ឯកសារទើបបញ្ចូលថ្មី
របាយការណ៍ស្តីពីស្ថានភាពសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១២ / ប្រភពៈ សាលារាជធានីភ្នំពេញរបាយការណ៍បង្ហាញពីលទ្ធផលនៃ “ការវាយតម្លៃអំពីស្ថានភាពសហគមន៍អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ” ដែលត្រូវបានធ្វើឡើងដើម្បីប្រមូលពត៌មានមូលដ្ឋានស្តីពីស្ថានភាពសហគមន៍អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ ការសិក្សាអង្កេតត្រូវបានគ្រោងឡើង និងអនុវត្តដោយការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្រ នៃទីចាត់ការផែនការ និងវិនិយោគ សាលារាជធានីភ្នំពេញ។ ការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្របានសហការជាមួយ មន្ទីរផែនការរាជធានីភ្នំពេញ និងបានទទួលជំនួយបច្ចេកទេសពីអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។
ទាញយកៈ អង់គ្លេស | ខ្មែរពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតជាតិឆ្នាំ ២០១៣ របស់អង្គការតម្លាភាពកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៣ / ប្រភពៈ អង្គការតម្លាភាពកម្ពុជា (TIC)អង្គការតម្លាភាពកម្ពុជា (TIC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសម្ព័ន្ធសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) មានការទទួលស្គាល់ដោយ គ.ជ.ប អោយធ្វើការសង្កេតទៅលើដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះបានទទួលជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។ វិទ្យាស្ថានជាតិ NDI បានទទួលការគាំទ្រពីជំនួយដ៏សប្បុរសនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។
ទាញយកៈ អង់គ្លេស | ខ្មែរ“ស្បែកដាច់ជាប់ខ្សែភ្លើង” ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្ត និងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៩ / ប្រភពៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)“[បុគ្គលិក] បានយកខ្សែអញវាយ… វាត់រហូតដល់ធ្វើអោយស្បែកដាច់ជាប់នឹងខ្សែភ្លើង…”
—កុមារាឈ្មោះម្នាស់ បានពិពណ៌នាអំពីការវាត់នឹងខ្សែភ្លើង ដែលបានឃើញផ្ទាល់ភ្នែកនៅ “មណ្ឌលយុវនីតិសង្គមកិច្ចចោមចៅ”
ទំហំដែលផ្ទុកអ្នកទោសបាន ឆ្នាំ២០១១ៈ របាយការណ៍ថ្មីៗស្តីពីភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១១ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)គិតមកត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ នៅប្រទេសកម្ពុជា មានអ្នកទោសក្នុងពន្ធនាគារទំាំងអស់សរុបចំនួន ១៥,០០១នាក់ (មួយមុឺនប្រាំពាន់មួយនាក់)។ ចំនួននេះ តំណាងអោយការកើនឡើង ១២.៦% តាំងពីខែមីនា ឆ្នាំ២០១០ នៅពេលនេះចំនួនអ្នកទោសសរុបមាន ១៣,៣២៥នក់ (មួយមុឺនបីពាន់បីរយម្ភៃប្រាំនាក់)។ សព្វថ្ងៃអត្រាឃុំឃាំង មានកំរិត១៧៩% ហើយដែលជាតួលេខបែបបអភិរក្ស ដោយហេតុថាមានភស្តុតាងជាច្រើនដែលបង្ហាញថាតួលេខមួយចំនួននៃលទ្ធភាពដែលផ្ទុកអ្នកទោបាន មានលក្ខណៈបំប៉ោងហួសហេតុ។
ទាញយកៈ អង់គ្លេស | ខ្មែរស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨ៈ ស្ត្រីនៅក្នុងពន្ធនាគារ
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៩ / ប្រភពៈ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ទិមនុស្ស លីកាដូ (LICADHO)របាយការណ៍របស់អង្គការលីកាដូ ស្តីពីស្ថានភាពពន្ធនាគារពីកន្លងទៅបានអធិប្បាយអំពីស្ថានភាពរស់នៅរបស់អ្នកទោសជាបុរស និងស្ត្រីជាម្តាយរស់នៅជាមួយកូន។ ចំពោះរបាយការណ៍នេះវិញ មានគោលបំណងអធិប្បាយអំពីអ្នកទោសជាស្រ្តី និងបទពិសោធន៍ដែលពួកគាត់បានជួបប្រទះនៅក្នុងពន្ធនាគារ។ របាយការណ៍នេះ ក៏លើកមកនិយាយអំពីប្រភេទបទល្មើសដែលស្ត្រីទាំងនោះបានប្រព្រឹត្ត និងស្ថានភាពរស់នៅរបស់ពួកគាត់នៅក្នុងពន្ធនាគារ។ ករណីសិក្សានីមួយៗ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវជីវិតពិតរបស់អ្នកទោស ហើយឈ្មោះនិងពត៌មានលំអិតមួយចំនួនត្រូវបានផ្លាស់ប្តូរ ក្នុងគោលបំណងដើម្បីការពារអត្តសញ្ញាណរបស់អ្នកទោស។ របាយការណ៍នេះក៏ផ្តល់ពត៌មានបន្ថែម ទាក់ទងនិងស្ថិតិស្តីអំពីបញ្ហាពាក់ព័ន្ធមួយចំនួន ដែលប្រមូលបាននៅក្នុងឆ្នាំ ២០០៧ និង២០០៨ ផងដែរ។
ទាញយកៈ អង់គ្លេស | ខ្មែរ




