៅប្រទេសកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៥  / ប្រភពៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិការិយាល័យប្រចាំប្រទេសកម្ពុជា (UNDP-CO)

ឯកសារយុទ្ធសាស្រ្តមួយនេះត្រូវបានបោះពុម្ពផ្សាយដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិការិយាល័យប្រចាំប្រទេសកម្ពុជា (UNDP-CO) ក្នុងគោលបំណងទាក់ទងនឹងការបន្ស៊ាំកិច្ចគាំពារសង្គម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងគ្រោះថ្នាក់ចំពោះបុគ្គល និងសហគមន៍។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គម្រោងផ្តល់ជំនួយដល់កុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ​ (LICADHO)

នៅខែមិថុនា ឆ្នាំ២០០៩ អង្គការលីកាដូសហការជាមួយអង្គការហូរីហ្សិន (Horizons) បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយស្តីពីស្រ្តីមានកូនតូចៗរស់នៅក្នុងពន្ធនាគារ។ គោលបំណង​នៃការសិក្សានេះ គឺដើម្បីកំណត់នូវបញ្ហាសំខាន់ៗដែលស្រ្តី និងកុមារទាំងនោះកំពុងប្រឈមមុខខណៈពេលពួកគេជាប់ឃុំឃាំងក្នុងពន្ធនាគារ ជាពិសេសបញ្ហាម្ហូបអាហារ សម្លៀកបំពាក់ សុខភាព និងអនាម័យ។ វិសាលភាពដែលគម្រោងផ្តល់ជំនួយកុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារបានធ្វើការដោះស្រាយនូវបញ្ហាទាំងនេះ និងពិនិត្យមើលនូវតម្រូវការសម្រាប់កម្មវិធីអប់រំ និងការកំសាន្តសម្រាប់កុមាររស់នៅក្នុងពន្ធនាគារ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សៀវភៅណែនាំអំពីៈ ការរៀបចំយុទ្ធនាការតស៊ូមតិ ដើម្បីពង្រីកបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០០៤  / ប្រភពៈ អង្គការ ផេក​ កម្ពុជា (Pact Cambodia)

សៀវភៅណែនាំនេះត្រូវបានគ្រោងរៀបចំឡើងសំរាប់អ្នកទទួលខុសត្រូវលើកម្មវិធី និងអ្នកឯកទេសលើការអភិវឌ្ឍន៍ដទៃទៀតដែលមានការចាប់អារម្មណ៍ ឬចូលរួមក្នុងបញ្ហាតស៊ូមតិនៅកម្ពុជា។ ឯកសារនេះត្រូវបានបោះពុម្ពបន្ទាប់ពីការបោះពុម្ពសៀវភៅ “ការតស៊ូមតិនៅកម្ពុជា” ដែលវិភាគទៅលើបទពិសោធន៍ល្អ និងមិនល្អនៃការតស៊ូមតិនៅកម្ពុជាតាមរយៈវិស័យចំនួន៨ខុសៗគ្នា។ ទិសដៅនៃគោលការណ៍ណែនាំនេះ  គឺផ្តល់យុទ្ធសាស្រ្ត និងបច្ចេកទេសដែលជាបទពិសោធន៍ជាក់ស្តែងសំរាប់អ្នកតស៊ូមតិយកទៅអនុវត្តក្នុងពេលបច្ចុប្បន្ន និងអនាគត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

សង្ខេបរបាយការណ៍អភិវឌ្ឍន៍ ប្រចាំឆ្នាំ២០១៣-១៤

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១៤  / ប្រភពៈ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

នៅពេលមានអាទិភាពថ្មីៗកំពុងផុសឡើងនៅក្នុង របៀបវារៈអភិវឌ្ឍន៍កម្ពុជាបែបនេះ កម្រងឯកសារនៅក្នុងរបាយការណ៍អភិវឌ្ឍ ប្រចាំឆ្នាំ២០១៣-១៤ នេះធ្វើការពិនិត្យពីនិន្នាការ ដំណើរការ និងបញ្ហាប្រឈមនានា នៅក្នុងវិស័យជាប់ទាក់ទងគ្នាបីគឺ ការអភិវឌ្ឍសំរាប់គ្រប់គ្នា ចីរភាពនៃបរិស្ថាន និងអភិបាលកិច្ចនៃការអភិវឌ្ឍ។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

គុកធំ-ចង្អៀតខ្លាំងៈ ភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា និងក្តីស្រមៃនៃមណ្ឌលអប់រំកែប្រែទី៤

ឆ្នាំ​បោះ​ពុម្ភ​ផ្សាយ៖ ២០១០  / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ​ (LICADHO)

របាយសង្ខេបស្តីពីការព្រួយបារម្ភនៃកំណើនដ៏ច្រើននៃចំនួនអ្នកទោសនៅកម្ពុជា ដែលលើសចំណុះពន្ធនាគារ ក៏ដូចជាក្តីកង្វល់នូវការពង្រីកការធ្វើការងាររបស់អ្នកទោសនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារផ្សេងទៀត។

ទាញយកៈ អង់គ្លេស  |  ខ្មែរ

ចែករម្លែកឯកសារ

ប្រ​សិន​បើ​លោក​អ្នក​មាន​សៀវ​ភៅ​ ឬ​របាយ​ការ​ណ៍​ដែល​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នា​នា​របស់​បណ្ណា​ល័យ​យើង​ខ្ញុំ​ ហើយ​មាន​បំ​ណង​ចង់​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​សូម​ផ្ញើ​មក​កាន់ library@ticambodia.org

Find Us on Facebook

Twitter