ឯកសារទើបបញ្ចូលថ្មី
របាយការណ៍សង្ខេបការអង្កេត និងវាយតម្លៃលើការអនុវត្តន៍កម្មវិធីនយោបាយ ដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាល និងមន្រ្តីជាប់ឆ្នោតនីតិកាលទី៤នៃរដ្ឋសភា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល)ដោយការសន្យា ក៏ដូចជាកម្មវិធីនយោបាយភាគច្រើនរបស់រាជរដ្ឋាភិបាលមានលក្ខណៈទូលំទូលាយ និងជាពិសេសមិនមានសូចនាករច្បាស់លាស់ ដែលជាហេតុនាំឱ្យពិបាកក្នុងការតាមដាន ថាតើការសន្យានោះសំរេចបានកំរិតណា ខុមហ្រ្វែលបានអនុវត្តគម្រោងឃ្លាំមើលការអនុវត្តន៏ការសន្យារបស់រាជរដ្ឋាភិបាល តាំងពីនីតិកាលទី៣នៃរដ្ឋសភា ហើយក៏បន្តឃ្លាំមើលការអនុវត្តន៍ការសន្យារបស់រាជរដ្ឋាភិបាលអាណត្តិទី៤នេះទៀត។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ស្តីពីកិច្ចពិភាក្សារវាងអ្នកតំណាងរាស្រ្ត និងម្ចាស់ឆ្នោតនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI)កិច្ចពិភាក្សានេះ បង្កើនចំណេះដឹង និងទំនាក់ទំនងរបស់អ្នកតំណាងរាស្រ្តជាមួយម្ចាស់ឆ្នោតរបស់ពួកគេ អប់រំប្រជាពលរដ្ឋអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកតំណាងរាស្រ្តនៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ដូចជាបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីជម្រើសនយោបាយរបស់ខ្លួន ព្រោះពួកគេមានឱកាសតិចតួចក្នុងការស្តាប់នូវទស្សនៈ និងគោលនយោបាយផ្សេងៗពីគណបក្សដែលមិនកាន់អំណាច។
ទាញយកៈ អង់គ្លេស | ខ្មែរការអនុវត្តន៍អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទនៅកម្ពជា ឆ្នាំ២០១០
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ខាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW) និង គណៈកម្មធិការស្រ្តីកម្ពុជា (CAMBOW)របាយការណ៍នេះ ផ្តោតការយកចិត្តទុកដាក់ចំពោះការវាយតម្លៃនៃការផ្សព្វផ្សាយ និងការអនុវត្តន៍អនុសញ្ញា CEDAW ចាប់តាំងពីរាជរដ្ឋាភិបាលបានចេញផ្សាយនូវរបាយការណ៍ឆ្នាំ ២០០៣ កន្លងមក។
ទាញយកៈ អង់គ្លេស | ខ្មែរសង្ខេបរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពូជាឆ្នាំ២០១៣
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតរបាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត មានគេោលបំណងបង្ហាញពីភាពមិនប្រក្រតីដែលបានយកចេញពីរបាយការណ៍ និងការស្រាវជ្រាវជាច្រើនក្នុងការបោះឆ្នោតនាពេលកន្លងទៅនេះ។ គោលបំណងនៃរបាយការណ៍នេះ គឺបង្កើតជាគ្រឹះសម្រាប់ការធ្វើកំណែទម្រង់នាពេលអនាគត និងបង្កើននូវភាពជឿជាក់ពីសាធារណៈជន។ នៅក្នុងពេលជាមួយគ្នានេះដែរ ចំណុចមូយចំនួននៅក្នុងរបាយការណ៍នេះក៏បានលើកឡើងពីអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សហគមន៏អឺរ៉ុប និសអនុសាសន៍របស់អង្គការជាតិ និងអន្តរជាតិដទៃទៀតផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរការវាយប្រហារ និងគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា២០១០-២០១២
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)ចាប់តាំងពីអង្គការ លីកាដូ បានចេញរបាយការណ៍ចុងក្រោយនៅឆ្នាំ២០០៩ ស្តីពីអ្នកការពារសិទ្ធិមនុស្ស បង្ហាញអោយយើងឃើញថា បរិយាកាសសំរាប់អ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មានភាពអាប់អួរយ៉ាងខ្លាំង ការបង្កើតឲ្យមានបរិយាកាសសិទ្ធមនុស្សនៅប្រទេសសកម្ពុជាកាន់តែធ្ងន់ធ្ងរបំផុតក្នុងរយះពេលជាង ១ ទសវត្សរ៍មកនេះ។ អំពើហិង្សាទៅលើសកម្មជនសិទ្ធមនុស្ស កាន់តែមានចំនួនកើនឡើងដែលអ្នកការពារសិទ្ធមនុស្សសំខាន់ៗត្រូវបានគេសម្លាប់ចោលដោយគ្មានទោស (និទណ្ឌភាព) ហើយសូម្បីតែតុលាការបានបាត់បង់នូវភាពមិនលំអៀងរបស់ស្ថាប័ននេះដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ




