ឯកសារទើបបញ្ចូលថ្មី
ការរើសអើងលើអ្នកប្ដូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ កញ្ញា ២០១៦ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបាយការណ៍ស្រាវជ្រាវនេះចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្ដូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្ដល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្ដីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។
ទាញយកៈ អង់គ្លេស | ខ្មែរគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៦ / ប្រភពៈ រាជរដ្ឋាភិបាលកម្ពុជាគោលដៅរួមជាយុទ្ធសាស្រ្តរបស់ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺដើម្បីរួមចំណែកក្នុងការបន្ត ការលើកកម្ពស់ជាប្រចាំនូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្នដែលអាចសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាននៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិ និងសកល។
ទាញយកៈ អង់គ្លេស | ខ្មែរគោលនយោបាយសង្ខេបរបស់អង្គការពលកម្មអន្តរជាតិ ស្ដីពី ការងាររបស់យុវជននៅក្នុងប្រទេសកម្ពុជា
ឆ្នាំបោះពុម្ភផ្សាយ៖ ២០០៧ / ប្រភពៈ អង្គការពលកម្មអន្តរជាតិប្រទេសកម្ពុជាមានចំនួនប្រជាជនក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ចំនួន៣៩%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០០៤ ដែលភាគរយនេះថយចុះពី ចំនួន៤៣%កាលពីឆ្នាំ១៩៩៨។ គិតត្រឹមឆ្នាំ២០០៤ អត្រាអ្នកនៅក្នុងបន្ទុកដែលបង្ហាញពីចំនួនកុមារ និងមនុស្សចាស់គិតជាភាគរយនៃក្រុមមនុស្សវ័យកណ្ដាលមានចំនួន ៧៤%។ យុវជនដែលអាយុចន្លោះ១៥-២៤ឆ្នាំមានចំនួន២២%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនោះ។ យុវជនក្នុងចំនួនដ៏ច្រើនកំពុងបោះជំហានចូលទៅក្នុងកម្លាំងការងារដែលនោះ គឺជាលទ្ធផលនៃកំណើនចំនួនកុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទសវត្សរ៍១៩៨០។ វិធានការនានាត្រូវតែយកមកអនុវត្តដើម្បីធានាឱ្យបានច្បាស់ថា ចំនួនយុវជនមិនបន្ថែមលើចំនួនអ្នកមានការងារធ្វើមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ ឬធ្វើឱ្យមានអត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងកាន់តែខ្ពស់ជាងមុននោះឡើយ ប៉ុន្តែផ្ទុយទៅវិញចូលរួមចំណែកជំរុញដល់កំណើន និងការអភិវឌ្ឍតាមរយៈការងារប្រកបដោយផលិតភាព។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍លទ្ធផលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបាយការណ៍នេះសង្ខេបពីបទបង្ហាញ ការពិភាក្សារបស់វាគ្មិន និងការពិភាក្សាក្រុមតូចផ្សេងៗដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ បន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ ម.ស.ម.ក និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍លទ្ធផលនៃសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត
ឆ្នាំបោះពុម្ភផ្សាយ៖ ២០១៤ / ប្រភពៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបាយការណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលា ស្ដីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ព្រមទាំងរៀនអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
ទាញយកៈ អង់គ្លេស | ខ្មែរ




