ដោយសារការកើនឡើងនូវលទ្ធភាពទទួលបានទូរស័ព្ទទំនើប តម្លៃសមរម្យមួយចំនួនដែលអាចប្រើអ៊ីនធឺណេតបាន និងការពង្រីកបណ្តាញទូរស័ព្ទកាន់តែទូលំទូលាយ យុវជនកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ទីប្រជុំជន ចូលចិត្តប្រើបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមដូចជា ហេ្វសប៊ុក និងយូធូបជាដើម។ ប៉ុន្តែ សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោការគម្រាមកំហែង។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះពិនិត្យមើលលើកម្រិតដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប រួមមាន ទូរស័ព្ទ និងអ៊ីនធើណេត ត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងជាពិសេសថាតើ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមវិធីណា។
ទាញយកៈ អង់គ្លេស | ខ្មែរឯកសារនេះគឺជាឧបករណ៍សម្រាប់អ្នកបណ្តុះបណ្តាល និងមន្រ្តីសម្របសម្រួល និងប្រឹក្សាយោបល់ ដែលផ្តល់ការបណ្តុះបណ្តាល និងគាំទ្រក្នុងការរៀបចំ ការប្រារព្ធ និងការវាយតម្លៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍ស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិប្រទេសកម្ពុជា ធ្វើការវាយតម្លៃទៅលើស្ថានភាពប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះវាយតម្លៃស្ថាប័នចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល។ ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ដែលដំណើរការបានល្អ គឺជួយការពារប្រឆាំងនឹងអំពើពុករលួយ ហើយចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអំណាច។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ អំពើពុករលួយនាំឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើស្ថាប័នអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយបទបញ្ជាត្រឹមត្រូវ និងឥរិយាបទប្រកបដោយគណនេយ្យភាពនោះអំពើពុករលួយ មិនសូវកើតឡើងច្រើនទេ។ អង្គការតម្លាភាពកម្ពុជាបានបង្កើតអនុសាសន៍គោលនយោបាយគន្លឹះៗ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញពីរបាយការណ៍វាយតម្លៃនេះ។ អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍នេះ ស្វះស្វែងស្នើឲ្យមានការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួយ និងសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានកំណែទម្រង់សំខាន់ៗដើម្បីពង្រឹងប្រព័ន្ធសុចរិតភាព។ ការពង្រឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ ជំរុញឱ្យមានអភិបាលកិច្ចកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ហើយចុងក្រោយបំផុត ជួយចូលរួមចំណែកឲ្យមានសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌។
ទាញយកៈ អង់គ្លេស | ខ្មែរសិទ្ធិទទួលពត៌មាន ជាសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបាននូវពត៌មាន ពីស្ថាប័នសាធារណៈទាំងឡាយ ហើយសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់។ សិទ្ធិទទួលពត៌មាន ជាឩបករណ៍ដ៏សំខាន់មួយដែលធានាការបើកចំហ និងតម្លាភាព សម្រាប់លើកស្ទួយអភិបាលកិច្ចល្អ និងកាត់បន្ថយអំពើពុករលួយ។
ទាញយកៈ អង់គ្លេស | ខ្មែរសហព័ន្ធសារពត៌មានអន្តរជាតិៈ “សារពត៌មាន ពុំអាចមានសេរីភាពទេ ប្រសិនបើអ្នកសារពត៌មានស្ថិតក្នុងស្ថានភាពពុករលួយ ក្រីក្រ ឬការភ័យខ្លាច”។
ទាញយកៈ អង់គ្លេស | ខ្មែររបាយការណ៍នេះពិនិត្យមើលលើគោលការណ៍នៃសេរីភាពខាងពត៌មាន ស្ថានភាពសិទ្ធិខាងពត៌មានក្នុងច្បាប់អន្តរជាតិ និងផ្នែកខ្លះដែលមានចែងពីសិទ្ធិ នៅក្នុងច្បាប់ជាតិរបស់កម្ពុជា។ របាយការណ៍នេះ ក៏ពិនិត្យទៅលើភាពប្រឈម ដែលប្រជាពលរដ្ឋខ្មែរសាមញ្ញពើបប្រទះជាប្រចាំថ្ងៃ ក្នុងការទទួលបានពត៌មាន ព្រមទាំងលើកឡើងជាអនុសាសន៍សម្រាប់នីតិបញ្ញត្តិ រចនាសម្ព័ន្ធ និងផ្លាស់ប្តូរគោលនយោបាយដែលចាំបាច់ ដើម្បីធានាបានថាសិទ្ធិនេះត្រូវបានគោរព ស្របតាមនិយាមអន្តរជាតិ។
ទាញយកៈ អង់គ្លេស | ខ្មែរសេចក្តីស្នើច្បាប់ស្តីពីសិទ្ធិទទួលពត៌មាន ជាសញ្ញាណវិជ្ជមានមួយសំដៅឱ្យមានការការពារសិទ្ធិទទួលពត៌មានយ៉ាងមុតមាំនៅក្នុងប្រទេសកម្ពុជា។ ការវិភាគច្បាប់នេះធ្វើឡើងដោយមានការសហការជាមួយអង្គការមាត្រាទី១៩ និង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយនៅកម្ពុជា ដែលបានក្តោបនូវចំណុចសំខាន់ៗ មាននៅក្នុងគំរូច្បាប់ដ៏មានប្រសិទ្ធិភាព ដូចជាៈ ស្ថាប័នត្រួតពិនិត្យឯករាជ្យ និងសាលាក្តីបើកចំហពត៌មាន។
ទាញយកៈ អង់គ្លេស | ខ្មែរកម្មវិធីច្បាប់របស់អង្គការមាត្រាទី១៩ ធ្វើការតស៊ូមតិដើម្បីបង្កើតឡើងនូវបទដ្ឋានជឿនលឿនទាក់ទងនឹងសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន លំដាប់ជាតិ និងអនុវត្តនៅក្នុងប្រព័ន្ធច្បាប់ក្នុងស្រុក។ កម្មវីធីច្បាប់បានផលិតជាឯកសារមួយចំនួនដែលមានកំណត់បទដ្ឋាន ដែលបង្ហាញពីច្បាប់ដែលមានលក្ខណៈអន្តរជាតិ និងការប្រៀបធៀបនិងការអនុវត្តល្អនៅក្នុងវិស័យនានា ដូចជាច្បាប់ស្តីពីការបរិហាកេរ្តិ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងបទបញ្ញត្តិស្តីពីការផ្សាយ។
ទាញយកៈ អង់គ្លេស | ខ្មែរ